សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 5, 2013

អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ប្រមូល​​​គ្នា​នៅ​ទី​ក្រុង​បាង​កក

Thai
អ្នក​តវ៉ា​ថៃ​រាប់​រយ​នាក់​បាន​ប្រមូល​​គ្នា​ក្នុង​ទី​ក្រុង​បាងកក​ដើម្បី​​​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​អតីត​​នាយក​រដ្ឋ​មន្ត្រី​បែក​បាក​ ថាក់ស៊ីន ស៊ីណាវ៉ាត្រា​កាល​ពី​ថ្ងៃ​អាទិត្យ​ចំ​ពេល​​មាន​​ការ​ព្រួយ​បារម្ភ​ជុំ​វិញ​សក្តានុពល​​បណ្តាល​ឲ្យ​មាន​ហិង្សា​ថ្មីក្នុង​ប្រទេស​​ដែល​មាន​នយោបាយ​ចលាចល​។
ការ​លើក​ទង​ជាតិ​ថៃ និងព្រះ​ឆាយាល័ក្ខ​ពណ៌​លឿង​នៃ​ព្រះ​មហា​ថៃ បាតុករ​បាន​ជួប​ជុំ​គ្នា​នៅ​តាម​តុអាហា​រ​ភោជនីយដ្ឋាន និង​កម្រាល​ក្រោម​ឆ័ត្រ​ដែល​ត្រូវ​បាន​​រៀប​ចំ​នៅ​កន្លែង​តវ៉ា​ក្នុង​ឧទ្យាន​កណ្តាល​ទី​ក្រុង​បាង​កក​។​​
អ្នក​រៀប​ចំ​នៃ​ការ​ជួប​ជុំ​គ្នា​​​របស់​ក្រុម​​«កង​ទ័ព​ប្រជា​ជន​»​ដែល​មាន​របៀប​​ផ្ទាល់​ខ្លួន​​​​ជា​ក្រុម​ចម្រុះ​មួយ​នៃ​អ្នក​រាជា​និយម និង​ជាតិ​និយម​បាន​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ហ្វូង​មនុស្ស​ពី​លើ​ឆាក​ដោយ​អំពាវ​នាវ​ឲ្យ​មាន​ការ​បញ្ឈប់​នៃរដ្ឋាភិបាល​បច្ចុប្បន្ន និង​បិទ​លោក​ថាក់ស៊ីន​ដែល​នីរទេស​ខ្លួន​។​​

មេដឹក​នាំ​តវ៉ា​ម្នាក់​ដែល​ជា​មេបញ្ជាការ​ចូល​និវត្តន៍​លោក Preecha Iamsuwan បាន​ប្រាប់​អ្នក​តវ៉ា​ថា ៖«​វា​ដល់​ពេល​សម្រាប់​ពល​រដ្ឋ​ថៃ​ដែល​ស្រលាញ់​ប្រទេស​ជាតិ​​​រួប​រួម​គ្នា និង​ក្លាយ​​ជា​កង​ទ័ព​ប្រជា​ជន​មួយ​ដើម្បី​ផ្តួល​រលំ​របប​ថាក់ស៊ីន​​ហើយ»។

No comments:

Post a Comment

yes