សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 3, 2012

ចោរអាកា ចូលប្លន់ ទូលក់មាស នៅផ្សារឃ្លាំងលើ អស់ពីទូ របួសមនុស្ស ២នាក់

www.dap-news.com
ជនរងគ្រោះដែលក្រុមចោរប្លន់ទូមាសបាញ់ត្រូវ ២គ្រាប់
ខេត្ដព្រះសីហនុ ៖ អំពើប្លន់ទូមាស បង្កឡើងដោយក្រុមចោរប្រដាប់អាវុធអាកាមួយ ធ្វើឱ្យ​កក្រើក​តំបន់​ឃ្លាំងលើ ខេត្ដព្រះ សីហនុ ដោយក្នុងនោះមានទូលក់មាសចំនួន ២កន្លែង ត្រូវបានក្រុម​ចោរ​ប្លន់​យកបាន និងបុរសម្នាក់ ចោរបាញ់ឱ្យរបួស និងម្នាក់ទៀត ត្រូវក្រុមចោរវាយប្លន់យកម៉ូតូ ដើម្បីជិះរត់គេចខ្លួន។ 
អំពើប្លន់យ៉ាងសាហាវ ទាំងកណ្ដាលថ្ងៃត្រង់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង​៣រសៀល ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ ស្ថិតនៅក្នុងបរិវេណផ្សារឃ្លាំងលើ ដែល​មាន​ទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

ជនរងគ្រោះដែលត្រូវចោរចូលប្លន់ និងបាញ់របួសនៅក្នុងករណីប្លន់នេះទាំងអស់ មានចំនួន ៤នាក់ ដោយទី១ ឈ្មោះ ណន សុផាត ភេទស្រី អាយុ ៣៦ឆ្នាំ ជាម្ចាស់ទូលក់មាស បានអះអាងថា ត្រូវចោរ​វាយប្លន់យកអស់មាស ចំនួន ១០ តម្លឹង បា្លទីន ចំនួន ១០តម្លឹង និងលុយចំនួន ១០លានរៀល តែ​មិន​មានគ្រោះថ្នាក់ដល់ខ្លួននោះឡើយ។ ទី២ ឈ្មោះ គង់ គឹមតេង ភេទស្រី អាយុ ៥៨ឆ្នាំ ជាម្ចាស់​ទូលក់មាស បានបាត់បង់អស់មាសចំនួន ២តម្លឹងកន្លះ ។ ទី៣ ឈ្មោះ សែន វីរៈ ភេទប្រុស អាយុ ៣២ឆ្នាំ ជាជនពិការ និងជាអ្នកលក់សីិុឌី នៅក្បែរតូបលក់មាសទី២ ត្រូវចោរបាញ់ បណ្ដាលឱ្យ​ត្រូវចំពោះ ចំនួន ១គ្រាប់ ដែលបច្ចុប្បន្ន ត្រូវបានបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត និងទី៤ ឈ្មោះ ឯក រឿន ភេទប្រុស អាយុ ៥២ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប ត្រូវចោរវាយពកមុខពកមាត់ រួចហើយប្លន់យកម៉ូតូសង់មួយគ្រឿង ជិះគេចខ្លួនបាត់ ទៅ។
លោកឧត្ដមសេនីយ៍ តាក វណ្ណថា ស្នងការនគរបាលខេត្ដព្រះសីហនុ បានថ្លែងប្រាប់ដើមអម្ពិល តាម​ទូរស័ព្ទ នៅក្រោយពេល កើតករណីប្លន់ឱ្យដឹងថា ជនសង្ស័យជាចោរប្លន់ មានគ្នាចំនួន ៤នាក់ ធ្វើដំ​ណើរដោយថ្មើរជើង ប្រដាប់ដោយកាំភ្លើងអាកា មួយដើម ដាក់នៅក្នុងបាវស៊ីម៉ងត៍។ ក្នុងនោះ​ពេល​ធ្វើសកម្មភាព ជនល្មើសបានដើរចូលទៅក្នុងផ្សារ ហើយក៏ធ្វើសកម្មភាព ភ្ជង់វាយប្លន់​នៅតូបទី១​ហើយ បន្ដមកវាយប្លន់នៅតូបទី២ ទៀត ដែលខណៈនោះជនរងគ្រោះឈ្មោះ សែន វីរៈ  ឃើញហេតុ ការណ៍ ក៏បានចេញទៅជួយ ត្រូវជនល្មើសដកកាំភ្លើងអាកា បាញ់ទៅលើជនរងគ្រោះចំនួន ២គ្រាប់ បណ្ដាលឱ្យត្រូវរបួសដេក ដួលតែម្ដងទៅ។
ក្រោយធ្វើសកម្មភាពហើយ ពួកវាបានរត់ចេញមកក្រៅ ហើយពេលឃើញម៉ូតូឌុបមួយគ្រឿង នៅមុខផ្សារ  ក៏ធ្វើសកម្មភាពភ្ជង់និងវាយអ្នករត់ម៉ូតូឌុប ដណ្ដើមយកម៉ូតូជិះគេចខ្លួនទាំង ៤នាក់ សំដៅទៅកើត ហើយបត់ចូលតាមផ្លូវ ចូលក្បាលឆាយ គេចខ្លួនបាត់ទៅ ដែលបច្ចុប្បន្នសមត្ថកិច្ចកំពុងឡោមព័ទ្ធ និងរុករកក្រុមជនល្មើស តែរហូតមកដល់ព្រលប់ ថ្ងៃដដែល នៅមិនទាន់រកឃើញនៅឡើយទេ ៕

No comments:

Post a Comment

yes