សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

ជម្លោះ​ខ្សែ​លួស​កើត​ឡើង​ថ្មី​បំផុត​នៅ​ព្រះ​វិហារ


គ្រាន់​តែ​រយៈ​​ពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ផែន​ការ​ត្រូវបាន​ប្រកាស​ថា​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ដោះ​មីន​ដែល​នាំ​ឲ្យ​មាន​ការ​ដក​កង​ទ័ព​ចេញ​ពី​តំបន់​គ្មាន​កង​ទ័ព​ជា​បណ្ដោះ​អាសន្ន​នៅ​ជុំ​វិញ​ប្រាសាទ​ព្រះ​វិហារ​ប៉ុណ្ណោះ​ ការ​ចោទ​ប្រកាន់​ជា​ច្រើន​ត្រូវ​បានគេ​វាយ​ប្រហារ​ពី​រឿង​ព្រំដែន។
លោក​ឧត្ដម​សេនីយ៍​ឯក​ ស្រី ឌឹក មេ​បញ្ជា​ការ​កង​ពលធំ​អន្តរាគមន៍​​លេខ​៣​នៅ​ប្រាសាទ​ព្រះ​វិហារ​បាន​មាន​ប្រសាសន៍ពីថ្ងៃ​ម្សិល​មិញ​​ថា កាល​ពីចុង​ខែ​មុន​ កង​ទ័ព​ថៃ​បាន​ដាក់​ពង្រាយ​ខ្សែ​លួស​ និង​បោះ​បង្គោល​នៅ​ខាង​មុខ​ប្រាសាទ​​​ដោយ​បំពាន​លើ​ការ​សម្រេច​របស់​តុលា​ការ​យុត្តិធម៌​អន្តរជាតិ​ ហើយ​មិន​ទាន់​បាន​ដក​ចេញ​នៅ​ឡើយ​ទេ។
លោក​មេ​បញ្ជា​ការ ស្រី ឌឹក បាន​​ថ្លែង​ថា៖«អ្វីដែល​ពួកគេ​ធ្វើ​គឺ​ប្រឆាំង​នឹង​បទ​បញ្ជា​របស់​តុលាការ​។ យើង​បាន​ស្នើ​ឲ្យ​ពួកគេ​បញ្ឈប់​សកម្ម​ភាព​នេះ ហើយ​យក​វា​ចេញ​ តែ​ពួកគេ​មិន​ទាន់​ដក​ចេញ​​នៅ​ឡើយ​ទេ»។

No comments:

Post a Comment

yes