សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 6, 2012

ប្រជាជនតោងវលិ្លវាងផ្លូវបណ្ដោះអាសន្ន ពេលផ្លូវបេតុងឡើងភ្នំចាក់ច្រែង កំពុងជួសជុល

ប្រជាជនតោងវលិ្លវាងផ្លូវបណ្ដោះអាសន្ន ពេលផ្លូវបេតុងឡើងភ្នំចាក់ច្រែង កំពុងជួសជុល
ប្រជាពលរដ្ឋ​តោង​វ​ល្លិតាម​ជម្រាលភ្នំ​ដ៏​ចោត ដើម្បី​វាង​ត្រង់​ផ្លូវ​ដែល​ដាច់​នៅ​ភ្នំ​ចាក់ច្រែង

ព្រះវិហារ: ដោយមាន​ការលំបាក​ក្នុងការ​ធ្វើការ​ដំណើរ​ឆ្លងកាត់​ទៅមក បន្ទាប់ពី​កំណាត់​ផ្លូវ​បេតុង​ឡើង​ភ្នំ​ចាក់ច្រែង​ត្រង់គីឡូម៉ែត្រ​ទី​៤ បាន​កាត់ផ្ដាច់​ដោយសារ​ផ្ទាំង​ថ្ម និង​ដីភ្នំ​បាក់​សង្កត់ ធ្វើឱ្យ​ប្រជាពលរដ្ឋនិង​កងយោធពល​ខេមរភូមិន្ទ ពួកគាត់​តោង​វ​ល្លិឡើង​ចុះ​ភ្នំ ដើម្បី​វាង​ជាប​ណ្ដោះ​អាសន្ន​ត្រង់​ផ្លូវ​ដែល​ដាច់​។​
​    ​
​ផ្លូវ​វាង​កាត់​ភ្នំ​ដែល​ប្រជាជន​តោង​វ​ល្លិឡើង​ចុះ​នោះ គឺមាន​ជម្រាល​ចោត​ខ្លាំង និង​មាន​កម្ពស់​ប្រមាណ​៥០​ម៉ែត្រ ដោយ​ប្រជាពលរដ្ឋ​ឆ្លងកាត់​តាម​ព្រៃ​ផង និង​តោង​វ​ល្លិផង​ធ្វើឱ្យ​ពួកគាត់​មានការ​លំបាក​យ៉ាងខ្លាំង ប៉ុន្ដែ​ទោះបី​យ៉ាងណាក៏ដោយ ពួកគេ​នៅតែ​មិន​រាថយ​ឆ្លងកាត់​ចំណោតភ្នំ​ដ៏​លំបាក​នេះ​ឡើង​ចុះទៅ​មកជា​ប្រចាំ​។ 

