សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, June 19, 2012

ពលរដ្ឋប្រមាណជិត ២ពាន់គ្រួសារ នៅតំបន់ទីជម្រាល ក្បាលឆាយ ប្រឈមមុខនឹងការ ផ្លាស់ប្តូរលំនៅដ្ឋាន ដើម្បីអភិវឌ្ឍន៍ ទឹកស្អាត

Photo by DAP-NEWS

Tuesday, 19 June 2012 17:59 ដោយៈ ឌឹម សុទ្ឋា-Posted: ID-009 ( Dap-News )
ខេត្តព្រះសីហនុៈ ប្រជាពលរដ្ឋប្រមាណជិត២ពាន់ គ្រួសារ រស់នៅក្នុងភូមិ១ ភូមិ២ ភូមិ៣ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលស្ថិតនៅក្នុងតំបន់អនុក្រឹត្យលេខ ៧៦ ពីជម្រាលក្បាលឆាយ កំពុងតែ ប្រឈមមុខនឹងការផ្លាស់ប្តូរលំនៅដ្ឋានរបស់ខ្លួន ទៅកាន់ទីកន្លែងផ្សេង តាមគោលនយោបាយរបស់រាជរដ្ឋា ភិបាល ដើម្បីយកដីខាងលើអភិវឌ្ឍន៍ជាតំបន់ទឹកស្អាត សម្រាប់ប្រើប្រាស់ទូទាំងខេត្តព្រះសីហនុ ។
កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាដល់អាជ្ញាធរ គ្រប់ខេត្ត ឲ្យចេញប្លង់កម្មសិទ្ធិជាបណ្តោះអាសន្ន ជូនដល់ពលរដ្ឋកាន់កាប់ដី ដែលមានការពាក់ព័ន្ឋជាមួយដីរដ្ឋ តែ ក្នុងនោះ ផ្តោតសំខាន់អ្នកដែលបានកាន់កាប់ដីដ៏ពិតប្រាកដ ទោះបីជាអ្នកនោះគេជួលមកឲ្យចាំដី ឲ្យគេ ក៏ត្រូវ ផ្តល់កម្មសិទ្ធិជូនគាត់ដែរ ប៉ុន្តែមិនឲ្យលើសពីប្រាំហិចតា លើកលែងពីតំបន់ក្បាលឆាយ ខេត្តព្រះសីហនុ ដែលដី មួយចំនួនរបស់តំបន់ក្បាលឆាយ ត្រូវបានប្រជាពលរដ្ឋកាន់កាប់ តម្រូវឲ្យអាជ្ញាធរខេត្តស្រង់ស្ថិតិអ្នកដែលមានទី លំនៅពិតប្រាកដ និងតម្រូវឲ្យផ្លាស់ប្តូរទៅកន្លែងផ្សេង ដោយរដ្ឋជាអ្នកផ្តល់ដីគោល នយោបាយសង្គមកិច្ច ជូន ដល់ពួកគាត់ ។ ហើយដីដែលពួកគាត់កំពុងរស់នៅសព្វថ្ងៃ គឺនឹងយកទៅអភិវឌ្ឍ ជាតំបន់ទឹកស្អាតសម្រាប់ប្រើ ប្រាស់នៅក្នុងខេត្ត ព្រះសីហនុទាំងមូល។ ក្រោយពីប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នោះនៅរសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១២ អាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំដោយលោក ស៊ុន សុខន អភិបាលរងខេត្ត លោក នួន ប៊ុនថុល នាយកទីចាត់ការអន្តរវិស័យ និងលោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ និងលោក ឆេង លាង អភិបាលរងក្រុង បានដឹកនាំបើកអង្គប្រជុំមួយនៅសាលាសង្កាត់លេខ១ ដោយមានការចួលរួមពីមន្ត្រីខេត្ត និងក្រុង ក្រុមប្រឹក្សាសង្កាត់លេខ១ មេភូមិ អនុប្រធានភូមិ ប្រធានក្រុម ទូទាំងសង្កាត់។

នៅក្នុងអង្គប្រជុំលោក ស៊ុន សុខន បានលើកឡើងថា ដោយយោងតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នោះ គឺតម្រូវឲ្យក្រុមការងារប្លុកទាំង៥ ដើរស្រង់ស្ថិតិពលរដ្ឋ ដែលមានទីលំនៅពិតប្រាកដ ក្នុងតំបន់អនុក្រឹត្យ លេខ៧៦ ពីជម្រាលក្បាលឆាយ ចំពោះអ្នកដែលមានទីលំនៅតែគ្មានមនុស្សនៅត្រូវសរសេរដាក់ថា មានផ្ទះ តែគ្មានមនុស្ស ចំពោះដីដែលបោះបង្គោលរបងចោល ក៏ត្រូវចុះបញ្ជីអោយបានត្រឹមត្រូវ ។
តាមគោលការណ៍ចំពោះពលរដ្ឋ ដែលមានទីលំនៅរស់នៅពិតប្រាកដលើដីតំបន់ទីជម្រាលក្បាលឆាយទាំងអស់ រដ្ឋនឹងផ្តល់ដីនយោបាយសង្គមកិច្ច ចំពោះអ្នកដែលមកសង់ផ្ទះ និងអ្នកធ្វើរបងព័ន្ឋដីនៅតំបន់ខាងលើ គឺពុំមាន គោលនយោបាយនោះទេ។ ចំពោះការរុះរើលំនៅដ្ឋានរបស់ពលរដ្ឋ ដែលរស់នៅទីជំរាកក្បាលឆាយនេះ មិនទាន់ មានការកំណត់នោះទេ។ ហើយបញ្ហាលំអិតជុំវិញតំបន់នេះ គណៈអភិបាលខេត្ត នឹងធ្វើការប្រជុំសម្រេច បន្ទាប់ពី អាជ្ញាធរខេត្តបានស្រង់ស្ថិតិរួចរាល់។
តាមមន្ត្រីសាលាខេត្តមួយរូបបានឲ្យដឹងថា តំបន់អនុក្រឹត្យលេខ៧៦ ទីជម្រាលក្បាលឆាយ ដែលកំពុងតែមាន ប្រជាពលរដ្ឋរស់នៅ ហើយរងការផ្លាស់ប្តូរទីលំនៅនេះ គឺស្ថិតនៅតំបន់ស្តាត ឆេខា តំបន់រោងចក្រ យូស៊ីន ខាង លិចរោងចក្រយូស៊ីន និងតំបន់មួយចំនួនទៀត ដែលតំបន់ទាំងអស់នេះ ស្ថិតនៅក្នុងភូមិ ១ ភូមិ២ ភូមិ៣ ក្នុង សង្កាត់លេខ១ ក្រុងព្រះសីហនុ បើតាមការប៉ាន់ប្រមាណក្រៅផ្លូវការ មានពលរដ្ឋរស់នៅ ជិត២ពាន់គ្រួសារ ដោយមាន ផ្ទះតូច ធំ រហូតដល់វីឡា៕

No comments:

Post a Comment

yes