ភ្នំពេញៈយោងតាមប្រមុខការទូតកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជានឹងធ្វើការដកកងទ័ពរបស់ខ្លួន ជាង ៤៨០នាក់ចេញពីតំបន់គ្មានកងទ័ពនៅថ្ងៃទី ១៨ ខែកក្កដាឆ្នាំ២០១២នេះ។
ថ្លែងក្នុងសន្និសិទ្ធសារព័ត៌មាននៅរសៀលថ្ងៃទី១៣ កក្កដានេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកហោ ណាំហុងបានបញ្ជាក់ថា កម្ពុជានឹងដកកងទ័ពជាង៤៨០នាក់ ចេញពីតំបន់ក្បែរប្រាសាទព្រះវិហារនាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ខាងមុខ ដើម្បីបង្ហាញឆន្ទៈពីការគោរពសាលដីកាទីក្រុងឡាអេ។
No comments:
Post a Comment
yes