សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 3, 2012

ព្រះតេជគុណ លួន សូវ៉ាត ទទួល​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ពី​ប្រទេស​ស្វីស


Ven Loun Sovath - Martin Ennals award 02
ព្រះតេជគុណ លួន សូវ៉ាត ដែល​តែង​តែ​បង្ហាញ​ព្រះ​ភ័ក្រ្ត​នៅ​ពេល​មាន​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ពី​ការ​រំលោភ​យក​ដីធ្លី និង​រឿង​អយុត្តិធម៌​នានា​នោះ ត្រូវ​បាន​ប្រទេស​ស្វីស​ប្រគល់​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិ​មនុស្ស Martin Ennals ដល់​ព្រះអង្គ​ហើយ​កាល​ពី​ថ្ងៃទី​០២ តុលា ម្សិលមិញ​ក្នុង​ទីក្រុង​ហ្សឺណែវ។
លោកស្រី Micheline Calmy-Ry ប្រធាន​មូល​និធិ Martin Ennals បាន​និយាយ​ថា ការ​ប្រគល់​ពាន​រង្វាន់​នៃ​ជ័យ​លាភី​មូល​និធិ  Martin Ennals ស្តីពី​កិច្ច​ការពារ​សិទ្ធិ​មនុស្ស ដល់​ព្រះ​តេជគុណ លួន សូវ៉ាន នេះ គឺ​ដោយ​សារ​តែ​ព្រះ​សង្ឃ​អង្គ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​បញ្ហា​ដណ្តើម​កាន់​កាប់​ដីធ្លី​ទាំង​បង្ខំ​នៅ​ប្រទេស​កម្ពុជា។

គួរ​បញ្ជាក់​ថា ព្រះតេជគុណ លួន សូវ៉ាត ធ្លាប់​ជា​ជន​រងគ្រោះ​ម្នាក់ នៃ​ការ​បណ្តេញ​ចេញ​នៅ​ក្នុង​ភូមិ​កំណើត​របស់​ព្រះអង្គ​នៅ​ខេត្ត​សៀមរាប។ ហើយ​ដោយ​សារ​តែ​ការ​ចូល​រួម​សកម្មភាព​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ប្រទះ​នឹង​បញ្ហា​ដូច​ព្រះ​អង្គ​តាម​រយៈ​បទ​ចំរៀង កំណាព្យ និង​កាមេរ៉ា​វីដេអូ​នោះ ព្រះអង្គ​ក៏​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ជា​ច្រើន​លើក​ផង​ដែរ៕

No comments:

Post a Comment

yes