សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, March 6, 2013

ក្រុមការងារចលនាប្រជាធិបតេយ្យសង្ក្រោះជាតិខេត្តកំពង់ឆ្នាំងក្នុងខែកុម្ភៈកន្លងទៅលើក ស្លាកគណបក្សបានចំនួន៤២ស្លាកនិងចុះជួបពលរដ្ឋបានចំនួន៦៦ឃុំស្មើ និង៥២៨កន្លែង

ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង ស្ទើរជារៀងរាល់ថ្ងៃបានធ្វើ​សកម្មភាពយ៉ាងសកម្មក្នុងការចុះជួបពលរដ្ឋ ក៏ដូចជាធ្វើពិធីលើស្លាកគណបក្សនៅតាមមូល ដ្ឋាននានា ក៏ដូចជានៅតាមផ្លូវជាតិក្នុង១០គីឡូម៉ែត្រមួយ ទៅតាមផែនការណ៏ដែលបានដាក់ ចេញ ។

ជាមួយគ្នានោះផងដែរ ក្នុងខែកុម្ភៈកន្លងទៅ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង បានធ្វើពិធីលើកស្លាក និងជួសជុលស្លាកគណបក្ស សង្គ្រោះជាតិ បានចំនួន ៤២ស្លាក និងរៀបចំកម្មវិធីក្នុងការចុះជួបពលរដ្ឋបានចំនួន៦៦ឃុំលើ៦៩ឃុំទូទាំងខេត្ត ដែល ស្មើនិង៥២៨កន្លែង ដែលនេះនៅមិនទាន់រាប់បញ្ចូលសកម្មភាពរបស់ថ្នាក់ដឹកនាំថ្នាក់ជាតិ ហើយនិងស្រុក ព្រមទាំងឃុំ ដែលបានចុះជួបពលរដ្ឋ ដើម្បីធ្វើការផ្សព្វផ្សាយគោលនយោ​បាយរបស់គណបក្ស សង្គ្រោះជាតិ នៅឡើយនោះទេ ។

គួរជំរាបជួនផងដែរថា ចាប់ពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៣ ថ្នាក់ដឹកនាំ និងក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្ត ហើយនិងស្រុក និងធ្វើ យុទ្ធនាការចុះទៅលើកស្លាករបស់គណបក្ស សង្គ្រោះជាតិ ចំនួន៦៩ស្លាកទូទាំងឃុំរបស់ខេត្ត​កំពង់ឆ្នាំង ។


ព្រមជាមួយគ្នានោះចាប់ពីថ្ងៃទី១១តទៅ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិថ្នាក់ ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ និងថ្នាក់ជាតិ និងចាប់ផ្តើមធ្វើយុទ្ធនាការចុះជួបជាមួយប្រជា ពលរដ្ឋទៅតាមមូលដ្ឋាននានាទូទាំងខេត្តជាថ្មីបន្តទៀត ដើម្បីផ្សព្វផ្សាយគោលនយោ​បាយគ​ណ​បក្ស សង្គ្រោះជាតិ ឲ្យពួកគាត់បានដឹង និងបង្ហាញស្លាកគណបក្សឲ្យពួកគាត់​បានស្គាល់​លើអ្វីដែលពួកគាត់ធ្លាប់បានទទួលនាពេលកន្លងមក ។

គួរជំរាបជូនផងដែរថា សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៥ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ គឺជាការបោះឆ្នោតមួយមានសារសំខាន់ណាស់ ក្នុងការដែលអ្នកប្រជាធិប​តេយ្យ ស្នេហាជាតិ ទឹកដី ត្រូវតែធ្វើការសង្គ្រោះប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរឲ្យ​បាន​នៅ​ថ្ងៃនោះ ចេញពីការគ្រប់គ្រងរបស់គណបក្សប្រជាជន ដើម្បីនាំមកនូវការរស់នៅថ្មី ក្នុងជីវ​ភាព​មួយថ្មី ជូនប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលសង្គ្រោះជាតិ ។

ដូច្នេះសរុបសេចក្តីមកនៅថ្ងៃបោះឆ្នោត​ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់បោះឆ្នោតជូន គណបក្ស សង្គ្រោះជាតិ ទាំងអស់គ្នា ដែលគណបក្ស សង្គ្រោះជាតិ មានរូបសញ្ញាព្រះអាទិត្យ​រះ និងមានកាំរស្មីចំនួន២៤ កំណាងឲ្យ២៤ខេត្ត និងរាជធានី​របស់កម្ពុជា ។

ជ័យជំនះរបស់គណបក្ស សង្គ្រោះជាតិ គឺជាជ័យជំនះរបស់ប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិ របស់យើង ព្រោះគណបក្ស សង្គ្រោះជាតិ គឺជាគណបក្សរបស់យើងទាំងអស់គ្នាដែលជាប្រជា ពលរដ្ឋខ្មែរ មានឈាមជ័រជាខ្មែរ ៕

No comments:

Post a Comment

yes