សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 6, 2013

ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តបន្ទាយមានជ័យនិងខេត្តកំពង់ស្ពឺចុះ ជួប ពលរដ្ឋនៅតាមមូលដ្ឋានដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ

ស្របពេលដែលគណបក្ស សង្គ្រោះជាតិ បាននិងកំពុងតែទទួលបានការគាំទ្រពីសំណាក់ប្រជាពល​រដ្ឋ​កាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃនោះ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យ​សង្គ្រោះជាតិ និង​ថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ក៏នៅតែបន្តចុះជួបពលរដ្ឋនៅតាមមូល ដ្ឋាននានាមិន​បន្ធូដៃផងដែរ ។

ជាក់ស្តែងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៣ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ ខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោក អ៊ូ ចាន់រដ្ឋ អនុប្រធានចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិខេត្ត អមតំណើរដោយក្រុមការងារខេត្ត និងស្រុក ព្រមទាំងឃុំមួយចំនួន បានធ្វើ តំណើរពេលព្រឹកចុះជួបពលរដ្ឋនៅភូមិថ្មី ឃុំទឹកជោរ ស្រុកព្រះនេតព្រះ និងពេលរសៀលចុះ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិស្វាយល្អ ឃុំទឹកជោរ និងនៅភូមិអន្លង់កន្ត្រប់ ឃុំភ្នំលាប ស្រុកព្រះនេតព្រះ ។

ចំណែកនៅឯខេត្តកំពង់ស្ពឺនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៣ មួយក្រុមដឹកនាំដោយលោក នុត រំដួល ប្រធានក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្ត និងជាសមាជិកព្រឹទ្ធសភា​ពេល​ព្រឹកបានធ្វើតំណើរចុះជួបពលរដ្ឋនៅភូមិទឹកលង ឃុំរុងរឿង ស្រុកថ្ពង និងនៅ​ពេល​រសៀល​កម្មវីធីប្រារព្វធ្វើឡើងនៅភូមិទំលាប់ថ្មី ឃុំចាន់សែន ស្រុកឧត្តង ។


រីឯមួយក្រុមទៀតដឹកនាំដោយលោក សុខ អុំស៊ា សមាជិករដ្ឋសភា អមតំណើរដោយក្រុមការ ងារខេត្ត និងស្រុក ចុះទៅជួបពលរដ្ឋដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិឲ្យពួកគាត់បានដឹង ពេលព្រឹកធ្វើឡើងនៅភូមិកោដូនតី ឃុំត្រពាំងជោរ ស្រុក​ឱ​រ៉ាល និងនៅពេលរសៀលនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។

អ្វីទាំងអស់នេះសបញ្ជាក់ឲ្យឃើញថា គណបក្ស សង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតជាតិនៅ ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣​និងទទួលបានជ័យជំនះយ៉ាងពិតប្រាកដ ។ព្រោះពីមួយ​ថ្ងៃទៅមួយគណបក្ស សង្គ្រោះជាតិ ទទួលបានការគាំទ្រពីពលរដ្ឋយ៉ាងច្រើនអនេក រួមផ្សំជា​មួយនិងគណបក្ស សង្គ្រោះជាតិ បានដាក់ចេញគោលនយោបាយល្អៗជាច្រើនដែលជាក់លាក់ និងពិតប្រាកដ សុតតែផ្តល់ផលប្រយោជន៏ដល់ជាតិ និងពលរដ្ឋ ៕

No comments:

Post a Comment

yes