សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 5, 2012

លេច​ចេញ​ពាក្យ​ចចាមអារ៉ាម​អំពី​ផែនការ​ប៉ង​ធ្វើ​ឃាត​ថាក់ស៊ីន​

Give our kids a better deal
ពាក្យ​ចចាមអារ៉ាម​បាន​រីក​សុះសាយ​ថា​មាន​ផែនការ​ធ្វើ​ឃាត​លោក​ថាក់ស៊ីន​
ក្នុងអំឡុងពេល​ទស្សនកិច្ច​នៅ​តាជី​ឡេក​

​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​លោក​ស៊ូ​គុម​ពល ស៊ូ​វ៉ា​ណា​ថា​ត​មាន​ជំនឿ​ថា​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​អាច​ការពារ​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន​ស៊ីណាវ៉ាត្រា​នៅពេល​លោក​ធ្វើ​ទស្សនកិច្ច​ប្រទេស​នេះ​នៅ​បី​ថ្ងៃ​ខាងមុខ​។​

​លោក​បាន​និយាយ​ដូច្នេះ​ជា​ការឆ្លើយតប​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​អំពី​ការប៉ុនប៉ង​ធ្វើឃាត​លោក​ថាក់ស៊ីន​នៅមុន​ដំណើរ​របស់​លោក​​នៅ​ទីនោះ​។​

​ថាក់ស៊ីន​នឹង​ជួបប្រជុំ​ជាមួយ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​លោក​ថេន សេន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ពេល​លោក​ធ្វើ​ទស្សនកិច្ច​ទីក្រុង​ណៃ​ពីដរ​​ក្នុង​ផ្នែក​នៃ​ដំណើរ​រយៈពេល​៣​ថ្ងៃ​របស់​លោក​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។​


​នៅ​ថ្ងៃ​សុក្រ ថាក់ស៊ីន​ត្រូវគេ​រំពឹងថា​នឹង​ជួប​សមាជិក​សភា​នៃ​គណបក្ស​កាន់​អំណាច​ទៅ​ពី​ប្រទេស​ថៃ​ព្រមទាំង​ធុរជន​ថៃ​និង​មី​យ៉ាន់​ម៉ា​​នៅ​ទីប្រជុំជន​តាជី​ឡេក​ជាប់​ព្រំដែន​ថៃ​ភាគ​ខាងជើង​។​

​ពាក្យ​ចចាមអារ៉ាម​បាន​រីក​សុះសាយ​ថា​មាន​ផែនការ​ធ្វើ​ឃាត​លោក​ថាក់ស៊ីន​ក្នុងអំឡុងពេល​ទស្សនកិច្ច​នៅ​តាជី​ឡេក​។​

​លោក​រដ្ឋមន្ត្រី​ស៊ូ​គុម​ពល​បាន​និយាយថា​"​ខ្ញុំ​មាន​ជំនឿ​ថា​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​នឹង​ផ្តល់​ការការពារ​យ៉ាង​ល្អ​"​តែ​ការងារ​ការពារ​ថាក់ស៊ីន​​ពិបាក​។​

​ថាក់ស៊ីន​នឹង​ស្នាក់​នៅ​សណ្ឋាគារ​មួយ​ឆ្ងាយ​ពី​ទីប្រជុំជន​ជាប់​ព្រំដែន មេ សាយ​របស់​ថៃ​។​

​ប្រភព​ព័ត៌មាន​សន្តិសុខ​ព្រំដែន​មួយ​បាន​និយាយថា​គេ​មិនអាច​សុំ​ការបញ្ជាក់​បាន​ទេ​ថា​តើ​លោក​ថាក់ស៊ីន​នឹង​មក​ទស្សនា​ទីប្រជុំជន​​តាជី​ឡេក​នេះ​ដែរ​ឬ​អត់​។​មាន​អំពើ​ហិង្សា​កាលពី​ពេល​ថ្មីៗ​រវាង​ជនជាតិភាគតិច​មី​យ៉ាន់​ម៉ា​និង​ក្រុម​ទុច្ចរិត​ប្រចាំ​មូលដ្ឋាន ពាក់ព័ន្ធ​នឹង​​ជំនួញ​ថ្នាំញៀន ដូច្នេះ​"​គេ​អាច​មាន​ផែនការ​ធ្វើ​ឃាត​ថាក់ស៊ីន​និង​ទម្លាក់កំហុស​លើ​ពួក​ក្រុម​ជនជាតិ​និង​ឈ្មួញ​ថ្នាំញៀន​"​។​

