សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, April 30, 2012

ទាហាន​ថៃ​ឆ្មក់​បាញ់​កងទ័ព​កម្ពុជា​នៅ​ច្រក​ព្រលាន​តា​ទុំ បណ្តាល​ឲ្យ​​របួសម្នាក់​

ព្រះវិហារ: សំឡេង​ផ្ទុះ​ដោយ​កាំភ្លើង​ដៃ​បាន​កើតឡើង​ប្រមាណ​១០​នាទី​ដែល​បង្កដោយ​ទាហាន​ ថៃ​បាញ់​មកលើ​កង​ទ័ក​ម្ពុ​ជា​ស្ថិតនៅ​ចំណុច​ព្រលាន​តា​ទុំ​ដែល​ស្ថិតនៅ​ ចន្លោះ​ច្រក​អានសេះ​និង​ចំណុច​បុស​ស្បូវ​និង​បាន​បណ្តាល​ឲ្យ​កងទ័ព​កម្ពុជា​ ម្នាក់​ដែល​មិនបាន​ប្រ​យ​ត្ន័​ខ្លួន​រងរបួស​ភ្លៅ​។ ​កន្លែង​ផ្ទុះអាវុធ​ស្ថិតក្នុង​ទឹក​កម្ពុជា​គឺ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ឈម​គ្នា​នឹង​ឃុំ​អ​ន្សោ ស្រុក​ណា​ម​យឺន ខេត្ត​អ៊ូ​ប៊ុន ប្រទេស​ថៃ​។​

