កំណត់ឈើ ដែលត្រូវបានឈ្មួញលួចកាប់ក្នុងតំបន់ព្រៃឡង់ ដែលប្រជាពលរដ្ឋ
ចុះល្បាតប្រទះឃើញ
ភ្នំពេញៈ បន្ទាប់ពីកិច្ចពេញអង្គនៃគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃសុក្រទី២៨ ខែកញ្ញានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានសម្រេចដកហូតប័ណ្ណកម្មសិទ្ធិដីសម្បទាននៅតំបន់ព្រៃឡង់ពីក្រុមហ៊ុនមកវិញហើយ។
យោងតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កញ្ញរិទ្ធិ បានឲ្យដឹងតាមបណ្តាញសារព័ត៌មានសង្គមមួយថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានសម្រេចដកហូតប័ណ្ណកម្មសិទ្ធិប្រគល់ឲ្យក្រុមហ៊ុននោះ ត្រលប់មកវិញ ដោយសារ លោកនាយករដ្ឋមន្ត្រីបានសម្តែងនូវការព្រួយបារម្ភ ដែលអាជ្ញាធរក្នុងតំបន់នោះ មិនបានគ្រប់គ្រងឲ្យបានល្អ។
ក្នុងបណ្តាញសង្គមរបស់លោកខៀវ កញ្ញរិទ្ធិ ដែលបានសរសេរពីដំណឹងមួយនេះ មានប្រពលរដ្ឋជាច្រើនបានសរសេរក្នុងបណ្តេញសង្គមនោះ ដោយសម្តែងនូវការត្រេកអរ និងបានគាំទ្រនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនេះ។
ការសម្រេចដកហូតប័ណ្ណដីសម្បទានពីក្រុមហ៊ុននេះ គឺបន្ទាប់ពីមានរបាយការណ៍ជារឿយៗ ដែលប្រជាពលរដ្ឋសហគមន៍ព្រៃឡង់បានចុះល្បាត ជាច្រើនដង និងបានរកឃើញនូវបទល្មើសព្រៃឈើជាច្រើនផងដែរ រួចបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីកន្លងមក។
សូមបញ្ជាក់ថា សហគមន៍ព្រៃឡង់ដែលជាតំបន់ព្រៃឈើធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ស្ថិតក្នុងខេត្ត៤ក្នុងប្រទេសកម្ពុជា គឺកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ កំពុងមានជម្លោះដីធ្លីដ៏រ៉ាំងរ៉ៃជាមួយក្រុមហ៊ុន ដែលត្រូវបានប្រជាពលរដ្ឋក្នុងតំបន់នោះចោទប្រកាន់ថា បាននឹងកំពុងកាប់បំផ្លាញព្រៃឈើខុសច្បាប់ជារៀងរាល់ថ្ងៃ។
No comments:
Post a Comment
yes