សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 19, 2012

អាណាន់ និងបាន គីមូន អំពាវនាវ ឲ្យក្រុមប្រឹក្សា សន្តិសុខ ចាត់វិធានការ លើស៊ីរី

Photo by DAP-News

យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក បាន គីមូន និងប្រេសិតអន្តរជាតិលោក កូហ្វី អាណាន់ បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខយូអិន ចាត់វិធានការឲ្យបានខ្លំាងក្លា ទៅលើជម្លោះដែលកំពុងតែ ញ៉ាំញីនៅស៊ីរី ខណៈដែលមានការដឹកនាំបញ្ចេញមតិ នៅថ្ងៃព្រហស្បតិ៍នេះពីលោកខាងលិច ជុំវិញការត្រឡប់ក្រោយ នៃដំណោះស្រាយ ដើម្បីអំពាវនាវឲ្យដាក់ទណ្ឌកម្ម បន្ថែមទៅលើស៊ីរីនោះ។
យោងតាមគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ ២០១២នេះថា ប្រទេសចិន និងរុស្ស៊ី គឺរំពឹងទុកថា នៅតែជាសមាជិក វេតូ របស់ក្រុមប្រឹក្សាជាតិ ដែលមាន ១៥ប្រទេស ទោះបីជាឥឡូវសាកលលោក កំពុងកាន់មរណទុក្ខ ជុំវិញការស្លាប់របស់មេដឹកកំពូលៗស៊ីរី ក្នុងឧប្បតិហេតុ បំផ្ទុះគ្រាប់បែកនៅកណ្តាលរដ្ឋធានី ដាម៉ាស្គូស ក៏ដោយ។
លោក បាន គីមូន បាននិយាយថា នេះជាការអំពាវដ៏បន្ទាន់ និងខ្លំាងក្លាមួយ ដើម្បីឲ្យក្រុមប្រឹក្សាយូអិន ចាត់វិធានការទៅលើរដ្ឋាភិបាល និងក្រុមប្រឆំាងបញ្ឈប់អំពើហិង្សាទំាងនោះផងដែរ។ ដោយឡែកលោក កូហ្វី អាណាន់ ប្រេសិតពិសេសរបស់យូអិន និងសហព័ន្ធអារ៉ាប់ ក៏បាននិយាយដែរថា កុ្រមប្រឹក្សា ត្រូវចាត់វិធានការណ៍ ឲ្យបានម៉ឺងមាត់ ទៅលើជម្លោះនោះ ក្រោយពេលដែលរូបលោក បានបញ្ចុះបញ្ចូលបណ្តាមហាអាណាចសំខាន់ៗ ឲ្យផ្អាកការ បោះឆ្នោតនៅថ្ងៃពុធ។

ជាការអំពាវនាវដដែលៗ លោក បាន គីមូន បាននិយាយថា ស្ថានការណ៍នៅស៊ីរី គឺកាន់តែយ៉ាប់ទៅៗហើយ ដូច្នេះនេះជាការអំពាវនាវដ៏ទាន់ហន់មួយ ដើម្បីឲ្យគ្រប់ភាគីទំាងអស់ បញ្ឈប់អំពើហិង្សាគ្រប់រូបភាព និងគ្រប់ទម្រង់ទំាងអស់ ហើយងាកមកអនុវត្តផែនការណ៍សន្តិសុខ ៦ចំណុច ដើម្បីឈានទៅរកការពិភាក្សាគ្នា តាមបែបនយោបាយនោះ៕

No comments:

Post a Comment

yes