​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន អាជ្ញាធរ​មី​យ៉ាន់​ម៉ា​បាន​ចូល​ឆែកឆេរ​ផ្ទះមួយ​ជិត​សណ្ឋាគារ​ដែល​ថាក់ស៊ីន​ត្រូវ​ស្នាក់នៅ​និង​បាន​រឹបអូស​​យក​បាន​គ្រាប់បែក​៣​គ្រាប់ រំសេវ​ផ្ទុះ គ្រាប់​M16​ចំនួន​១០ តែ​ប៉ូលិស​មី​យ៉ាន់​ម៉ា​បាន​និយាយថា​វា​មិន​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​​របស់​ថាក់ស៊ីន​ទេ​។​

​តែ​ទោះជា​យ៉ាងណា លោក​ផាន​ថង​តេ ស៊ីណាវ៉ាត្រា កូនប្រុស​របស់​ថាក់ស៊ីន បាន​និយាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​លោក​បាន​ទទួល​​ព័ត៌មាន​ពី​អាជ្ញាធរ​ព្រំដែន​ថា​គ្រាប់រំសេវ​ទាំងនេះ​នឹង​ត្រូវ​ប្រើ​សំរាប់​វាយប្រហារ​វត្ត​មួយ​នៅ​តាជី​ឡេក​កន្លែង​ដែលឪ​ពុករប​ស់​លោក​និង​​ពួក​អាវ​ក្រហម​នឹង​ចូលរួម​ពិធី​សាសនា​មួយ​នៅ​ថ្ងៃ​សៅរិ៍​។​

​លោក​ផាន​ថង​តេ​បាន​និយាយថា​លោក​ជឿថា​ពួក​ថៃ​មួយក្រុម​នៅ​ពីក្រោយ​ផែនការ​នេះ ដែល​លោក​បាន​ហៅថា​ជា​ការប៉ុនប៉ង​លើក​ទី​៥​លើ​ជីវិត​ឪពុក​លោក​។​

​លោក​រំពឹង​ថា​ឪពុក​លោក​នឹង​ស្នាក់នៅ​ឆ្ងាយ​ពី​ព្រំដែន ដែល​មានន័យ​ថា​ពួក​អាវ​ក្រហម​នឹង​ត្រូវ​ធ្វើដំណើរ​ជ្រៅ​ឡើង​ចូល​ក្នុង​ប្រទេស​មី​​យ៉ាន់​ម៉ា​ដើម្បី​ជួប​លោក​ថាក់ស៊ីន​។​

​សមាជិក​សភា​បក្ស​ភឿ​ថៃ​លោក​ស៊ូ​រ៉ា​ស៊ីត ហ្សេម​វីចាក​បាន​និយាយថា​លោក​សង្ឃឹម​ថា​យ៉ាង​តិច​មាន​អ្នកគាំទ្រ​១​ម៉ឺន​នាក់​នឹង​នាំគ្នាំ​ទៅ​​ជួប​លោក​ថាក់ស៊ីន​ប្រសិនបើ​លោក​មក​តាជី​ឡេក​។​

​ក្នុងពេល​ជាមួយគ្នា​មេដឹកនាំ​បក្សប្រឆាំង​លោក​អាប់​ភិស៊ី​ត វេចា​ជីវ៉ា​បាន​ទទូច​អោយ​ប៉ូលិស​និង​រដ្ឋាភិបាល​ចាប់ខ្លួន​ថាក់​ស៊ីន​និង​នាំ​​លោក​មក​ប្រឈមមុខ​ច្បាប់​។​

​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​បាន​បន្តទៀតថា​ឧបនាយក​រដ្ឋមន្ត្រី​ចា​លឺ​ម យូ​បា​ម​រុង​ដែល​មើល​ការខុសត្រូវ​កងកម្លាំង​ប៉ូលិស​ខកខាន​មិន​​បាន​ចាប់ខ្លួន​ថាក់ស៊ីន និង​ថា​ពួកគេ​អាច​មាន​ទោស​ដោយ​សារ​ធ្វេសប្រហែស​ការងារ​៕

No comments:

Post a Comment

yes