​    ​
​ស្ដ្រី​ក្រុមគ្រួសារ​ទាហាន​មួយរូប​ដែល​កំពុង​តោង​វ​ល្លិសសៀរ​ចុះមក​ខាងក្រោម​វាង​ផ្លូវ ដែល​ដាច់​ បាន​និយាយ​ឱ្យដឹងថា ពួកគាត់​ត្រូវការ​ធ្វើដំណើរ​ចុះឡើង​ជាប្រចាំ ចុះ​ពីលើ​ភ្នំ​ទៅខាង​ក្រោម​ភ្នំ ដើម្បី​ទិញ​របស់របរ​ហូបចុក ឬក៏​បំពេញការងារ​ប្រចាំថ្ងៃ​ ចាំបាច់​ត្រូវ​ការឡើង​ចុះ​ជាប្រចាំ​។ ស្ដ្រី​រូបនោះ​បាន​និយាយថា គាត់​ឡើង​ចុះ​តាមរយៈ​តោង​វ​ល្លិវាង​ផ្លូវ​ដែល​ដាច់ គឺមាន​រយៈពេល​៦ ទៅ​៧​ថ្ងៃ​មកហើយ បន្ទាប់ពី​ផ្លូវ​បេតុង​នោះបាន​បាក់​ដាច់​។ រូបគាត់​បាន​និយាយថា ទាំង​ប្រជាជន និង​កងកម្លាំងប្រដាប់អាវុធ មានការ​លំបាក​ជា​បណ្តោះ​អាសន្ន រង់ចាំ​កម្លាំង​កងវិស្វកម្ម​តេ​ជោ​ហ៊ុន សែន​សៀមរាប ធ្វើការ​ជួសជុល​ហើយ​។​
​    ​
​គ្រួសារ​កងទ័ព​រូបនោះ​បាន​និយាយថា គាត់​រង​ការលំបាក​បន្ដិច​សិន ប៉ុន្ដែ​វា​គ្រាន់បើ​ជាង​កាលពី​២ ទៅ​៣​ឆ្នាំមុន​
​ដែល​ទីនោះ​មិនមាន​ផ្លូវ​ទាល់តែសោះ ព្រោះថា​កាលនោះកងកម្លាំងប្រដាប់អាវុធ​ក៏ដូចជាប្រជាជន មិនមាន​ផ្លូវ ​ហើយ​ពួកគាត់​ឡើង​ចុះ​ភ្នំ​អាស្រ័យ​ដោយ​ការ​វារ​ឡើង​តោង​វ​ល្លិ ធ្វើឱ្យមាន​ការលំបាក​បំ​ផុត​។ រូបគាត់​និយាយថា នៅ​ឆ្នាំ​២០១០-២០១១ កន្លងទៅ​ សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជា​ឱ្យ​កងវិស្វកម្ម​តេ​ជា​ហ៊ុន សែន​សៀមរាប កសាង​ផ្លូវ​បេតុង​ប្រវែង​៦.៣០០​ម៉ែត្រ ពី​ជើងភ្នំ​ទៅដល់​លើ​ភ្នំ​ ធ្វើឱ្យ​ប្រជាពលរដ្ឋ និង​កង​ប្រដាប់អាវុធ មាន​ភាពសប្បាយ​រីករាយ​ឡើង​ចុះ​ទៅមក​បាន​ស្រួល​។ ប៉ុន្ដែ​នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១២ កន្លងមកនេះ កំណាត់​ផ្លូវ​បេតុង​ត្រង់​គីឡូម៉ែត្រ​ទី​៤ បាន​ត្រូវ​កាត់ផ្ដាច់​ដោយសារ​ដីភ្នំ​ជាមួយនឹង​ផ្ទាំង​ថ្ម​តូច ធំ​ខ្លះ​រាប់ពាន់​តោន បាន​បាក់​សង្កត់​នៅលើ​ផ្លូវ ​បណ្ដាលឱ្យ​ផ្លូវ​មានការ​ខូចខាត​រាប់សិប​ម៉ែត្រ ដែល​ធ្វើឱ្យ​ពួកគាត់​មានការ​លំបាក​។​
​    ​
​ជាមួយនឹង​ភាព​បន្ទាន់​កាលពី​ថ្ងៃទី​៣ លោក​ឧត្ដមសេនីយ៍ឯក​ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ ទទួលបន្ទុក​ព្រំដែន​ព្រះវិហារ បាន​ដឹកនាំ​កងវិស្វកម្ម​តេ​ជោ​ហ៊ុន សែន​សៀមរាប ដែលមាន​គ្រឿងចក្រ​ចំនួន​៥​គ្រឿង ចាប់ផ្ដើម​ជួសជុល​កំណាត់​ផ្លូវ​បេតុង​នោះ​។ ប៉ុន្ដែ​ឧបសគ្គ​ធំ​បំផុត​មួយទៀត គឺ​ផ្ទាំង​ថ្ម​ដ៏​ធំ​មួយ គឺមាន​ទំហំ​បី​ដង​នៃ​គ្រឿងចក្រ​អេស្កាវ៉ាទ័រ​បាន​សង្កត់​ផ្លូវ​បេតុង ​​ដែល​បង្ខំ​ឱ្យ​កងវិស្វកម្ម​តេ​ជោ​ហ៊ុន សែន​សៀមរាប ត្រូវយក​គ្រឿងចក្រ​បំពាក់​ដោយ​ដែក​បុក​ទៅ​បំបែក​ថ្ម​បន្ដិច​ម្ដងៗ ដើម្បី​យក​ថ្ម​ដ៏​ធំ​នោះ​ចេញពី​ផ្លូវ​ក្នុងការ​ឈានទៅរក​ការជួសជុល​ផ្លូវ​ឱ្យ​ហើយ​ក្នុងពេល​ឆាប់ៗ​។​
​    ​
​លោក​ឧត្ដមសេនីយ៍ឯក​ ខេង សុមេធ បាន​និយាយ​ប្រាក់​អ្នកកាសែត​ថា កំណាត់​ផ្លូវ​មួយ​នេះ នឹង​បញ្ចប់​ធ្វើការ​ជួសជុលមិនឱ្យ​លើសពី​រយៈពេល​១០​ថ្ងៃ​នោះឡើយ ដើម្បីឱ្យ​ប្រជាជន និង​កងកម្លាំងប្រដាប់អាវុធ​ឡើង​ចុះ​ទៅមក​បាន​ស្រួល​ដូចដើម​។ លោក​ឧត្ដមសេនីយ៍ឯក​ខេង សុមេធ ក៏​ស្នើ​សុំឱ្យ​ប្រជាពលរដ្ឋ ក៏ដូចជាកង​ប្រដាប់អាវុធ​ទាំងអស់​ទ្រាំ​លំបាក​បន្ដិច​ ទុកពេលធ្វើ​ការជួសជុលនៅពេល​ខាងមុខនេះ​៕

No comments:

Post a Comment

yes