សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 5, 2012

លោកអូ​បាម៉ា និង​រ៉ុម​នី​ ប្រយុទ្ធ​ចុង​ក្រោយ​ដើម្បី​​​សេត​វិមាន

USA-CAMPAIGN-01
USA-CAMPAIGN-04

ក្រុង​ខុនខតៈ ​ប្រធានា​ធិបតី​ បារ៉ាក់ អូបាម៉ា និង​គូ​ប្រជែង​មក​ពី​បក្ស​សាធារណ​រដ្ឋ​ លោក មីត រ៉ុមនី បាន​ប្រញាប់​​បញ្ចប់​យុទ្ធនា​ការ​ដែល​ព្យាករ​មិន​ត្រូវ ​​​​ក្នុង​រយៈ​ពេល​​៤៨​ម៉ោង​ចុង​ក្រោយនៅ​ក្នុង​ការ​ប្រ​ជែង​យក​សេត​វិមាន​ដ៏​ស្វិត​ស្វាញ​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ព្យាយាម​ជំរុញ​ក្រុម​អ្នក​គាំទ្រ​ និង​ទាក់​​ទាញ​អ្នកបោះ​ឆ្នោត​ដែល​មិនទាន់​សម្រេច​ចិត្ត​នៅ​ក្នុង​​រដ្ឋ​ដែល​អាច​ប្រែ​ប្រួល​មួយ​ចំនួន​​តូច​។
គូ​ប្រជែង​​ទាំង​ពីរ​ បាន​ធ្វើ​ដំណើរ​ទៅ ក្រប់​ច្រក​ល្ហក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ចុង​​ក្រោយ​ នៃយុទ្ធនាការ​ឃោស​នា​ ដែល​ការ​ស្ទង់​មតិបាន​ប​ង្ហាញ​ថា មាន​លទ្ធ​ផល​ប្រកិត​ៗ​គ្នា​នៅទូ​ទាំង​ប្រ​ទេស ថ្វី​បើ​លោក​ប្រធានា​ធិបតីទំនង​ជា​នាំមុខ​បន្តិច​នៅ​ក្នុងបណ្តា​​រដ្ឋ​មិន​ច្បាស់លាស់​​​ដែល​នឹង​សម្រេច​អំពី​អ្នក​ដែល​នឹង​ទទួល​បាន​សន្លឹក​​ឆ្នោត​២៧០​​ដែល​គេ​ត្រូវ​ការ​​ដើម្បី​ឈ្នះ​ការ​បោះ​ឆ្នោត​នៅរាត្រី​ថ្ងៃ​អង្គារ​។

​​បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​​​ដ៏​ជូរ​ចត់​ និង​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​ជាច្រើន​ខែ​នៅ​ក្នុង​រដ្ឋ​សំខាន់​ៗ លោក អូបា ម៉ា និង​លោក រ៉ុមនី បានលើក​ឡើង​ពី​ទឡ្ហិករណ៍​របស់​ពួក​គេ​ថា ពួក​គេ ​ផ្តល់​ដំណោះ​ស្រាយ​ល្អ​បំផុត​ចំ​ពោះ​ សេដ្ឋ​កិច្ច​​​ទន់​​ខ្សោយ និង​ការ​រាំង​ស្ទះ​ខាង​បក្សពួក​ នៅ​ក្រុង​វ៉ាស៊ីន​តោន​។
អ្នក​ទាំង​ពីរ ក៏​បាន​​ធ្វើ​ការ​អំពាវ​នាវ​ដោយ​ផ្ទាល់ឲ្យ​មាន​ការ​បោះ​ឆ្នោត​ នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​មួយ​ដែលក​អាច​​​បង្ហាញថា ភាគីណា​មួយ ធ្វើ​ការ​បាន​​ល្អ​បំផុត​ដើម្បី​ទាក់​ទាញ​​អ្នក​បោះ​ឆ្នោត​។

No comments:

Post a Comment

yes