សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 13, 2012

ពលករ​ខ្មែរ​ដែល​លក់​ទៅ​សេណេ​ហ្គាល ត្រលប់​មក​ដល់​កម្ពុជា​វិញ


ភ្នំពេញៈពលករ​ដែល​ត្រូវ​បាន​គេ​ជួញ​ដូរ​និង​លក់​ពលកម្ម​នៅ​ប្រទេស​សេណា​ហ្គាល ចំនួន​៥​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ និង​ធ្វើ​មាតុ​ភូមិ​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ​កាល​ពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​នេះ។
លោក ហ៊ុយ ពេជ្រ​សុវណ្ណ មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បាន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ពលករ​ខ្មែរ​ទាំង​៥​រូប ខាង​លើ​នេះ ដែល​២​នាក់​មក​ពី​ខេត្ត​កំពង់​ឆ្នាំង និង ៣​នាក់​មក​ពី​ខេត្ត​កំពត ត្រូវ​បាន​គេ​ជួញ​ដូរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​តាម​រយៈ​ក្រុម​ហ៊ុន Giant Ocean International Limited កាល​ពី​ខែ​តុលា ឆ្នាំ​២០១១​ក៏​ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​គេ​យក​ទៅ​លក់​ពលកម្ម​ដោយ​បំរើ​ការ​ជា​ទាសករ​នេសាទ​នៅ​ក្នុង​ប្រទេស​សេណេ​ហ្គាល​ទៅ​វិញ។
លោក​បាន​បន្ត​ថា ពួកគេ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង​បាន​វិល​ត្រលប់​មក​កាន់​មាតុភូមិ​របស់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី១២ ខែ​កក្កដា​នេះ។ ពួកគេ​នឹង​ត្រូវ​បញ្ជូន​ទៅ​ជួប​ជុំ​គ្រួសារ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។

No comments:

Post a Comment

yes