សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 5, 2013

ការរុះរើ​​ព្រះ​បរម​​មេរុ​ជា​មួយ​ក្ដី​​អាឡោះ​អាល័យ​​របស់​​ប្រជា​​ពលរដ្ឋ​ខ្មែរ​


ព្រះ​បរម​មេរុ​ទី​តម្កល់​និង​ថ្វាយ​ព្រះ​អគ្គី​ដល់​ព្រះ​បរមសព​ព្រះ​បរម​រតន​កោដ្ឋ​សម្តេចព្រះ នរោត្តម សីហនុ កាលពី​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ កន្លង​ទៅ​នោះ​ត្រូវបាន​រុះរើ​ហើយ​កាលពី​ថ្ងៃ​ទី​១​ខែ​មិនា ឆ្នាំ​២០១៣​។
ការរុះរើ​នោះ​នឹង ប្រើ​រយៈពេល ២​សប្តាហ៍​ទើប​អាច​បញ្ចប់​។​ប៉ុន្តែ​យ៉ាងណា​ក៍ដោយ ជាមួយគ្នា​នេះ​ប្រជារាស្ត្រ​ខ្មែរ​ដែល​បាន​ទៅ​ទស្សនា ខណៈ​ដែល​ការរុះរើ​ព្រះ​បរម​មេរុ​កំពុង​ធ្វើ​ឡើង​ជា​រៀង​រាល់​ថ្ងៃនេះ​បាន​សម្ដែង​ការសោកស្ដាយ​ជាខ្លាំង​ជាមួយនឹង​ការនឹកឃើញ​នូវ អនុស្សាវរីយ៍ ថ្ងៃ​ដែល​ព្រះ​បរមសព​របស់​សម្តេច​ឳ​នរោត្តម សីហនុ បាន​រំលាយ​ដោយ​ព្រះ​អ​គ្គី​។

No comments:

Post a Comment

yes