សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 3, 2012

លោក សម រង្ស៊ី ប្រកាស​លាលែង​ពី​តំណែង​ប្រធាន​បក្ស សម រង្ស៊ី


លោក សម រង្ស៊ី ប្រកាស​លាលែង​ចេញ​ពី​តំណែង​ប្រធាន​គណបក្ស សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ដើម្បី​ទៅ​កាន់​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​វិញ។
RFA/Yun Samean
ប្រធាន​គណបក្ស សម រង្ស៊ី លោក សម រង្ស៊ី ក្នុង​ពិធី​ជួបជុំ​សហគមន៍​ខ្មែរ​អាមេរិក នៅ​ទីក្រុង Falls Church រដ្ឋ Virginia សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១១។
ការ​ប្រកាស​នេះ គឺ​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​អនុញ្ញាត​យល់​ព្រម​ចំពោះ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា កន្លង​ទៅ។
លោក គង់ គាំ ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​តុលា ថា លោក សម រង្ស៊ី បាន​ផ្ញើ​លិខិត​លាលែង​តំណែង​មក​លោក​ផ្ទាល់ កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា ហើយ​បញ្ជាក់​ថា គាត់ (សម រង្ស៊ី) នឹង​លា​លែង​ចេញ​ពី​ប្រធាន​គណបក្ស សម រង្ស៊ី ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ដែល​ជា​ថ្ងៃ​ធ្វើ​សមាជ​គណបក្ស សម រង្ស៊ី។
លោក គង់ គាំ៖ «លិខិត​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​២៨ ប៉ុន្តែ​យើង​ទើប​តែ​នឹង​ទទួល​នៅ​ថ្ងៃ​ទី​២ ខែ​តុលា នេះ ហើយ​លោក​ប្រធាន សម រង្ស៊ី បាន​ផ្ញើ​ពាក្យ​លាលែង​ពី​គណបក្ស សម រង្ស៊ី មក​ដល់​ខ្ញុំ​ដែល​ជា​ប្រធាន​ស្តីទី ដោយ​បញ្ជាក់​ថា លោក​បាន​ទៅ​ទទួល​ជា​ប្រធាន​ថ្មី "សង្គ្រោះ​ជាតិ" ដូច្នេះ​ដំណឹង​នេះ​សម្រាប់​ខ្លួន​ខ្ញុំ ហើយ​គាត់ នឹង​លាលែង​ជា​ផ្លូវការ​នៅ​សមាជ​គណបក្ស សម រង្ស៊ី រៀបចំ​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ខាង​មុខ»
លោក គង់ គាំ បន្ត​ថា ក្រោយ​ពី​ទទួល​បាន​លិខិត​សុំ​លា​ឈប់​របស់​លោក សម រង្ស៊ី គណៈកម្មការ​នាយក និង​គណៈកម្មការ​អចិន្ត្រៃយ៍ កោះ​ប្រជុំ​ហើយ​សម្រេច​យល់​ព្រម​តាម​សំណើ​សុំ​លា​ឈប់​ពី​ប្រធាន​របស់​លោក សម រង្ស៊ី។

លោក​បន្ត​ថា នៅ​ក្នុង​ពិធី​សមាជ​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ខាង​មុខ លោក​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី នឹង​ក្លាយ​ជា​បេក្ខជន​តែ​ម្នាក់​គត់​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ធ្វើ​ជា​ប្រធាន​គណបក្ស​បន្ត​ពី​លោក សម រង្ស៊ី៕

No comments:

Post a Comment

yes