អ្នកភូមិដែលរងគ្រោះដោយការ
បាត់បង់ដីនៅព្រៃឡង់
នៅភាគខាងជើងប្រទេស
បួងសួងនៅឯទីសក្ការៈមួយ
កន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ សីហា
២០១១។
រូបថត៖ VOA - R. Carmichael
របាយការណ៍ចុងក្រោយមួយរបស់អង្គការការពារសិទ្ធិមនុស្ស អាដហុក
បង្ហាញថា
រដ្ឋាភិបាលកម្ពុជាកំពុងតែផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុន
ឯកជនជាច្រើន ដែលមិនមានតម្លាភាព
និងអាចជាការបំផ្លាញផលប្រយោជន៍ក្នុងប្រទេសនាពេលអនាគតទៀតផង។
ក៏ប៉ុន្ដែមន្ដ្រីរដ្ឋាភិបាល
បានច្រានចោលទិន្នន័យក្នុងរបាយការណ៍នោះ។
របាយការណ៍ស្ដីពីសិទ្ធិដីធ្លី
និងលំនៅដ្ឋានដែលបានបង្ហាញជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍បានគូស
បញ្ជាក់ថា រហូតមកដល់ឆ្នាំ២០១១
ដីសម្បទានសេដ្ឋកិច្ចបានកើនរហូតដល់ចំនួនជិត២,៣លាន ហិកតា
ដែលត្រូវបានរដ្ឋាភិបាលសម្រេចប្រគល់ឲ្យក្រុមហ៊ុនឯកជនចំនួន២២៥
សម្រាប់ធ្វើការវិនិយោគ ក្នុងវិស័យកសិឧស្សហកម្ម ជាពិសេសដំណាំកៅស៊ូ
និងការរុករកធនធានរ៉ែ។ ក៏ប៉ុន្តែ
ដីសម្បទានពិតប្រាកដអាចនឹងមានចំនួនច្រើនជាងនេះ។
នេះបើតាមការប៉ាន់ប្រមាណក្នុងរបាយការណ៍។
របាយការណ៍ដែលនិយាយលាយឡំជាមួយនឹងការបណ្ដេញចេញដោយ
បង្ខំ និងការបែងចែកដីសម្បទានសង្គមកិច្ចដល់កងទព័
និងជនពិការដែលមិនគោរពតាមគោលការណ៍របស់រដ្ឋាភិបាលបានលាតត្រដាងពី
ភាពមិនប្រក្រតីជាច្រើនក្នុងការផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុម
ឈ្មួញ
មានជាអាទិ៍អនុក្រិតចំនួន៥៥ក្នុងចំណោមអនុក្រិតសរុបចំនួន១២៣
ដែលសម្រេចផ្ដល់សម្បទានដីនោះពុំមានក្រុមហ៊ុនច្បាស់លាស់។
ការផ្ដល់ដីសម្រាប់ការវិនិយោគលើវិស័យកសិឧស្សាហកម្ម
នោះ បានធ្វើឲ្យប៉ះពាល់យ៉ាងច្រើនដល់ដី
ក្នុងតំបន់ការពារជម្រកសត្វព្រៃ និងឧទ្យានជាតិ
និងធ្វើឡើងដោយមិនមានការអនុវត្តត្រឹមត្រូវតាមគោលការណ៍ច្បាប់
និងពុំមានការដោះស្រាយឲ្យប្រជាពលរដ្ឋដែលទទួលរងការប៉ះពាល់ដោយ
គម្រោងវិនិយោគ។
ព័ត៌មានពីការវិនិយោគលើដីសម្បទាននោះមិនបានជូនដំណឹងដល់
ប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់ពាក់ព័ន្ធទេ
និងមិនមានរបាយការណ៍ជាសាធារណៈអំពីរឿងនេះនោះឡើយ។
អង្គការអាដហុកបានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនថា
