បាងកកៈ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ បានឲ្យដឹងថា ព្រលានយន្តហោះសុវណ្ណភូមិ ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ជាព្រលានយន្តហោះ ដែលល្អជាង គេទី១០ លើពិភពលោក។ នេះបើយោងតាមការស្ទាបស្ទង់មតិ ដែលរៀបចំឡើងដោយ SKYTRAX ។ ព្រលានយន្តហោះ ប្រទេសថៃ ឈ្មោះថា សុវណ្ណភូមិ ត្រូវបានជាប់ចំណាត់ ថ្នាក់ជាព្រលានយន្តហោះ ល្អជាងគេទី១០ លើពិភព លោក ទាក់ទងទៅនឹងការបម្រើសេវាកម្ម ព្រមទាំងមានអ្នកដំណើរឆ្លងកាត់ចំនួនពី៣០ ទៅ៥០លាននាក់ក្នុងមួយឆ្នាំ។
លទ្ធផលនេះទទួលបាន តាមរយៈការស្ទាបស្ទង់មតិ ពីសំណាក់មនុស្សចំនូន ១២លាននាក់ទូទាំងពិភពលោក ហើយរយៈពេលនៃ ការសិក្សាមានចំនួន ១០ខែ ដោយចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០១១ រហូតដល់ដើមឆ្នាំ ២០១២ ដោយក្នុងការស្ទាបស្ទង់មតិនេះ មានព្រលានយន្តហោះចំនួន ៣៨៥លើពិភពលោក ដែលត្រូវបាន លើកយកមកសិក្សា។
គួរបញ្ជាក់ថា ព្រលានយន្តហោះសុវណ្ណភូមិ ត្រូវបានដាក់ឈ្មោះដោយ ក្រុមប្រឹក្សាព្រលានយន្តហោះអន្តរជាតិ ហៅកាត់ថា ACI ដែលជាព្រលានយន្តហោះ ល្អជាងគេទី៧ លើពិភពលោក ដោយអាចមានអ្នកដំណើរឆ្លង កាត់ចំនួន៤០លាននាក់ក្នុងមួយឆ្នាំ នេះបើតាមការស្ទាបស្ទង់មតិក្នុងឆ្នាំ២០១១៕
No comments:
Post a Comment
yes