សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

ពលការិនី​ទៅ​ម៉ាឡេ​ស៊ី​ត្រូវ​គេ​រំលោភ​រក​អន្តរាគមន៍


ភ្នំពេញៈពលការិនី​ខ្មែរ​វ័យ​១៨​ឆ្នាំ​ម្នាក់ ដែល​ទៅ​បម្រើ​ការ​តាម​ផ្ទះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី បាន​អំពាវ​នាវ​សុំ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ស្ថាន​ទូត​ខ្មែរ​ក្នុង​ប្រទេស​នេះ ជួយ​អន្តរាគមន៍​បន្ត​ទៅ​សមត្ថកិច្ច​ប្រទេស​ម៉ាឡេស៊ី ឲ្យ​ចាត់​វិធាន​ការ​ច្បាប់​ដាក់​ទោស​ទៅ​លើ​បុរស​ជា​ម្ចាស់​ផ្ទះ​ដែល​ចាប់​នាង​រំលោភ។
កញ្ញា ស្រី យ៉ន់ អាយុ​១៨​ឆ្នាំ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​តាម​ទូរស័ព្ទ​ពី​ម្សិល​មិញ​ថា បុរស​ជាតិ​ម៉ាឡេស៊ី​ឈ្មោះ លីវ ហ្វស​ជីង ប្ដី​ស្ត្រី​ម្ចាស់​ផ្ទះ​ឈ្មោះ គីម ហុង ដែល​នាង​នៅ​បម្រើ​ការ​ងារ​ផ្ទះ​នោះ បាន​ចាប់​នាង​រំលោភ​ពីរ​ដង បាន​សម្រេច និង​បង្ខំ​ឲ្យ​នាង​ធ្វើ​ការ​ហួស​កម្លាំង​នោះ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ មួយ​សប្តាហ៍​ក្រោយ​ពី​នាង​បាន​ប្ដឹង​ទៅ​អង្គការ Tenaganita ក្នុង​តំបន់​នោះ។
នាង​ថា៖​«ទោះ​យ៉ាង​ណា ខ្ញុំ​សុំ​ឲ្យ​ស្ថាន​ទូត​ខ្មែរ​នៅ​ម៉ាឡេស៊ី ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ប្រទេស​នេះ ឲ្យ​ដាក់​ទោស​ទណ្ឌ​ឲ្យ​ធ្ងន់​បំផុត​ទៅ​លើ​បុរស​ម្នាក់​នេះ»។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បទេស​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​ថា មក​ទល់​ពេល​នេះ ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី​មិន​ទាន់​ដឹង​ព័ត៌មាន​នេះ​នៅ​ឡើយ។ លោក​ថ្លែង​ថា៖ «...ស្ថាន​ទូត​ខ្មែរ​នៅ​ម៉ាឡេស៊ី ប្រាប់​ខ្ញុំ​ថា នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌​មាន​នេះ​នៅ​ឡើយ»។
ស្រី យ៉ន់ បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា នាង​បាន​ទៅ​បម្រើ​ការ​ជា​ស្ត្រី​មេ​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី​កាល​ពី​ថ្ងៃ​ទី០៣ កញ្ញា ឆ្នាំ​២០១០ តាម​ក្រុម​ហ៊ុន​T&P ដែល​កាល​នោះ​នាង​មាន​វ័យ​១៦​ឆ្នាំ។
រដ្ឋាភិបាល​បាន​ដក​ហូត​អាជ្ញា​ប័ណ្ណ​ក្រុម​ហ៊ុន T&P ពី​ឆ្នាំ​មុន​បន្ទាប់​ពី​រក​ឃើញ​មាន​ការ​ក្លែង​បន្លំ​ឈ្មោះ និង​អាយុ ពលការិនី ដើម្បី​នាំ​ទៅ​ម៉ាឡេស៊ី នឹង​បាន​ដាក់​បម្រាម​មិន​ឲ្យ​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី រហូត​មាន​អនុស្សរណៈ​យោគ​យល់​គ្នា​រវាង​កម្ពុជា និង​ម៉ាឡេស៊ី៕

No comments:

Post a Comment

yes