សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

ហ្វ៊ុន​ស៊ិនប៉ិច រុះ​ក្បាលម៉ាស៊ីន​ដឹកនាំ​មួយ​ចំនួន​

ភ្នំពេញ: គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​កោះប្រជុំ​គណៈកម្មការ​នាយក​គណ​បក្ស​បន្ទាន់​មួយ នៅ​ស្នាក់ការ​កណ្តាល កាល​ពី​ព​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១២ ដោយ​បានធ្វើការ​រុះរើ​ស​មាស​ភាព​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ ដែល​អសមត្ថភាព​។ ក្នុងនោះ ក៏​មាន​ការពិភាក្សា​លើ​បញ្ហា​ដែល​មិន​អាច​បង្រួបបង្រួម​ជាមួយ​គណបក្ស នរោត្តម រណឫទ្ធិ និង​បញ្ហា​សំខាន់ គឺ​រៀបចំ​ក្រុមការងារ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ឆ្នាំ​២០១៣​។​

​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានអោយដឹងថា ការប្រជុំ​គណៈកម្មការ​នាយក​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ពិភាក្សា​ទៅលើ​បញ្ហា​សំខាន់ ចំនួន​៣ គឺ​ទី​១-​ប្រាប់​ទៅ​ដល់​គណៈកម្មការ​នាយ​ក គណៈកម្មាធិការ​អចិន្ត្រៃយ៍ អំពី​ការ ដែល​មិន​អាច​ធ្វើ​ការបង្រួបបង្រួម​ជាមួយគ្នា​បាន រវាង​ហ្វ៊ុនស៊ិនប៉ិច និង​នរោត្តម​រណឫទ្ធិ គឺ​ដោយសារតែ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​អ្នក​ប្រកាស​បញ្ចប់​ការបង្រួបបង្រួម​មុន នៅក្នុង​សន្និសីទ​នា​ពេលកន្លងមក ទី​២-​មាន​ការជ្រើសរើស​គណៈ​កម្មា​ធិ​ការ​អចិន្ត្រៃយ៍​របស់​គណបក្ស ដែល​ការ​រើស​នេះ ដោយសារ​តែ​ពី​មុន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដំណើរការ​មិន​សូវរ​លូន​ល្អ តែ​ឥឡូវ​គណបក្ស បានរៀបចំ ដើម្បី​បោះឆ្នោត​ជ្រើសរើស​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ថ្មី ដែល​មាន​ចំនួន ១១​រូប​។ 


​លោក ញឹក ប៊ុនឆៃ បាន​បន្តថា លោក​បាន​ប្រាប់​ទៅ​គណៈកម្មការ​នាយក និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ថា ចំពោះ​ការបង្រួបបង្រួមរ​វា​គណបក្ស ហ្វ៊ិន​ស៊ិនប៉ិច ជាមួយ​គណបក្ស នរោត្តម រណឫទ្ធិ មិន​បាន​គឺ​ដោយសារ​តែ​សម្តេច​ក្រុមព្រះ បានប្រកាស​បញ្ចប់​មុន ហើយ​ខាង​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច មិន​បាន​ប្រកាស​ពី​ការបញ្ចប់​ការបង្រួបបង្រួម​ទេ​។​

​សមាសភាព​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច ចំនួន ១១ រូប ដែល​ទើបបាន​ជ្រើសតាំង មាន​៖ ១-​លោក កែវ ពុទ្ធ​រស្មី​, ២-​លោក ញឹក​ប៊ុនឆៃ​, ៣-​ព្រះអង្គម្ចាស់ ស៊ីសិវត្ថិ សិរី​រ័ត្ន​, ៤-​លោក ខាន់ សាវឿន​,៥-​លោក ហ៊ុន ភឿង​, ៦-​លោក ដៀង ដែល​, ៧-​លោក សេន រុន​, ៨-​កុល ផេង​, ៩-​វេង សេរីវុឌ្ឍ​,១០-​នុត សា​ខុម​, ១១-​លោក ទា ចំ​រ៉ាត់​។​

​សូមបញ្ជាក់​ថា​កិច្ចប្រជុំ​នោះ ដឹកនាំ​ដោយ​លោក​កែវ​ពុទ្ធ​រស្មី អគ្គ​មគុទេស​គណបក្ស និង​លោក​ញឹក​ប៊ុនឆៃ​ប្រធាន​ប្រតិបត្តិ​៕ 

No comments:

Post a Comment

yes