សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 28, 2013

បែកធ្លាយ​វីដេអូយុគចិន្តាត្រូវ​ប្រុស​ក្មេង​ឱបថើបជាច្រើន​ដង​ក្នុង​ថ្ងៃ​ខួប​កំណើត




ពិធីការិនីចាស់វស្សា មានឈ្មោះបោះ សំឡេងលេចធ្លោខ្លាំង និងទើបតែទទួលបាន ពានជាពិធីការិនីឆ្នើម ប្រចាំឆ្នាំ២០១៣ អ្នកនាង យុគ ចិន្តា ថ្មីៗនេះត្រូវបាន បណ្តាញទំនាក់ទំនង សង្គម Facebook មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍គ្រប់ៗគ្នា ទៅលើឃ្លីបវីដេអូ រយៈពេល ប្រមាណជាង២នាទី បង្ហាញពីកម្មវីធី ខួបកំណើតរបស់នាង ដោយក្នុងនោះគេក៏ឃើញ មានបុរសម្នាក់ថើបនាង យ៉ាងចំហនៅចំពោះ មុខភ្ញៀវចូលរួម អមដោយសំឡេ ងហ៊ោកញ្ជ្រៀវ ដែលគេសង្ស័យថា ជាប្រុសស្នេហ៍ថ្មីរបស់នាង។
នៅក្នុងឃ្លីបវីដេអូ មានរយៈពេល 2-30 វិនាទី ដែលត្រូវបានគេ បង្ហោះតពីមួយទៅ មួយពាសពេញ បណ្តាញទំនាក់ទំនងសង្គម ពីសកម្មភាពជប់លៀង ក្នុងកម្មវិធីខួបកំណើត របស់ពិធីការិនីរូបស្រស់ សោភាសម្បូរវោហា ចាក់ទឹកមិនលេច យុគ ចិន្តា ដោយនៅក្នុងវីដេអូនោះ គេសង្កេតឃើញថា មានសិល្បករ-សិល្បការិនី មួយចំនួនបានចូលរួម អបអរសាទរអឺងកង យ៉ាងសប្បាយរីករាយ នៅក្នុងពិធីជប់លៀងនោះ។

បើតាមមើលឃ្លីបវីដេអូនោះ ពិធីខួបកំណើតរបស់ ពិធីការិនីនៅ ស៊ីធីអ៊ីន បានរៀបចំកាលពីឆ្នាំ២០១២ អ្វីដែលគេចាប់ អារម្មណ៍ខ្លាំង នោះខណៈគេបាន ឃើញបុរសម្នាក់ ដែលជាអាណិកជន បានបង្ហាញភាព សិ្នទ្ធស្នាលថើបថ្ពាល់នាង ម្តងជាពីរដង ហើយ ក្រោយពីគេថើបនាង គេឃើញផ្ទៃមុខ នាងពោរពេញដោយ ស្នាមញញឹមសើចបិទមាត់ មិនជិតទាល់តែសោះ។
តែគ្មានអ្នកណាម្នាក់ដឹងថា បុរសស្លៀកឈុតខ្មៅនោះ ជាម្ចាស់បេះដូងនាង ឬយ៉ាងណាទេ គ្រាន់តែតាមរយៈការឃើញ រូបភាពវីដេអូនោះ គេសង្កេតឃើញពួកគេទាំងពីរនាក់ ហាក់មានភាពផ្អែមល្ហែម និងស្អិតល្មួតជាមួយគ្នា ប្លែកខុសពីអ្នកដទៃ។

No comments:

Post a Comment

yes