សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 6, 2013

លោកអ៊ូចាន់រ័ត្នអនុប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តបន្ទាយមានជ័យដឹកនាំ ក្រុមការងារចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ​លោក អ៊ូ ចាន់រ័ត្ន អនុប្រធានខេត្ត នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៣ បានដឹកនាំក្រុមការងារខេត្ត និងស្រុក ចុះជួប​សំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលនយោបាយរបស់គណ​បក្ស សង្គ្រោះជាតិ ដល់ប្រជា​ពលរដ្ឋនៅតាមមូលដ្ឋាន ។

ជាមួយគ្នានេះពេលព្រឹកកម្មវិធី បានប្រារព្វធ្វើឡើងនៅក្នុងភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុក មង្គលបុរី ពេលរសៀលនៅភូមិផ្លូវសៀម ឃុំគយម៉ែង ស្រុកមង្គលបុរី និងមួយកន្លែងទៀត​នៅ​ភូមិស្រមោច ឃុំព្រះនេតព្រះ ស្រុកព្រះនេតព្រះ ។

គួរជំរាបជូនផងដែរថា នៅក្នុងកម្មវិធីទាំងបីខាងលើ លោក អ៊ូ ចាន់រ័ត្ន បានលើកយកគោល​នយោបាយអទិភាពរបស់គណបក្សនានាមួយចំនួនមកធ្វើការជំរាបជួនពលរដ្ឋដែលក្នុងនោះ រួមមាន ការផ្តល់ប្រាក់ឧបត្ថមដល់ចាស់ៗដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅដល់ពួកគាត់ ក្នុងម្នាក់ចំនួនបួនម៉ឺនរៀលជារៀងរាល់ខែ តំឡើងប្រាក់ខែដល់កម្មករ-កម្មការីនី ទាបបំផុតចំ​នួនហុកសិបម៉ឺនរៀលដែលជាប្រាក់ខែគោល តំឡើងប្រាក់ខែដល់មន្រ្តីរាជការទាបបំ​ផុត​ចំនួនមួយលានរៀល ដើម្បីឲ្យពួកគាត់ដោះស្រាយជីវភាពរស់នៅបានស្រួល ។


ព្យាបាលជំងឺជូនប្រជាពលរដ្ឋទូទៅដោយមិនយកប្រាក់នៅគ្រប់មន្ទីរពេទ្យរបស់រដ្ឋ រកការងារ ជូនប្រជាពលរដ្ឋឲ្យបានធ្វើគ្រប់ៗគ្នាដើម្បីកាត់បន្ថយការចំណាកស្រុក ពិសេសយុវជន ធ្វើការ បញ្ចុះតម្លៃប្រេង សាំង ជីកសិកម្ម និងអគ្គីសនី រកទីផ្សារជូនប្រជាពលរដ្ឋនៅពេលដែលពួក​គាត់ទទួលបានទិន្នផលពីស្រែចំការជាដើម ។

ពង្រឹងប្រព័ន្ធអប់រំឲ្យស្ថិតនៅក្នុងកម្រិតស្តង់ដា ដែលមិនមែនដូចជាសព្វថ្ងៃប្រព័ន្ធអប់រំមានការ ធ្លាក់ចុះយ៉ាងគំហុក ហើយផ្តល់ឱកាសឲ្យកូនប្រជាពលរដ្ឋក្រីក្រ ឲ្យពួកគាត់បានសិក្សារៀន​សូត្រមានចំណេះដឹងជ្រៅជ្រះដូចជាកូនអ្នកមានផងដែរ ដោយផ្តល់ជាអាហារូបករណ៏ និង​ប្រាក់កម្ចីដល់ពួកគាត់ក្នុងកំរិតអត្រាការប្រាក់ទាបបំផុត ។

ពង្រឹងប្រព័ន្ធយុត្តិធម៌ ដែលតុលាការត្រូវតែឯករាជ្យ មិនស្ថិតនៅក្រោមឥទ្ធិពលអ្នកនយោបាយ ឬ​បុគ្គលមានអំណាចណាម្នាក់ឡើយ លុបបំបាត់អំពើពុករលួយ ធ្វើការសើរើនិងប្រគល់សង​ដីធ្លីរបស់ប្រជាពលរដ្ឋឲ្យទៅពួកគាត់វិញ ដែលត្រូវបានអ្នកមានអំណាច មន្រ្តីខិលខូច ឈ្មួញ​ទុច្ច​រឹត​រំលោភយក រួមជាមួយនិងគោលនយោបាយនានារបស់គណបក្ស សង្គ្រោះជាតិ មួយ​ចំនួនទៀត ។
ក្នុងនោះផងដែរ នៅបន្ទាប់ពីប្រជាពលរដ្ឋបានស្តាប់ប្រសាសន៏របស់លោក អ៊ូ ចាន់រ័ត្ន ដែល​បាន​លើកឡើងជុំវិញទៅនិង​គោល​នយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដែលសុត​តែ​ល្អៗ​ជាក់ច្បាស់ពិតប្រាកដ ផ្តល់ផលប្រយោជន៏ដល់ពួកគាត់​ដែលជាប្រជាពលរដ្ឋ និងប្រ​ទេស​ជាតិបែបនេះ បានធ្វើឲ្យពួក​គាត់មានការសប្បាយចិត្ត និងគាំទ្រមកលើគណបក្ស សង្គ្រោះជាតិ ជាខ្លាំង ដោយពួកគាត់បានធ្វើការប្តេជ្ញាចិត្តថា នៅថ្ងៃបោះឆ្នោតអាណត្តិទី៥ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ ពួកគាត់ និងបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ ទាំងអស់គ្នា ដើម្បី​ឲ្យគណបក្ស សង្គ្រោះជាតិ ដឹកនាំនាវាកម្ពុជា ឆ្ពស់ទៅរកការរីកចំរើន ជឿនលឿន​ដូច​ជា​បណ្តាប្រទេសនៅក្នុងតំបន់ ៕ 

No comments:

Post a Comment

yes