សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 19, 2012

មន្ត្រី​ខេត្ត​ពោធិ៍សាត់​លាក់​រឿង​ចាប់​ពលរដ្ឋ​ឃុំ​ពី​បទ​ចាប់​ដី​រដ្ឋ


ពោធិ៍សាត់ៈ អាជ្ញាធរ​ខេត្ត​បាន​ព្យាយាម​លាក់​បាំង​ព័ត៌​មាន​អំពី​ការ​ឃុំ​ខ្លួន ពលរដ្ឋ​នៅ​ក្នុង​ចំណុច​ស្រែ​យក្ស ភូមិ​កំពង់ក្ដី ឃុំ​ក្រពើ​ពីរ ស្រុក​វាលវែង ខណៈ​អាជ្ញាធរ​បើក​យុទ្ធនា​ការ​បោស​សម្អាត​តំបន់​ដែល​គេ​ចាត់ ថា ជា​តំបន់​អនាធិប​តេយ្យ ដោយ​បង្ខំ​ឲ្យ​ពលរដ្ឋ​ទីនោះ​ចាក​ចេញ​ពី​លំនៅ​ដ្ឋាន ​ក្រោម​ការ​ចោទ​ពី​បទ​ចាប់​យក​ដី​រដ្ឋ​ខុស​ច្បាប់​និង​បង្កើត​តំបន់​អបគមន៍។​
លោក សារុន ចន្ធី ស្នងការនគរ​បាល​ខេត្ត​ពោធិ៍សាត់​បាន​ថ្លែង​ប្រាប់​ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​ត្រូវ​បាន​ឃាត់​ខ្លូន​នោះ គឺ​ស្ថិត​នៅ​ក្នុង​ចំណាត់​ការ​របស់​រដ្ឋ​បាល​ព្រៃ​ឈើ ហើយ​លោក​ពុំ​បាន​ដឹង​ព័ត៌មាន​លម្អិត​អំពី​ការ​ឃាត់​ខ្លួន​អ្នក​ទាំង នោះ​ទេ​រហូត​មក​ដល់​ពេល​នេះ។
លោក​បាន​ឲ្យ​ដឹង​ថា​ ៖ «​តាម​ខ្ញុំ​ដឹង គឺ​ពលរដ្ឋ​ទាំង​នោះ​ខាង​រដ្ឋ​បាល​ព្រៃ​ឈើ​កំពុង​រៀបចំ​បញ្ជូន សំណុំ​រឿង​ទៅ​តុលា​ការ»។
លោក លី ជូបៀង ប្រធាន​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ពោធិ៍​សាត់​បាន​បដិសេធ​ពុំ​ធ្វើ​អត្ថា ធិប្បាយ​ពី​ករណី​នេះ​ទេ ដោយ​តប​យ៉ាង​ខ្លី​ថា​៖ «​ខ្ញុំ​ពុំ​បាន​ដឹង​រឿង​ទេ ពី​ព្រោះ​ខ្ញុំ​ជាប់​រវល់ ពុំ​បាន​ចូល​រួម​ក្នុង​បេសកកម្ម​នេះ​»។

លោក តន់ សីហតេជៈ ព្រះរាជ​អាជ្ញា​រង​អម​តុលាការ​ខេត្ត​ពោធិ៍​សាត់​បាន​ឲ្យ​ដឹង​ថា តាម​លោក​ដឹង​ពលរដ្ឋ​ដែល​ឃាត់​ខ្លួន​នោះ​គឺ​ស្ថិត​នៅ​ក្នុង​ដៃ​មន្ត្រី រដ្ឋបាល​ព្រៃ​ឈើ​នៅ​ឡើយ​។ លោក​បន្ត​ថា​ ៖ «​គេ​ពុំ​ទាន់​បាន​បញ្ជូន​សំណុំ​រឿង​មកដល់​យើង​ទេ»។ ប៉ុន្តែ បើ​តាម​លោក ថោង អុល ប្រធាន​សាលា​ដំបូង​ខេត្ត​ពោធិ៍​សាត់​អះអាង​វិញ​ថា សំណុំ​រឿង​នោះ​គឺ​ស្ថិត​នៅ​ក្នុង​ដៃ​លោក​ចៅ​ក្រម លី ចន្ថា។
លោក លី ចន្ថា ចៅ​ក្រម​សា​លា​ដំបូង​ខេត្ត​ពោធិ៍សាត់​ក៏​បាន​បដិសេធ​ពុំ​ធ្វើ​អត្ថាធិ​ប្បាយ​រឿង​នេះ​ដែរ ដោយ​គ្រាន់​តែ​ប្រាប់​ថា«ខ្ញុំ​កំពុង​ជាប់​រវល់​ប្រជុំ​»។
លោក ប៊ុល ស៊ុន អាយុ ៦១ឆ្នាំ​ ដែល​ត្រូវ​អាជ្ញាធរ​ចោទថា បង្កើត​តំបន់​អបគមន៍​បាន​និយាយ​ថា លោក​ពុំ​បាន​ដឹងថា លោក បុល ដែល​ជា​ជន​ពិការ​ត្រូវ​​គេឃាត់​ខ្លួន​នាំ​យក​ទៅ​ណា​ទេ ហើយ​នៅ​ថ្ងៃ​នេះ​ពលរដ្ឋ​ប្រាប់​ថា អាជ្ញាធរ​បាន​ចាប់​ឈ្មោះ​ធឿន​ ម្នាក់​ទៀត ក៏​មិន​ដឹង​ថា គេ​យក​ទៅណា​ដែរ។ លោក​ថា​៖ «​បើ​ខ្ញុំ​អាច​ចេញ​ទៅ​ទី​ក្រុង​ភ្នំពេញ​រួច ខ្ញុំ​នឹង​រត់ទៅ​ផ្ទះ​សម្តេច ហ៊ុន សែន ឲ្យ​លោក​ជួយ​ពី​ព្រោះ​យើង​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ ហេតុ​អីក៏​មក​រុះ​ផ្ទះ​ពួក​យើង​ចោល»។​
លោក​បន្ត​ថា នៅ​ថ្ងៃ​នេះ​អាជ្ញាធរ​បាន​ឈូស​ផ្ទះ​ពលរដ្ឋ ៥៣៧​ខ្នង និង​ដុត​៩៥ខ្នង ធ្វើ​ឲ្យ​អ្នក​នៅ​ក្នុងភូមិ គ្មាន​អ្វី​នៅ​សល់​ទេ។
នៅ​ក្នុង​យុទ្ធនាការ​របស់​អាជ្ញាធរ​ចម្រុះ គិត​ចាប់​តាង​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៧ ខែ​កក្កដា អាជ្ញាធរ​បាន​រុះរើ​ផ្ទះ​ពលរដ្ឋ​៥០០​ខ្នង និង​ចាប់​ខ្លួន​ពលរដ្ឋ​ម្នាក់​ជាជន​ពិការ​និង​កំពុង​តាម​ស្វែង​រក​ចាប់ អ្នក​តំណាង​បី​នាក់​ទៀត ក្រោម​ការ​ចោទ​ពី​បទ​តាំង​ទី​លំនៅ​បែប​អនាធិប​តេយ្យ​ទន្ទ្រាន​យក​ដី​រដ្ឋ​ខុស​ច្បាប់ ហើយ​និង​បង្កើត​តំបន់​អបគមន៍៕

No comments:

Post a Comment

yes