សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

រដ្ឋ​មន្ត្រី​ការ​បរទេស​អង់​គ្លេស​ធ្វើ​ទស្សន​កិច្ច​កម្ពុជា


ភ្នំពេញៈ រដ្ឋ​មន្រ្តី​ការ​បរទេស​អង់​គ្លេស​លោក Jeremy Brow-ne បាន​មក​ដល់​ភ្នំពេញ​កាល​ពី​ថ្ងៃ​ចន្ទ ក្នុង​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​រយៈ​ពេល​ពីរ​ថ្ងៃ​ដែល​ក្នុង​ទស្សន​កិច្ច​នេះ​លោក​គ្រោង​ជួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​ផ្តល់​បាឋកថា​ស្តី​ពី​ទំនាក់​ទំនង​រវាង​អង់​គ្លេស និង​អាស៊ាន នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី នា​ថ្ងៃ​ទី៣ កក្កដា​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ចេញ​ដោយ​ស្ថាន​ទូត​អង់​គ្លេស​ប្រចាំ​នៅ​ភ្នំពេញ។
ទស្សន​កិច្ច លោក Browne បាន​ធ្វើ​ឡើង​មុន​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​វេទិកា​តំបន់​អាស៊ាន​ពី​ថ្ងៃ​ទី ៦‑​១៣ ខែ កក្កដា នៅ​រាជធានី​ភ្នំពេញ។
លោក Browne បាន​ថ្លែង​អំពី​អាស៊ាន កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា ថា ៖ «ពិភព​លោក​កំពុង​ផ្លាស់​ប្តូរ​យ៉ាង​លឿន។ ចំណុច​ចាប់​ផ្តើម​សម្រាប់​ការ​ពិភាក្សា​ណា​មួយ​អំពី​ប្រទេស​អាស៊ាន​ត្រូវ​តែ​ជា​ចំណុច​រឹង​មាំ ខណៈ​ពួក​គេ​ជា​តួអង្គ​សេដ្ឋ​កិច្ច​និង​នយោបាយ​ពិភព​លោក»។
«ដោយ​សារ​ហេតុ​ផល​នេះ ខ្ញុំ​មាន​សេចក្តី​រីក​រាយ​ចំពោះ​ដំណើរ​ទស្សន​កិច្ច​មក​ប្រទេស​ថៃ កម្ពុជា និង​វៀត​ណាម នៅ​សប្តាហ៍​នេះ បន្ទាប់​ពី​ទស្សន​កិច្ច​មក​អាស៊ី​អាគ្នេយ៍​នៅ​ឆ្នាំ​នេះ​ដោយ​នាយក​រដ្ឋ​មន្រ្តី David Cameron និង​លោក William Hague។ មន្រ្តី​ការ​ទូត​អង់​គ្លេស​ច្រើន​ទៀត​កំពុង​ធ្វើ​ការងារ​នៅ​អាស៊ី​អាគ្នេយ៍​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​តំបន់​នេះ»។

រដ្ឋ​មន្រ្តី​ការ​បរទេស​អាស៊ាន​នឹង​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែង​ការណ៍​ស្តី​ពី​ពិធី​សារ​ចំពោះ​សន្ធិ​សញ្ញា​ស្តី​ពី​តំបន់​គ្មាន​អាវុធ​នុយ​ក្លេអ៊ែរ​អាស៊ី​អាគ្នេយ៍​នៅ​ថ្ងៃ​ទី៩ កក្កដា។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ថ្ងៃ​ទី២៩ ខែ​មិថុនា។
លោក Browne បាន​សរសេរ​លើក​ដែរ​ថា៖ «ជាមួយ​សមា​ជិក​អចិ ន្រ្តៃយ៍​ដទៃ​ទៀត​នៃ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជាជាតិ យើង​នឹង​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​ស្តី​ពី​តំបន់​គ្មាន​អាវុធ​នុយ​ក្លេអ៊ែរ​អាស៊ី​អា​គ្នេយ៍។ ខ្ញុំ​កំពុង​ទន្ទឹង​រង់​ចាំ​ការ​ពង្រឹង​ទំនាក់​ទំនង​សន្តិសុខ​ជាមួយ​អា​ស៊ាន តាម​រយៈ​ព្រឹត្តិ​ការណ៍​ទំាង​នេះ និង​ពង្រីក​វិស័យ​ផ្សេងៗ​ដែល​យើង​កំពុង​ធ្វើ​ការ​ជាមួយ​គ្នា»។
លោក Browne ក៏​នឹង​ផ្តោត​ផង​ដែរ​ទៅ​លើ​ការ​ជំរុញ និង​ការ​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​អំឡុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​មក​កម្ពុជា និង​ក្នុង​តំបន់។
លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា មិន​អាច​ទាក់​ទង​សុំការ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិល​មិញ៕

No comments:

Post a Comment

yes