ភ្នំពេញ ៖ យោងតាម ព័ត៌មានពីប្រទេសថៃ និងសមត្ថកិច្ច
នៅតាមបណ្ដោយព្រំដែន ខេត្ដបន្ទាយ មាន ជ័យ បានអះអាងថា គ្រាន់តែក្នុងរយៈពេល
២ថ្ងៃ ប៉ុណ្ណោះ គឺមានកម្មករចំណាកស្រុក ខុស ច្បាប់ខ្មែរយើង ចំនួន ១០នាក់
បានស្លាប់ និង២០នាក់ទៀតរងរបួស ដោយសារតែពលករទាំងនោះ
ត្រូវបានក្រុមមេខ្យល់លួចនាំឆ្លង ដែនទៅធ្វើការនៅក្នុងប្រទេសថៃ
រួចហើយជិះរថយន្ដគេច ពី សមត្ថកិច្ច បណ្ដាលឱ្យក្រឡាប់ ។
ឧប្បត្ដិហេតុខាងលើនេះ បើតាមសេចក្ដីរាយការណ៍ បានឱ្យដឹងថា នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១២ មាន ករណីគ្រោះថ្នាក់ ក្រឡាប់រថយន្ដដឹកពលករខ្មែរនៅក្នុងទឹកដីថៃ១ករណី បណ្ដាល ឱ្យពលករទាំងអស់នោះស្លាប់ ចំនួន ៤នាក់ ក្នុងនោះ ប្រុស ២ នាក់ ស្រី ២នាក់ រួមទាំងអ្នករង របួស មួយចំនួន។ លុះដល់យប់ថ្ងៃទី២៩ ខែមេសា ក៏មានឧប្បត្ដិហេតុក្រឡាប់រថយន្ដ ដឹកពលករខ្មែរ១ គ្រឿងទៀត បណ្ដាលឱ្យពលករស្លាប់ចំនួន ៦នាក់ ក្នុងនោះ ប្រុស ៤នាក់ ស្រី ២នាក់។
បើយោងតាម លោកឧត្ដមសេនីយ៍ត្រី ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនង ព្រំដែន កម្ពុជា-ថៃ បានថ្លែង ប្រាប់អ្នកកាសែត បានឱ្យដឹងថា ឧប្បត្ដិហេតុខាងលើ បានកើតឡើង នៅក្នុង ខេត្ដចាក់ឆឹងសូ ភាគអាគ្នេយ៍នៃទីក្រុងបាងកក ។
បច្ចុប្បន្នទាំងសពនិងជនរងគ្រោះកំពុងត្រូវបានគេតម្កល់ទុក និងធ្វើការព្យាបាល នៅក្នុងមន្ទីរ ពេទ្យ នា ប្រទេសថៃនៅឡើយ ។ ប៉ុន្ដែនៅព្រឹកមិញនេះ ដើមអម្ពិល បានព្យាយាមទូរស័ព្ទសាកសួរ ព័ត៌ មានទៅលោកឧត្ដមសេនីយ៍ ពេជ្រ វណ្ណា បន្ថែម តែទូរស័ព្ទចូលមិនមានអ្នកលើក។
សេចក្ដីរាយការណ៍បានឱ្យដឹងថា មូលហេតុដែលនាំ ឱ្យរថយន្ដដឹកពលករ ចំណាកស្រុកខ្មែរ ខុស ច្បាប់ ក្រឡាប់បណ្ដាលឱ្យស្លាប់ និងរបួសខាងលើនេះ ដោយសារ តែក្រុមមេខ្យល់ ដែលជាអ្នកនាំ ចូលទៅឃុបឃិតគ្នាជា មួយនឹងឈ្មួញថៃមួយចំនួន លួចដឹកពលករនៅពេលយប់ ពេលបើកទៅ ជួបប៉ុស្ដិ៍តម្រួត ក៏បានបើកគេច ទើប បណ្ដាលឱ្យក្រឡាប់តែម្ដង៕

No comments:
Post a Comment
yes