សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 5, 2012

ប្រជាពលរដ្ខខ្មែរផ្ញើរក្តីសង្ឃឹមតែមួយគត់ជាមួយគណបក្ស សង្គ្រោះជាតិ ដែលគណបក្សប្រជាជន មិនអាចធ្វើប្រជាភិថុតិបំបែកកម្លាំងអ្នកប្រជាធិបតេយ្យបានឡើយ


ទីបំផុតការចង់បានរបស់ប្រជាពលរដ្ឋខ្មែរ គឺបានដូចបំណងប្រាថ្នាហើយ នោះគឺការរួមបញ្ចូល​គ្នា​ជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស​ ដោយបង្កើតបានជា ចល​នាប្រជាធិបតេយ្យសង្គ្រោះជាតិ និងថ្មីៗនេះគឺបានការអនុញ្ញាត្តពីក្រសួងមហាផ្ទៃឲ្យបង្កើតគណ បក្ស សង្គ្រោះជាតិ តាមការស្នើរសុំរបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ផងដែរ ។

នៅក្នុងពិធីចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានលោក គង់ គាំ ប្រធាន​ស្តីទី​របស់គណបក្ស​ សម រង្ស៊ី បានមានប្រសាសន៏ថា ពេលវេលានៃការសង្គ្រោះជាតិរប​ស់យើងបាន មកដល់ហើយ ជាមួយនិងគណបក្ស សង្គ្រោះជាតិ ព្រោះប៉ូល​នយោបាយនៅក្នុងប្រទេសកម្ពុជា​គឺមានតែពីរប៉ុណ្ណោះគឺប៉ូលល្អ និងប៉ូលអាក្រក់ ប៉ូល ស ប៉ូលខ្មៅ ប៉ូលផ្តាប់ការ និង ប៉ូលប្រជាធិប​តេយ្យ ហើយមជ្ឈដ្ឋានទូទៅគឺមានការសាទរ និងគាំ​ទ្រ​មកលើ ចលនាប្រជាធិប​តេយ្យសង្គ្រោះ​ជាតិ ក៏ដូចជាគណបក្ស សង្គ្រោះជាតិ របស់យើង​យ៉ាង​ខ្លាំងផងដែរទាំងនៅក្នុងប្រទេស និង​​ក្រៅ​ប្រទេស ហើយក៏បានធ្វើការប្តេជ្ញា​ថានឹង​ធ្វើការ​ផ្លាស់​របបដឹកនាំប្រទេសកម្ពុជាឲ្យបាន​នៅឆ្នាំ​២០​១៣ខាងមុខនេះ ពីព្រោះពួកគាត់អស់ចិត្ត និងលែង​ចង់រស់នៅក្រោមការគ្រប់​គ្រងរបស់គណ​បក្សប្រជាជនទៀតហើយ ។


ប្រធានស្តី​ទីរបស់​គណ​បក្ស សម រង្ស៊ី បានថ្លែងបន្តទៀតថា នេះជាកិត្តិយស និងស្នាដៃរបស់​ប្រ​ជា​ពលរដ្ឋយើងទាំង​អស់​គ្នា ​ដែល​ស្រលាញ់ជាតិ និងរបបប្រជាធិបតេយ្យ ដោយបានជំរុញឲ្យអ្នក ប្រជាធិបតេយ្យ និងអ្នកប្រជាធិបតេយ្យធ្វើការរួមកម្លាំងគ្នាតែមួយដើម្បីស្រោចស្រង់ប្រទេសជាតិ របស់យើង ដែលកំពុងតែលិចលង់នោះ ។ លោក គង់ គាំ បានលើកឡើងទៀតថា គណបក្ស
សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស សម្រេចបានការរួមបញ្ចូលគ្នាជាសម្លេងតែមួយនេះ​គឺ​ជា​ជោគ​ជ័យមួយដ៏ធំធេងរបស់អ្នកប្រជាធិបតេយ្យ ហើយគណបក្សប្រជាជន​កាន់អំណាចកំពុងតែ មានការភ័យស្លន់ស្លោពីការខ្លាចចាញ់ឆោ្នតរបស់ពួកគេនៅឆ្នាំ២០១៣ តែប្រាកដណាស់ ការភ័យ របស់គណបក្សប្រជាជនគឺត្រឹមត្រូវ ព្រោះគណបក្ស សង្គ្រោះជាតិ និងឈ្នះការបោះឆ្នោតនៅឆ្នាំ ២០១៣ ដែលជោគជ័យរបស់គណបក្ស សង្គ្រោះជាតិ គឺជាជោគជ័យរបស់ប្រជាពលរដ្ឋខ្មែរ
ទាំង​​​​អស់គ្នាដែលរងគ្រោះ  ។

