សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, June 14, 2013

បក្ស​សង្គ្រោះ​ជាតិ​នឹង​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ​ក្រោយ​ពេល​ជាប់​ឆ្នោត

មូរ សុខហួរ ៦១០
បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​បាត់ដំបង អ្នកស្រី មូរ សុខហួរ លើក​ឡើង​
ពី​ការ​លើក​កម្ពស់​សិទ្ធិ​កម្មករ និង​ការ​បណ្ដុះ​បណ្ដាល​កម្មករ​ឲ្យ​មាន​ជំនាញ​
វិជ្ជាជីវៈ​ច្បាស់​លាស់ ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី១៣ មិថុនា ឆ្នាំ​២០១៣

គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​គោល​នយោបាយ​ស្ដីពី​ការ​លើក​កម្ពស់​សិទ្ធិ​កម្មករ និង​ការ​បណ្ដុះ​បណ្ដាល​កម្មករ​ឲ្យ​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់​លាស់ ដើម្បី​ឈាន​ទៅ​រក​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​គ្រួសារ ឲ្យ​មាន​ការ​រស់នៅ​សមរម្យ​តាម​រយៈ​ការ​ផ្ដល់​ប្រាក់​ខែ​ចំនួន ១៥០​ដុល្លារ​ក្នុង​មួយ​ខែ។

ក៏ប៉ុន្តែ ខាង​សមាគម​កាត់​ដេរ​វិញ បាន​អះអាង​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​នេះ មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ គឺ​មាន​ឧបសគ្គ​ជាច្រើន​ដល់​និយោជក​នា​ពេល​បច្ចុប្បន្ន​នេះ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ជា​សាធារណៈ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដំឡើង​ប្រាក់​ខែ និង​ផ្ដល់​ការងារ​សមរម្យ​ដល់​កម្មករ និង​មន្ត្រី​រាជការ ប្រសិន​បើ​គណបក្ស​នេះ​ឈ្នះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។
បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​បាត់ដំបង អ្នកស្រី មូរ សុខហួរ បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី១៣ មិថុនា ថា រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រើប្រាស់​ថវិកា​ជាតិ ដើម្បី​បង្កើត​មណ្ឌល​ហ្វឹកហ្វឺន​ជំនាញ និង​ផ្ដល់​មុខ​របរ លើក​ទឹក​ចិត្ត​ឲ្យ​កម្មករ​ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​កម្មករ​មាន​ជំនាញ​ច្បាស់​លាស់ និង​កំណត់​ប្រាក់​ខែ​អប្បបរមា ១៥០​ដុល្លារ​ក្នុង​មួយ​ខែ។ អ្នកស្រី មូរ សុខហួរ បាន​អះអាង​ថា អ្វី​ដែល​រដ្ឋាភិបាល​បច្ចុប្បន្ន​មិន​អាច​ធ្វើ​បាន​នោះ គឺ​ដោយសារ​តែ​អំពើ​ពុក​រលួយ​នៅ​វិស័យ​កាត់​ដេរ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា លោក ជាតិ ខេមរា បាន​ឲ្យ​ដឹង​ថា អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​នេះ គ្រាន់​តែ​ជា​គោល​នយោបាយ​ប៉ុណ្ណោះ សំខាន់​នៅ​ត្រង់​ការ​អនុវត្ត​ជាក់ស្ដែង។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មាន​បញ្ហា​ជាច្រើន​ក្នុង​ការ​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ ដូចជា កម្មករ​នៅ​ខ្វះ​ជំនាញ​នៅ​ឡើយ ខ្វះ​វត្ថុ​ធាតុ​ដើម បញ្ហា​ថ្លៃ​ទឹក​ភ្លើង​ខ្ពស់ និង​សម្ភារៈ​ផ្សេងៗ​ទៀត​ត្រូវ​ទិញ​ពី​អ្នក​បញ្ជា​ទិញ​ពី​ខាង​ក្រៅ​ទាំងអស់។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក ជាតិ ខេមរា បាន​អះអាង​ថា កាល​ពី​ពេល​ថ្មីៗ​នេះ ខាង​សហជីព​និយោជក និង​ខាង​រដ្ឋាភិបាល​បាន​យល់​ព្រម​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ​បាន​ចំនួន ៨០​ដុល្លារ​ក្នុង​មួយ​ខែ បូក​បន្ថែម​នឹង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀត កម្មករ​ទទួល​បាន​ជាង ១០០​ដុល្លារ​ក្នុង​មួយ​ខែ។
បន្ថែម​ពី​លើ​នេះ​ទៀត អ្នកស្រី មូរ សុខហួរ បាន​អះអាង​ថា នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ មាន​គោល​នយោបាយ​ច្បាស់​លាស់ គឺ​ការ​បញ្ចុះ​តម្លៃ​ប្រេង​សាំង ពីព្រោះ​តម្លៃ​សាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​ប្រព័ន្ធ​នា​ពេល​បច្ចុប្បន្ន។ អ្នកស្រី​បញ្ជាក់​ទៀត​ថា ក្រៅ​ពី​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ​នោះ គឺ​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​ចំនួន ១​លាន​រៀល ឬ​ស្មើ ២៥០​ដុល្លារ​ក្នុង​មួយ​ខែ។ ក្រៅ​ពី​ផ្ដល់​ការងារ​សមរម្យ និង​ប្រាក់​ខែ​នោះ គឺ​ស្វែង​រក​ដៃគូ​ពាណិជ្ជកម្ម​ដែល​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​អាជីវកម្ម​គ្រប់​វិស័យ លើក​តម្កើង និង​ការ​បណ្ដុះ​បណ្ដាល​នូវ​ជំនាញ​វិជ្ជាជីវៈ​ដល់​កម្មករ ពលករ​គ្រប់​រូប។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​លើក​ឡើង​ថា ការ​សន្យា​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ ជា​ការ​និយាយ​ឲ្យ​រួច​ពី​មាត់​ទេ។
របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា រោងចក្រ​កាត់​ដេរ និង​រោងចក្រ​ស្បែក​ជើង​មាន​ជាង ៧០០​រោងចក្រ និង​មាន​កម្មករ​ជាង ៦០​ម៉ឺន​នាក់៕

No comments:

Post a Comment

yes