សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 15, 2013

ព្រះអង្គម្ចាស់ធម្មិកោ៖គណបក្សរាជានិយមពិតប្រាកដគឺគណបក្សសង្គ្រោះជាតិ


កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា គណបក្សសង្រ្គោះជាតិ​ ខេត្តកំពង់ធំ​បានរៀបចំវេទិកា​សាធា​រណៈ​នៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ និងពេលរសៀល នៅឃុំពពក ស្រុកស្ទោង ខេត្ត​កំពង់ធំ ដែលពិធីនេះត្រូវបានអញ្ជើញចូលរួមដោយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខា​ផ្ទាល់ព្រះមហាវីរក្សត្រនរោត្តម សីហនុ លោក ជាម ចន្ទនី លោក ស៊ុន ចន្ធី រួមជាមួយថ្នាក់ដឹក​នាំមួយ​ចំនួនផ្សេងទៀត ។

ថ្លែងក្នុងអង្គពិធី ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានព្រះបន្ទូលអំពាវនាវឲ្យប្រជាពលរដ្ឋ​ខ្មែរទាំងអស់ ចូលរួមសាមគ្គីជាតិ ដើម្បីសង្រ្គោះប្រទេសឲ្យរួចផុតពីភាពក្រីក្រ និងពីការឈ្លាន​ពានរបស់បរទេសជិតខាង។ ទន្ទឹមគ្នានេះដែរ ព្រះអង្គម្ចាស់ក៏បានបញ្ជាក់ដែរថា គណបក្ស​ដែលប្រកាន់ជំហររាជានិយមពិតប្រាកដ គឺគណបក្សសង្រ្គោះជាតិ ៕

No comments:

Post a Comment

yes