ក្រុងសេអ៊ូល: កូរ៉េខាងជើងបាន គំរាមកំហែងវិធានការយោធាឥតជាក់លាក់កាលពីថ្ងៃសៅរ៍បន្ទាប់ពីនាវាល្បាតរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូង បានបាញ់ព្រមានជាច្រើនគ្រាប់ដើម្បីបណ្ដេញនាវានេ សាទរបស់កូរ៉េខាងជើងជាច្រើន ដែលបានរំលោភព្រំដែនសមុទ្រភាគខាងលិច។
កាលពីថ្ងៃសុក្រ នាវាល្បាតកូរ៉េខាងត្បូង បានប្រទះឃើញនាវានេ សាទកូរ៉េខាងជើង៦គ្រឿង នៅក្នុងដែនទឹកភាគខាងត្បូង ក្នុងសមុទ្រលឿង ហើយបានបាញ់ព្រមានជាច្រើនគ្រាប់ដើម្បីបង្ខំឲ្យពួកគេថយក្រោយ។ មិនមានចំនួនអ្នកស្លាប់ និងរបួស ត្រូវបានគេរាយការណ៍ពីកូរ៉េខាងជើងនោះទេ។
ដោយហៅការបាញ់ព្រមាននេះថាជា«ការបង្កហេតុខាងយោធាដ៏គ្រោះថ្នាក់» ទីភ្នាក់ងារព័ត៌មានមជ្ឈិោមកូរ៉េខាងជើង (KCNA)បាននិយាយថា៖«បញ្ជាការដ្ឋាន ខ្សែត្រៀមជួរមុខភាគនិរតី ត្រៀមខ្លួនជាស្រេច ដើម្បីទទួលបញ្ជាប្រតិបត្តិការដើម្បីប្រែក្លាយសមុទ្រលឿងនេះ ឲ្យទៅជាទន្ទាក់មួយសម្រាប់សត្រូវ»។
No comments:
Post a Comment
yes