សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 5, 2012

ដំរី​នៅ​សួន​សត្វ​កូរ៉េ​ខាង​ត្បូង​ចេះ​និយាយ​ភាសា​មនុស្ស

121105_21b

ក្រុង ឡុងដ៍ៈ ពេល​នេះ​យើង​មក​ជួប​នឹង​សត្វ​ដំរី​អាស៊ី​មួយ​ឈ្មោះ​កូស៊ីដ ដែល​មាន​សមត្ថភាព​អាច​និយាយ​ភាសា​មនុស្ស​បាន។ តាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកល​វិទ្យាល័យ​វីយែន វា​អាច​និយាយ​និង​ស្តាប់​យល់​នូវ​ភាសា​កូរ៉េ​បាន។
ទាក់​ទិន​នឹង​សត្វ​ ដំរី​ចេះ​និយាយ​ភាសា​មនុស្ស​ចាប់​តាំង​ពី​ពេល​ណា​មក​នោះ ​មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ឡើយ តែ​អ្នក​ជីវ​វិទ្យា​ពីរ​រូប អេនជីឡា ស្តូអេហ្គឺ និង តេកាមសេស ហ្វីតឆ៍ បាន​អះ​អាង​តាម​រយៈ​អត្ថបទ​បោះពុម្ព​ផ្សាយ Current Biology​ថា ថនិកសត្វ​ភ្លុក​ទាំង​គូ​សក្បុស​នេះ​ទំនង​ជា​អាច​រៀន​និយាយ​ភាសា​នេះ​បាន​ តាំង​ពី​ពេល​វា​នៅ​តូច​មក។
កូស៊ីដ​ជា​ដំរី​មួយ​រស់​នៅ​ឯ​សួន​សត្វ​អេវើឡេនដ៍ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ៥​ឆ្នាំ​មក​ហើយ។
ជីវវិទូ ស្តូអេហ្គឺ និយាយ​ថា៖ «យើង​គិត​ថា កូស៊ីដ ចាប់​ផ្តើម​រៀន​និយាយ​ភាសា​មនុស្ស​នេះ​តាម​ការ​ផ្សាំ​ទៅ​នឹង​ស្ថានភាព មនុស្ស​នៅ​ជា​មួយ​វា ​និង​ភាព​ស្និទ្ធស្នាល​រវាង​មនុស្ស​ជាមួយ​វា​តែ​ម្តង។ វា​អាច​ធ្វើ​ត្រាប់​សំឡេង​បាន​យ៉ាង​អស្ចារ្យ»។

មាន​របាយការណ៍​មួយ​ចំនួន ​បាន​ឲ្យ​ដឹង​ថា​ សត្វ​ដំរី​ភាគ​ច្រើន​មាន​សំឡេង​បន្លឺ​ឡើង​សូរ​ដូច​ជា​សំឡេង​ម៉ាស៊ីន​រថយន្ត ដឹក​ទំនិញ​ធំៗ​អ៊ីចឹង។ គេ​ក៏​ធ្លាប់​ឃើញ​មាន​ដំរី​ឈ្មោល​មួយ​ក្បាល​ដែល​នៅ​សួន​សត្វ​មួយ​ក្នុង ប្រទេស​កាហ្សាក់ស្ថាន​ចេះ​និយាយ​ភាសា​មនុស្ស​ដែរ ដោយ​វា​អាច​និយាយ​បាន​ទាំង​ភាសា​រុស្ស៊ី និង​ភាសា​កាហ្សាក់ស្ថាន។ តែ​ករណី​នេះ​ក៏​មិន​ត្រូវ​បាន​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​តាម​ដាន​ សិក្សា​ឡើយ​។
ចំណែក​ដំរី​កូស៊ីដ​នេះ​វិញ​ក៏​វា​មាន​ភាព​ល្បី​របស់​ខ្លួន​ អស់​រយៈ​ពេល​ពីរ-បី​ឆ្នាំ​មក​ហើយ​ដែរ​ តាម​ក្រុម​ភ្ញៀវ​ទេសចរ​មក​ទស្សនា​និង​និយាយ​លេង​ជាមួយ​វា​នោះ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​កត់​សម្គាល់​ថា ពេល​វា​បិទ​ប្រមោយ​វា​ជាមួយ​នឹង​មាត់​នោះ​គឺ​វា​អាច​បង្កើត​បញ្ចេញ​សំឡេង​ បាន​ដូច​ជា​និយាយ​ថា សួស្តី អង្គុយ​ចុះ ទេ ដេក​ចុះ និង​ល្អ​ជា​ដើម។
ថ្វី ដ្បិត​តែ​វា​អាច​និយាយ​ភាសា​កូរ៉េ​បាន​ ប៉ុន្តែ​​គេ​ពុំ​មាន​ភស្តុតាង​ណា​មួយ​មក​បញ្ជាក់​ថា ដំរី​កូស៊ីដ​នេះ​យល់​ពី​អត្ថន័យ​ភាសា​នោះ​ទេ៕ 

No comments:

Post a Comment

yes