សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 24, 2013

សមាគម​ខ្មែរ​កម្ពុជា នឹង​ជួប​គ្នា​និយាយ​ពី “​សិទ្ធិសេរីភាព​ក្នុង​ការ បញ្ចេញមតិ និង ទទួលបាន​ព័ត៌មាន​”

ភ្នំពេញ: ​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​សម្ព័ន្ធ​ដែលមាន​អង្គការ​សមាគម​ចំនួន​១២ ជា​សមាជិក បាន​សហការណ៍​គ្នា​ដើម្បី​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី “​សិទ្ធិសេរីភាព​ក្នុង​ការបញ្ចេញមតិ និង​ទទួលបាន​ពត៌មាន​”​។ 

​សិក្ខាសាលា​នេះ​នឹងធ្វើ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៣ ចាប់ពី​ម៉ោង ៨:០០ នាទី​ព្រឹក រហូតដល់​ម៉ោង ៥:០០​នាទី​រសៀល នៅ​សាលប្រជុំ​របស់​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ផ្ទះ​លេខ​២៤ ផ្លូវ​លេខ​២០១១/៣០៩ (​សហគមន៍​បូរី​ព្រៃនគរ​/​គោក​ឃ្លាង​) ភូមិ​គោក​ឃ្លា​ង សង្កាត់​ភ្នំពេញ​ថ្មី ខ័ណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​



​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បានបញ្ជាក់​ថា​៖ ការជួបជុំ​សមាគម ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​សិក្ខាសាលា​មាន​គោលបំណង​៖

១.​អ្នកចូលរួម​ទាំងអស់​នឹង​បាន​ជ្រាប​បន្ថែម​ពី​ប្រភព​បញ្ហា និង​ឬ​សគល់​ដែល​បណ្តាល ឱ្យ​កើតមានឡើង​ចំពោះ​បងប្អូន​ខ្មែរក្រោម ។  

២.​អ្នកចូលរួម​ទាំងអស់​នឹង​បាន​ជ្រាប​បន្ថែម​ពី​ការវិភាគ​ស្ថានភាព​ស្របច្បាប់​នៃ​ការរស់នៅ​របស់​បងប្អូន​ខ្មែរក្រោម ។   

៣.​អ្នកចូលរួម​ទាំងអស់​នឹង​បាន​ជ្រាប​បន្ថែម​ពី​ការវិភាគ​ផ្លូវច្បាប់​ពាក់ព័ន្ធ​និង​បញ្ហា​របស់​ខ្មែរក្រោម​ប្រឈម និង​នីតិវិធី​នៃ​ការដោះស្រាយ ។​

៤.​អ្នកចូលរួម​នឹង​បាន​ប្រមូល​ទិន្នន័យ​ដែល​ជា​បញ្ហា​បច្ចុប្បន្ន​នៃ​ខ្មែរ​ក្រោម​កំពុង​ប្រឈម​និង​បាន​ពង្រាង របាយការណ៍ ដាក់ជូន​សន្និបាត អង្គការសហប្រជាជាតិ នាពេលខាងមុខ​។​

​សិក្ខាសាលា​នេះ​មាន​ការចូលរួម​ពី​លោក​មេធាវី សុក សំអឿន នាយក​ប្រតិបត្តិ​នៃ​ក្រុម អ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​វាគ្មិន មកពី​តំណាង ការិយាល័យ ឧត្តម​ស្នងការ អង្គការសហប្រជាជាតិ​ទទួល​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា និង​សិក្ខាកាម​ត្រូវបាន​អញ្ជើញ​ចូលរួម គឺជា​ប្រជាព​រដ្ឋ ខ្មែរក្រោម នៅ​រាជធានី​ភ្នំពេញ និង​មក​ពី​បណ្តា​ខេត្ត​ចំនួន​៦​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សរុប ១០០ នាក់​៕​ 

No comments:

Post a Comment

yes