ប្រធានស្តីទី គណបក្ស​ សម រង្ស៊ី បានបន្តថា លោក សម រង្ស៊ី ដែលជាប្រធាន ចលនាប្រជាធិប​តេយ្យសង្គ្រោះជាតិ កំពុងតែធ្វើការងារជាមួយនិងសហគមន៏អន្តរជាតិដើម្បីឲ្យមានការកែទម្រង់ គ..ប ដែលភាគច្រើនគឺជាមនុស្សរបស់គណបក្សប្រជាជនតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ដើម្បីឲ្យការបោះឆ្នោតមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ ដែលកន្លងមកស្ថាប័ន​មួយនេះ​ត្រូ​វ​បានគេ​ដឹងថា ជាឧបករណ៏នយោបាយរបស់គណបក្សប្រជាជន ដែលគេបានរៀបចំទុកជា​ស្រច​ធ្វើ​​យ៉ាងណាឲ្យគណបក្សប្រជាជន ឈ្នះជានិច្ច ឈ្នះតែឯង និងឈ្នះជារហូតនោះ ។

លោក គង់ គាំ បានមានប្រសាសន៏ទៀតថា គណបក្សប្រជាជនមិនអាចទប់ស្កាត់ ឬបង្អាក់ និងបំ​បែកបំបាក់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានឡើយ បើទោះបីជាពួកគេខំប្រឹងស្រែកតាម ប្រព័ន្ធផ្សព្វផ្សាយរបស់គេយ៉ាងណាក៏ដោយ តែផ្ទុយទៅវិញវារឹតតែធ្វើឲ្យ ចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ និងគណបក្ស សង្គ្រោះជាតិ មានភាពរឹងមាំកាន់តែខ្លាំងឡើងៗ ដែលប្រជាពលរដ្ឋ ពួកគាត់មានជំនឿ និងផ្ញើរក្តីសង្ឃឹមមកលើគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះ ។ ដូចនេះ  មិនចាំបាច់គណបក្សប្រជាជន ធ្វើប្រជាភិថុតិ ញុះញ៉ង់ បំផុសបំផុលប្រជាពលរដ្ឋទៀតទេ ព្រោះ​ប្រជា​ពលរដ្ឋ​លែងជឿលើការដឹកនាំប្រទេសរបស់គណបក្សប្រជាជនទៀតហើយ ។

ដូចនេះបើយោងតាមអ្វីដែលលោក គង់ គាំ បានរៀបរាប់មកខាងលើនេះ មានន័យថា បរាជ័យ​របស់គណបក្សប្រជាជន ក៏បានបោះជំហ៊ានចូលមករកខ្លួនបន្តិច​ម្តងៗហើយផង​ដែរ ហើយ​ការ​បរាជ័យយ៉ាងអាម៉ាស់ពិតប្រាកដរបស់គណបក្សប្រជាជន និងចូល​មកដល់នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ២០១៣ ដោយគេចមិនផុតនោះឡើយ ពេលនោះហើយដែលគណបក្សប្រជាជនសើចក៏លែង សម និងយុំក៏មិនចេញផងដែរ ។

គួរជំរាបជូនផងដែរថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ គណបក្ស សង្គ្រោះជាតិ ត្រូវបាន ក្រសួងមហាផ្ទៃអនុញ្ញាតឲ្យបង្កើតហើយ ដែលឥឡូវនេះក្រុមការងាររបស់គណបក្ស សង្គ្រោះ​ជាតិ កំពុងតែប្រមូលស្នាមមេដៃចំនួន៤.០០០នាក់ ដើម្បីចុះបញ្ជីគណបក្ស សង្គ្រោះជាតិ ជាផ្លូវ​ការ​នៅក្រសួងមហាផ្ទៃ ដើម្បីគណបក្ស សង្គ្រោះជាតិ ដំណើរការជាផ្លូវការនៅលើឆាកនយោ​បាយរបស់កម្ពុជា ដែលពលរដ្ឋខ្មែរអ្នកស្នេហាជាតិ និងលិទ្ធិប្រជាធិបតេយ្យរងចាំជាយូរម្ហើយនោះ ៕

No comments:

Post a Comment

yes