សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

ប៉េអឹម​ស្រុក​បារាយណ៍​ឃាត់​ខ្លួន​អ្នក​ជួញ​ថ្នាំ​ញៀន​២នាក់


កំពង់ធំៈ សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ​ស្រុក​បារាយណ៍ បាន​ចុះ​បង្ក្រាប​ការ​ចែក​ចាយ​គ្រឿង​ញៀន កាល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា នៅ​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ដោយ​បាន​ឃាត់​ខ្លួន​ជន​ល្មើស​បាន​២នាក់។
លោក​អនុសេនីយ៍​ឯក ឃុន ប៊ុន​ហួរ មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​បារាយណ៍ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​សង្ស័យ​មាន​ឈ្មោះ អឿ ស៊ីណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់​នៅ​ភូមិ​ត្រស់ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្ត​កំពង់​ធំ ឆែក​រក​ឃើញ​ថ្នាំ​ញៀន ម៉ាទឹក​កក​ចំនួន​៧​កញ្ចប់ និង​ស្ត្រី​ឈ្មោះ សៅ រ៉ា រឹប​អូស​បាន​ថ្នាំ​ញៀន​១កញ្ចប់។ ចំណែក​ស្វាមី​អ្នក​ស្រី សៅ​រ៉ា ឈ្មោះ សាន ទី បាន​រត់​គេច​ខ្លួន​បាត់។ លោក​បាន​អះ​អាង​ថា៖​«ជន​សង្ស័យ​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ កាល​ពី​ម្សិល​មិញ តែ​តុលាការ​មិន​ទាន់​ចោទ​ពី​បទ​អី​នៅ​ឡើយ​ទេ»។
លោក​បាន​បន្ត​ថា មុន​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ សមត្ថកិច្ច​បាន​តាម​ដាន​មុខ​សញ្ញា​ជា​ច្រើន​ថ្ងៃ ទើប​ចុះ​ឆែក​ឆេរ​ផ្ទះ​ឈ្មោះ អឿ ស៊ីណា រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ ម៉ាទឹក​កក ចំនួន ៧​កញ្ចប់ និង នៅ​ផ្ទះ​ឈ្មោះ សាន ទី មាន​ប្រពន្ធ​ឈ្មោះ សៅ រ៉ា រក​ឃើញ​ថ្នាំ​មួយ​កញ្ចប់ និង​សម្ភារ​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត។ លោក​បាន​បញ្ជាក់​ថា៖ «ពួក​គេ​ជា​មុខ​សញ្ញា​ចាស់ នៃ​ក្រុម​ជួញ​ដូរ​ថ្នាំ​ញៀន»។ ជន​សង្ស័យ​មិន​អាច​ទាក់​ទង​រក​ការ​បំភ្លឺ​បាន​ទេ កាល​ពី​ម្សិល​មិញ៕

No comments:

Post a Comment

yes