អ្នកឆ្លើយឆ្លង​ព័ត៌មាន​ស៊ី​អ៊ី​អិន​បាន​រាយការណ៍​ឲ្យ​ ដឹងថា នៅ​ម៉ោង​ប្រមាណ​ជា ១២ និង​៥០​នាទី​ថ្ងៃត្រង់ ទី​២៩ ខែមេសា ឆ្នាំ​២០១២​នេះ​ទាហាន​ថៃ​បានធ្វើ​សកម្មភាព​ឆ្មក់​បាញ់​ដាក់​មកលើ​កងទ័ព​ កម្ពុ​ជា​ដែល​កំពុង​ស្ថិតនៅ​ទីនោះ​។​ ភ្លាមៗ​នោះ​កងទ័ព​កម្ពុជា​បាន​ប្រើប្រាស់​សិទ្ធិការពារ​ខ្លួន​ផ្ទុះអាវុធ​តប ​វិញ​ដោយ​ធ្វើការ​ផ្ទុះអាវុធ​នេះ​មាន​រយៈពេល​ប្រមាណ​១០​នាទី​ទើប​ស្ងាត់​ ទៅវិញ​។​លោក​សុខ ហៃ ​អភិបាលស្រុក​ជាំ​ក្សាន្ត​បាន​និយាយ​ឱ្យដឹងថា ​មានការ​ផ្ទុះអាវុធ​ប្រមាណ​១០​នាទី​នៅ​ច្រក​ព្រលាន​តា​ទុំ​។ ការបាញ់​ពី​​ទាហាន​ថៃ​គឺធ្វើឡើង​ខណៈពេលដែល​ក​ង​ទ័ព​កម្ពុជា​កំពុង​នៅ​ស្ងៀម​ ក្នុង​ទឹកដី​កម្ពុជា​តែប៉ុណ្ណោះ​។ ​លោក​បាន​បន្តថា ​ពេល​ដែល​ទាហាន​ថៃ​ឆ្មក់​បាញ់​បែបនេះ កងទ័ព​កម្ពុជា​ក៏បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ហើយក៏​បាន​បាញ់​តប​វិញ​ដោយ​កាំភ្លើង​ដៃ​បណ្តាលឱ្យ​ស្នូរ​អាវុធ​ផ្ទុះឡើង​ ប្រមាណ​១០​នាទី ហើយក៏​ស្ងប់ស្ងាត់​ទៅវិញ​ទៅ​។​;​លោក​អភិបាលស្រុក​បាន​និយាយទៀតថា ​ក្នុងពេល​ឆ្មក់​បាញ់​នោះ​បណ្តាលឱ្យ​កងទ័ព​កម្ពុជា​ម្នាក់​ឈ្មោះ​គី ណា រឺ​ ហៅ គង់ រី​ម របួស​ភ្លៅ​ខាងស្តាំ​។ គង់ រី​ម រងរបួស​នៅក្នុងពេល​កំពុងតែ​អង្គុយ​ដាំបាយ​ដោយ​មិនបាន​ប្រុងប្រយ័ត្ន​ថា​មាន​ អំពើ​ឆ្មក់​បាញ់​បែបនេះ​។លោក​អភិបាលស្រុក​បាន​បន្តថា តាម​អ្វីដែល​លោក​ដឹង​គឺ​ការផ្ទុះអាវុធ​នេះ​ដោយសារ​ទាហាន​ថៃ​យល់ថា​កងទ័ព​ កម្ពុជា ចូលទៅ​កាប់ឈើ​គ្រញូង​ក្នុង​ទឹកដី​របស់គេ​។​ ករណីនេះ​ខាង​កម្ពុជា​បានបញ្ជាក់​យ៉ាងច្បាស់​ថា​ ទាហាន​កម្ពុជា​ម្នាក់​ដែល​រងរបួស​ គឺ​ស្ថិតនៅលើ​ទឹកដីកម្ពុជា​សុទ្ធសាធ​។ ​កម្ពុជា​បាន​ថ្កោលទោស​ចំពោះ​សកម្មភាព​នេះ​ព្រោះនេះ​ជាការ​រំលោភ​កិច្ច​ព្រ​ ព្រៀង​នានា​កន្លងមក​ដែល​កម្ពុជា​និង​ថៃ​ធ្លាប់ឯកភាពគ្នា​។​ លោក​សុខ ហៃ ​បាន​បន្តថា ​កងទ័ព​កម្ពុ​ជា​ដែល​រងរបួស​ត្រូវបាន​បញ្ជូនមក​មន្ទីរពេទ្យ​ស្រុក​ជាំ​ ក្សាន្ត​ហើយ​បន្ត​បញ្ជូនទៅ​ព្យាបាល​នៅ ខេត្តព្រះវិហារ​បន្តទៀត​។​សូម​បញ្ជាក់ដែរថា ​កាលពី​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០១២​កន្លងទៅនេះ​នៅ​ចំណុច ​ព្រលាន​តា​ទុំ​នោះដែរ​ ក៏មាន​ពលរដ្ឋ​កម្ពុជា ប្រមាណ​ជាង​១០០​នាក់​បាន​ចូលទៅ​កាប់​ឈើ​នៅក្នុង​ទឹកដី​ថៃ​ហើយ​ត្រូវបាន​ ទាហាន​បាញ់សំលាប់​ម្នាក់​និង​ម្នាក់ទៀតរងរបួស​។ ​ដោយឡែក​ពលរដ្ឋ​កម្ពុជា​ប្រមាណ​៤០​នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយ​ អាជ្ញាធរខេត្ត​ព្រះវិហារ​ប​ន្ទា​ប់​ពី​ប្រជាពលរដ្ឋ​ទាំងនោះ​រត់​ចូល​ទឹកដី​ កម្ពុជា​វិញ​។លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី សោម បុប្ផា​រ័ត្ន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​ ដែល​ទទួល​ខុសត្រូវ​ច្រក​អានសេះ​​មិនអាច​ទំនាក់ទំនង​បំភ្លឺ​ព័ត៌មាន​នេះ​ បន្ថែម​បានទេ​កាលពី​ព្រលប់​ថ្ងៃទី​២៩​ខែមេសា​នេះ​៕

No comments:

Post a Comment

yes