របាយការណ៍របស់ក្រសួងកសិកម្ម តែមួយប៉ុណ្ណោះបានបង្ហាញថា
ការផ្តល់ដីសម្បទានសេដ្ឋកិច្ច បានកើនពីជាង ២០០.០០០ ហិកតា
នៅឆ្នាំ២០០៨ ដល់ជាង ៧៥០.០០០ ហិកតា នៅឆ្នាំ២០១១
ដែលក្នុងនោះការផ្ដល់ដីសម្បទានមាននៅក្នុងខេត្តចំនួនពី១៧ ទៅ១៨
ភាគច្រើន ក្នុងខេត្តភាគខាងជើង និងភាគឥ្ឍសានប្រទេស
ដូចជាកំពង់ឆ្នាំង កំពង់ធំ សៀមរាប រតនគិរី មណ្ឌលគិរី ព្រះវិហារ
និងខេត្តស្ទឹងត្រែងជាដើម។
លោក ធន់ សារ៉ាយ ប្រធានអង្គការអាដហុក មានប្រសាសន៍នៅក្រោយការបង្ហាញរបាយការណ៍ថា រដ្ឋាភិបាលគួរពិនិត្យឡើងវិញនូវគោលនយោបាយផ្ដល់ដីសម្បទាន សេដ្ឋកិច្ចនេះ។
លោក ធន់ សារ៉ាយ ប្រធានអង្គការអាដហុក មានប្រសាសន៍នៅក្រោយការបង្ហាញរបាយការណ៍ថា រដ្ឋាភិបាលគួរពិនិត្យឡើងវិញនូវគោលនយោបាយផ្ដល់ដីសម្បទាន សេដ្ឋកិច្ចនេះ។
«ផ្តល់ដីសម្បទានសេដ្ឋកិច្ចច្រើនដល់ក្រុមហ៊ុនឯកជន
នេះ យើងជឿថា គួរពិនិត្យសើរើឡើងវិញដែរ
ពីព្រោះគំរូរបៀបហ្នឹងធ្វើឲ្យតែក្រុមហ៊ុនទេ ដែលចំណេញ។
ប៉ុន្តែប្រជាពលរដ្ឋត្រូវបានខាតបង់ច្រើនដែរ។
យើងចង់ឲ្យថារដ្ឋាភិបាលយើងពិនិត្យមើលគំរូ
ដែលប្រទេសដ៏ទៃទៀតធ្វើ ដូចជាការទុកដីឲ្យប្រជាពលរដ្ឋធ្វើទៅ។
ហើយឲ្យក្រុមហ៊ុនមកបណ្តាក់ទុន នាំពូជមកល្អៗ
មកបណ្តុះបណ្តាលប្រជាពលរដ្ឋយើង ឲ្យប្រជាពលរដ្ឋយើងអ្នកដាំ
ក្រុមហ៊ុនចាំតែទិញផលទៅ ហើយច្នៃប្រឌិតចេញលក់ទៅ។ ធ្វើបែបនេះ
យើងចំណេញទាំងអស់គ្នា»។
តែលោក ផៃ ស៊ីផាន
ដែលជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រីបានច្រានចោលតួលេខដែលបាន
រកឃើញដោយអង្គការអាដហុកដែលថា
ដីសម្បទានសេដ្ឋកិច្ចបានកើនដល់ជាងពីរលានហិកតានោះ។ លោកអះអាងថា
តួលេខផ្លូវការមានចំនួនតិចជាងនេះ
ប៉ុន្ដែលោកមិនមានភាពជាក់លាក់ក្នុងតួលេខនេះទេ។ លោក ផៃ ស៊ីផាន
ពន្យល់ថា ដីសម្បទានសេដ្ឋកិច្ច
គឺជាគោលនយោបាយវែងឆ្ងាយរបស់រដ្ឋាភិបាល។
«គោលនយោបាយរបស់យើង គឺយើងចង់ធ្វើការអភិវឌ្ឍ
ធ្វើពីកសិកម្មគ្រួសារ ឲ្យទៅជាកសិឧស្សាហកម្ម។
នៅក្នុងទម្រង់ឧស្សាហកម្ម
ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលគឺយើងរំពឹងទុកនៅក្នុង១០ឆ្នាំ
ក្រោយហ្នឹងគឺយើងបានចំណូលពីកសិកឧស្សាហកម្មច្រើន
ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ នៃមហាជនរបស់យើង»។
ក៏ប៉ុន្ដែរបាយការណ៍របស់អង្គការអាដហុកលើកឡើងថា
ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចច្រើនជ្រុលអាចជាកំហុសដ៏ធំសម្រាប់
កាត់បន្ថយភាពក្រីក្រ
និងសម្រាប់ធានាដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពទៅវិញ។
របាយការណ៍បានលើកហេតុផលថា ចំនួនប្រជាពលរដ្ឋកម្ពុជាក្នុងរយៈពេលពី
២៥ ទៅ ៣០ ឆ្នាំ ខាងមុខទៀត អាចនឹងមានកំណើនទ្វេដង គឺមានន័យថា
ចំនួនប្រជាពលរដ្ឋកម្ពុជាអាចនឹងកើនពី១៥លាននាក់ ទៅ៣០
លាននាក់ក្នុងបីទសវត្សរ៍ទៀតដូច្នេះដីបម្រុងសម្រាប់ការរស់នៅ
និងការធ្វើកសិកម្មរបស់ប្រជាពលដ្ឋអាចនឹងប្រឈមនឹងបញ្ហាប្រសិន
បើរដ្ឋាភិបាលនៅតែបន្ដផ្តល់ដីសម្បទានរយៈពេលពី ៧០ទៅ៩៩ ឆ្នាំ
ដល់ក្រុមហ៊ុនឯកជនដូចក្នុងពេលនេះទៀត។
ត្រង់ចំណុចនេះលោក ផៃ ស៊ីផាន មានប្រសាសន៍ថា
ក្រសួងដែនដីនគររូបនីយកម្ម
មានផែនការរួចហើយក្នុងការរក្សាផ្ទៃដីសម្រាប់កំណើនប្រជាពលរដ្ឋ
នោះ។
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ដ្រគណបក្សសម
រង្ស៊ី យល់ស្របនឹងរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលនោះ។
តំណាងរាស្ដ្រប្រចាំមណ្ឌលក្រុងភ្នំពេញរូបនេះចាត់ទុកថា
របាយការណ៍នោះ
ជាជួងមួយជួយរំលឹកដល់រដ្ឋាភិបាលដោយសារតែលោកបានសង្កេតឃើញថា
ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះ បានប៉ះពាល់ដល់ ប្រជាពលរដ្ឋ
ប៉ះពាល់ដល់ជនជាតិដើមភាគតិច ការកិបកេងចំណូលរដ្ឋ
និងការកាប់បំផ្លាញព្រៃឈើ។
«យើងសង្កេតឃើញថា
មានការប្រើប្រាស់របៀបជាដីព្រៃសម្បទានទៅកាប់បំផ្លាញព្រៃឈើស្រប
ច្បាប់ឲ្យបាត់បង់ការបង់ពន្ធលើឈើ ហើយមានការលក់ដូរបន្តគ្នា។
ដូចករណីដែលខ្ញុំសួរទៅរដ្ឋាភិបាលពីរឿងសម្បទានមួយនៅខេត្ត
ស្ទឹងត្រែង លក់បន្តទៅឲ្យក្រុមហ៊ុនមួយទៀតជាង ១០០លានដុល្លារ
ហើយឥតមានចូលថវិកាជាតិអី។ មួយវិញទៀត
យើងឃើញក្រុមហ៊ុនជាច្រើនឥតគោរពកិច្ចសន្យាទៅដាំអីទេ
ទិញកាប់ឈើអស់ទុកចោល»។
លោក សុន ឆ័យ សង្កេតឃើញថា
ការផ្ដល់ដីសម្បទាននេះពុំមានការដេញថ្លៃនោះទេ។
លោក ផៃ ស៊ីផាន ទទួលស្គាល់ថា
មានផលអវិជ្ជាមានមួយចំនួនកើតចេញពីការផ្តល់ដីសម្បទានសេដ្ឋកិច្ច
ដល់ក្រុមហ៊ុនឯកជននេះ
តាមរយៈការស្ដែងចេញនៃការតវ៉ារបស់ក្រុមប្រជាពលរដ្ឋ ក៏ប៉ុន្ដែ
លោកបាននិយាយការពារថា
ក្រុមប្រជាពលរដ្ឋបានទទួលផលចំណេញច្រើនជាងផលប៉ះពាល់៕
No comments:
Post a Comment
yes