សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 3, 2012

បូជាសពក្នុងប៉ាឆា ផ្ទុះលាន់ដូចគ្រាប់បែក ផ្អើលមនុស្សម្នា របួស ៩នាក់


បន្ទាយមានជ័យ ៖ ពិធីបុណ្យបូជាសព នៅក្នុងទីប៉ាឆាមួយ បានបង្កឱ្យមានការភ្ញាក់ ផ្អើលដល់​មនុស្សម្នាស្ទើររត់ជាន់ជើងគ្នា ហើយ ក៏មានមនុស្សរងរបួសផងដែរ ដោយសារតែ ឡប៉ាឆាផ្ទុះ មាន​សំឡេងស្ទើរតែដូចគ្រាប់ មីនផ្ទុះ កក្រើកផងដែរ ដែលឧប្បត្ដិហេតុនេះ បានកើតឡើង​កាលពី​វេលា​ម៉ោង២និង៤៥ នាទី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១២ ម្សិលមិញនេះ ដែលមានទីតាំង​នៅក្នុងប៉ាឆាវត្ដ​ព្រៃគុប ស្ថិតក្នុងភូមិព្រៃគុប សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។ឧប្បត្ដិហេតុផ្ទុះឡ ខណៈកំពុងបូជាសព ខាងលើនេះ លទ្ធផលចុងក្រោយត្រូវបានគេ ធ្វើការសន្និដ្ឋានថា ដោយ​សារ​តែយកប្រេង សាំង ទៅចាក់ចូលក្នុងឡ ដែលភ្លើងកំពុង ឆេះ មានចំនួនច្រើនពេក ទើបធ្វើឱ្យចំហេះ ឆាបឆេះឡើងខ្លាំង បណ្ដាលឱ្យផ្ទុះតែម្ដងទៅ ដោយវាមិនមែនបណ្ដាលមកពីឧប្បត្ដិហេតុ ផ្សេងៗ ឬ​ក៏ដូចជារឿងអបិយជំនឿអ្វី នោះ ឡើយ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថានៅមុន​ពេលកើតហេតុ ដោយសារ មានអ្នកភូមិទទួលមរណភាព សាច់ញាតិ និងពុទ្ធបរិស័ទ នាំគ្នាធ្វើ​បុណ្យបូជាសព ។ លុះនៅវេលាម៉ោង២ ខណៈដង្ហែសពទៅ ដាក់នៅក្នុងប៉ាឆា ហើយអាចារ្យផ្លុក ក៏បាន ចាប់ផ្ដើមរៀបចំបូជាទៅតាមប្រពៃណី ។ ខណៈនោះ ដោយសារតែអាចារ្យដាក់អុស និង ចាក់ប្រេងតិចពេក ទើបពេលដុតភ្លើង បូជាឆេះមិនបានល្អ ហើយពេលឃើញដូច្នេះ អាចារ្យផ្លុក ក៏បានប្រាប់ទៅកូនសិស្សម្នាក់ ឱ្យយកប្រេងសាំងទៅចាក់បន្ថែម ហើយក៏ មានអ្នកខ្លះស្រែកប្រាប់ ឱ្យបោះទាំងប៊ីដុង ចូលទៅនោះ ក្មេងប្រុសដែលកាន់ប៊ីដុងសាំង ក៏ដើរចូលទៅបើកទ្វារឡ បោះប៊ី​ដុងសាំង ចូល ហើយបិទទ្វារទៅវិញយ៉ាងប្រញាប់ ស្រាប់តែសំឡេងផ្ទុះកក្រើកឡើងតែម្ដង ធ្វើ ឱ្យរងើកនិងអណ្ដាតភ្លើងខ្ទាតចេញ បាចសាច មករលាកអ្នកដែលឈរ នៅក្បែរៗនោះ រួមទាំង​អាចារ្យផ្លុកផងដែរ ដែលព័ត៌មានចុង ក្រោយ បានឱ្យដឹងថា នៅក្នុងឧប្បត្ដិហេតុផ្ទុះ ឡបូជាសពនេះ បណ្ដាលឱ្យមនុស្ស៥នាក់ របួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យនិង៤នាក់ផ្សេងទៀត រងរបួស ស្រាល តែបន្ដិចបន្ដួចប៉ុណ្ណោះ។ អ្នករងរបួសធ្ងន់ ទាំង៥នាក់រួមមាន ទី១-ឈ្មោះឆើត តុង ភេទប្រុស អាយុ១៦ឆ្នាំ,២-ឈ្មោះសូ រុន ភេទប្រុស អាយុ១៦ឆ្នាំ,៣-ឈ្មោះរុន ភ្រ័ក ភេទប្រុស អាយុ១៦ឆ្នាំ,៤-ឈ្មោះសាន ធាន ភេទប្រុស អាយុ២៥ឆ្នាំ និងទី៥ឈ្មោះសេង ដាំ ភេទប្រុសអាយុ​៥៧ឆ្នាំ ជាអាចារ្យភ្លុក។ពាក់ព័ន្ធទៅនឹងឧប្បត្ដិហេតុខាងលើ ក្រោយកើតហេតុ​នាំឱ្យកើត​មានពាក្យ​ចចាមអារ៉ាម ទៅលើរឿងអបិយជំនឿ អូមអាម ថាសពជាមនុស្សមានបារមី មហិទ្ធឫទ្ធិខ្លាំង ពូកែ ហើយ​អ្នកខ្លះថាសពមុនស្លាប់ ជាមនុស្ស មានគ្រូហ្មកាន់ថែមទៀតផង ទើបពេលស្លាប់ យកទៅបូជា បញ្ចេញមហិទ្ធឫទ្ធិ ផ្ទុះបែប នេះ។ ប៉ុន្ដែផ្ទុយពីពាក្យចចាមអារ៉ាម តាម បែបអបិយជំនឿខាងលើមន្ដ្រី​សមត្ថកិច្ច ដែលចុះទៅពិនិត្យកន្លែងកើតហេតុ បានអះ អាងថា ករណីផ្ទុះឡខណៈ កំពុងបូជាសព​នេះ ដោយសារតែយកប្រេងសាំង ទៅចាក់ចូល ហើយបិទជិត ទើបធ្វើឱ្យកំដៅឆេះឡើងគ្មាន កន្លែង ភាយចេញ បណ្ដាលឱ្យផ្ទុះបែបនេះតែ ម្ដងទៅ ដោយគ្មានរឿងអ្វីផ្សេងក្រៅពីនេះ នោះទេ៕

No comments:

Post a Comment

yes