សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 3, 2012

ខ្សឹប​ដាក់​ត្រចៀក​ ៖ ​សមត្ថកិច្ច​មិន​បង្ក្រាប​វង់ល្បែង​ដ៏​ធំ​ក្នុង​សណ្ឋាគារ​ត្រា​នី​ហ្គា​ជាយក្រុង​តា​ខ្មៅ​


​សណ្ឋាគារ​ត្រា​នី​ហ្គា​ ដ៏​ប្រណីត​ជាងគេ​ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២១B​ ជាប់​វត្ដ​ព្រែក​សំរោង​ ភូមិ​ព្រែក​សំរោង​ សង្កាត់​-​ក្រុង​តា​ខ្មៅ​ ខេត្ដកណ្ដាល​ បាន​ ក្លាយទៅជា​ទីតាំង​បន​ល្បែងស៊ីសង​ដ៏​ធំ​ ដែល​មិន​ទាន់​ឃើញ​អាជ្ញាធរ​ និង​សមត្ថកិច្ច​ ចាត់វិធានការ​បង្ក្រាប​នៅឡើយ​នោះ​ ។​
​សណ្ឋាគារ​ត្រា​នី​ហ្គា​ បាន​បើក​បន​ល្បែង​ជា​ច្រើន​ខែ​មក​ហើយ​ ដែល​ម្ចាស់​ សណ្ឋាគារ​នេះ​តែ​ម្ដង​ជា​អ្នក​បើក​ រួម​ទាំង​ឱ្យ​កូនចៅ​របស់​ខ្លួន​បាន​ដឹក​ជញ្ជូន​ភ្ញៀវ​ ទាំង​ខ្មែរ​ និង​ជនជាតិ​វៀតណាម​ មក​ពី​ច្រកព្រំដែន​ជ្រៃ​ធំ​ និង​មួយ​ចំនួន​ទៀត​មក​ពី​ រាជធានី​ភ្នំពេញ​ ទៅ​ចូល​លេង​យ៉ាងច្រើន​កុះករ​ ។​ ក្រុម​អ្នក​ញៀន​ល្បែង​ដែល​ប្រមូល​ ផ្ដុំ​ទៅ​កាន់​ទីនោះ​ ព្រោះ​សម្លឹង​ឃើញ​ពី​សុវត្ថិភាព​ ដោយសារ​ម្ចាស់​សណ្ឋាគារ​ជា​អ្នក​ មានមុខមាត់​ និង​អំណាច​ មិន​អាច​ឱ្យ​សមត្ថកិច្ច​និង​អាជ្ញាធរ​ប៉ះពាល់​ជាដើម​ ។​

​ក្នុង​១​ថ្ងៃៗ​មនុស្ស​ដែល​ចេញចូល​ដ៏​ប្រសេចប្រសាច​ ភាគច្រើន​គឺជា​អ្នក​ញៀន​ ល្បែង​ ដែល​ចាញ់​ឈ្នះ​ក្នុង​១​ថ្ងៃ​រាប់​ម៉ឺន​ដុល្លារ​ ពិសេស​ក្រុម​អ្នកលេង​ល្បែង​ជា​ច្រើន​ វង់​នៅ​រាជធានី​ភ្នំពេញ​ បាន​ទៅ​កាន់​ទីនោះ​ ។​ បន​ល្បែង​ក្នុង​សណ្ឋាគារ​ត្រា​នី​ហ្គា​ ត្រូវ​គេ​សង្ស័យ​ថា​ អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​អាច​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ ពីព្រោះ​សព្វ​ថ្ងៃនេះ​ស្ទើរតែ​ក្លាយជា​កាស៊ីណូ​ ខណៈ​ដែល​មាន​កូនចៅ​របស់​ម្ចាស់​ សណ្ឋាគារ​ តែងតែ​យក​ឡាន​ទៅ​ដឹក​ជញ្ជូន​ក្រុម​អ្នក​ញៀន​ល្បែង​ទាំង​ ពលរដ្ឋ​ខ្មែរ​ និង​ ជនជាតិ​វៀតណាម​មក​ពី​ទល់ដែន​ច្រក​ជ្រៃ​ធំ​ របៀប​ដូច​ជា​កាស៊ីណូ​ស្របច្បាប់​ ។​
​ប្រជាពលរដ្ឋ​មិន​គាំទ្រ​ជា​ដាច់ខាត​ចំពោះ​បទល្មើស​ល្បែងស៊ីសង​ ដែល​ប្រភព​ បង្កើត​ឱ្យ​មាន​បទល្មើស​ក្នុង​សង្គម​ ម្យ៉ាងវិញទៀត​ម្ចាស់​សណ្ឋាគារ​ត្រា​នី​ហ្គា​ ដែល​ មាន​តួនាទី​ផង​ដែរ​ គួរ​ណាស់​តែ​ចូលរួម​លុប​បំបាត់​បន​ល្បែងស៊ីសង​ មិន​គួរ​ណា​ ទាញ​យក​ផល​ចំណេញ​ពី​ការ​បើក​បន​ល្បែងស៊ីសង​ ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​ តម្រូវ​ឱ្យ​មានការ​លុប​បំបាត់​នោះ​​៕

No comments:

Post a Comment

yes