សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 15, 2013

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀងប្រជុំដាក់ផែនការណ៏ថ្មីៗសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនិងនៅតាមបណ្តាខេត្តនានាថ្នាក់ដឹកនាំគណបក្សក៏ចុះជួបពលរដ្ឋតាមមូលដ្ឋានផងដែរ

លោក ខឹម ឌឿន លេខាធិការគណបក្ស ឡើងប្រកាសហេតុ
លោក ម៉ៅ វិបុល ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សខេត្ត 
ឡើងប្រកាសកម្មវិធី
លោក រៀល ខេម រិន្រ្ទ ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្ត 
ឡើងសំណេះសំណាលជាមួយអង្គពិធី
ក្រុមការងារខេត្ត និងស្រុក-ក្រុងទាំង៨ ចូលរួមក្នុងកិច្ចប្រជុំ

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៣ លោក រៀល ខេមរិន្ទ្រ ប្រធានក្រុមការងារខេត្តស្វាយ​រៀង និង​លោក គង់ សភា អនុប្រធានក្រុមការងារខេត្ត បានរៀបចំកិច្ចប្រជុំជាមួយនិងសមាជិក ក្រុមការងារខេត្ត ប្រតិបត្តិស្រុក ប្រតិបត្តិឃុំ ចលនាយុវជនខេត្ត--ក្រុង-ស្រុក និងចលនាស្រ្តី​ខេត្ត--ក្រុង-ស្រុក ដើម្បីរៀបចំយុទ្ធសាស្រ្តថ្មីៗ សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃ ខាងមុខនេះ ព្រោះខេត្តស្វាយរៀង គឺជាសមរភូមិយ៉ាងក្តៅគគុក ។

ចំណែកពេលរសៀល នៅទីស្នាក់ការខេត្ត បានរៀបចំសិក្ខាសាលាដល់គ្រូបង្គោលស្តីពី សិទ្ធិ តួនាទី និងភារកិច្ចរបស់ភា្នក់ងារសង្កេតការណ៏ ដែលសិក្ខាកាមចូលរួមក្នុងមួយស្រុកចំនួន៣​នាក់ នៅទូទាំង៦ស្រុក និង២ក្រុង របស់ខេត្តស្វាយរៀង ។

ជាមួយគ្នានោះកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣ ក្រុមការងារគណបក្សសង្គ្រោះជាតិ ស្រុក រមាសហែក បានលើកស្លាកគណបក្សចំនួន៥ស្លាកនៅឃុំត្រស់ និងនៅថ្ងៃទី១៤ លើកបាន​ចំនួន​១ស្លាកនៅឃុំដួល ។


រីឯនៅស្រុករំដួល កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៣ ស្លាកគណបក្សសង្គ្រោះជាតិ នៅភូមិ តាជោ ឃុំសង្កែ ចំនួន១ស្លាក ត្រូវជនមិនស្គាល់មុខលួចហែកបំផ្លាញ ។ ដូចគ្នានេះផងដែរ នៅ​ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១១ ស្លាកគណបក្សសង្គ្រោះជាតិចំនួន៨ស្លាក ក៏ត្រូវបានជន​មិន​ស្គាល់មុខលួចហែកបំផ្លាញផងដែរ ក្នុងនោះមាននៅឃុំលង្វែក ស្រុកកំពង់ត្រាចចំនួន១ ស្លាក នៅឃុំរលាប្អៀរ ស្រុករលាប្អៀរ ចំនួន២ស្លាក នៅក្រុងកំពង់ឆ្នាំចំនួន៤ស្លាក និងនៅឃុំ​ច្រឡូក ស្រុកកំពង់លែង ចំនួន១ស្លាក ក្នុងនោះនៅថ្ងៃទី១៣ អភិបាលស្រុកបរិបូរណ៌ ក៏បាន​បញ្ជាឲ្យ​កម្លាំងអាជ្ញាធរមូលដ្ឋាន ធ្វើការបំផ្លាញស្លាកគណបក្សសង្គ្រោះជាតិ អស់ចំនួន៣ស្លាក ទៀត​ផងដែរ ។

ដោយឡែកនៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែមេសា​ លោក គង់ គាំ ឧត្តមទីប្រឹក្សានយោ​បាយ គណបក្ស​សង្គ្រោះជាតិ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋពេលព្រឹក​នៅ​ឃុំវត្តតាម៉ិម ឃុំអូរដំបង១ និងឃុំអូរដំបង២ ស្ថិតនៅស្រុកសង្កែ រីឯនៅពេលរសៀលលោក គង់ គាំ និងក្រុមការងារខេត្ត ព្រមទាំងស្រុក បានបន្តចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​នៅ​ឃុំព្រៃស្វាយ និងឃុំឬស្ស៊ីក្រាំង ស្រុកម៉ោងឬស្ស៊ី ។ នៅថ្ងៃទី១៥ លោក គង់ គាំ និងក្រុម​ការងារខេត្ត ព្រមទាំងស្រុក ក៏បានបន្តចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋពេល​ព្រឹក​នៅឃុំអូរតាគី និងឃុំអន្លង់រុន ស្រុកថ្មគោល ពេលរសៀលបន្តចុះជួបពលរដ្ឋនៅឃុំរកា និង​ឃុំ​តាប៉ុន ស្រុកសង្កែ ។

ជាមួយគ្នានោះនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៤ ពេលព្រឹក លោក ឡុង រី ប្រធាន​ក្រុម​ការងារខេត្ត និងលោក យន្ត ថារូ បានចុះជួបប្រជុំជាមួយនិងក្រុមការងារគណបក្សនៅសង្កាត់ ផ្សារកណ្តាល ពេលរសៀលលោក ឡុង រី និងលោក យន្ត ថារូ បានបន្តចុះជួបប្រជុំជាមួយនិង ក្រុមការងារគណបក្សនៅសង្កាត់ប៉ោយប៉ែត ។ រីឯនៅថ្ងៃទី១៥ លោក ឡុង រី និងលោក យន្ត ថារូ ក៏បានបន្តចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋពេលព្រឹកនៅភូមិស្មាច់ ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ និងពេលរសៀលនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក រួចបន្តដំណើរចុះជួប ពលរដ្ឋនៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្ថិតនៅក្នុងស្រុកភ្នំស្រុកដដែល ។


ក្នុងនោះនៅថ្ងៃទី១៦ លោក គង់ គាំ ឧត្តមទីប្រឹក្សានយោបាយគណបក្សសង្គ្រោះជាតិ អមតំ​ណើរដោយ​លោក ឡុង រី និងក្រុមការងារខេត្ត ព្រមទាំងស្រុកមួយចំនួនទៀត ​ក៏បានចុះជួបសំ​ណេះសំ​ណាល និងផ្សព្វផ្សាយគោលនយោបាយគណបក្សពេលព្រឹកនៅ​ភូមិម៉ៅ ឃុំសឿ ស្រុកមង្គលបុរី និងពេលរសៀលនៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ៕

No comments:

Post a Comment

yes