សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 28, 2013

គ.ជ.ប.បើក​កញ្ចប់​សុវត្ថិភាព«ក»​ចំនួន​​ការិយា​ល័យ​៨​នៅ​បាត់​ដំបង

130827_5
ការបើកកញ្ចប់ផ្ទុកឯកសារបោះឆ្នោត ពីឃុំស្វាយជ្រះខេត្តក្រចេះ កាលពីថ្ងៃអាទិត្យ
គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​នឹង​ត្រូវ​បើក​កញ្ចប់​សុវត្ថិភាព «ក» មួយ​ចំនួន​នៅ​មណ្ឌល​ខេត្ត​បាត់​ដំបង តាម​ការ​បង្គាប់​បញ្ជារ​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​ជា​ស្ថាប័ន​កំពូល​បិទ​ផ្លូវ​តវ៉ា​ទាក់​ទង​នឹង ​ការ​បោះ​ឆ្នោត។
សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ចេញ​សេចក្តីសម្រេចកាលពី​ថ្ងៃ​ចន្ទ​ បាន​​អនុញ្ញាត​ឲ្យ​ គ​.ជ.ប បើក​កញ្ចប់​សុវត្ថិ​ភាព «ក» មួយ​ចំនួន​នៅ​មណ្ឌល​បាត់​ដំបង ក្រុង​បាត់​ដំបង នៅ​ការិយា​ល័យ ១១៨៥ ០១៩៣ ០១៨៨ ០២១៦ ០២១៧ ០២០២ ០២០៤ ១១២២ ដើម្បី​ផ្ទៀង​ផ្ទាត់​ក្នុង​ទម្រង់ ១១០២ ១១០៨ និង​ក្រដាស​កត់​ត្រា​សំឡេង​ឆ្នោត។
នេះគឺជាការបើកកញ្ចប់​សុវត្ថិភាព «ក» ជា​លើក​ទីពីរ បន្ទាប់​ពី​បាន​បើក​នៅ​ការិយា​ល័យ​បោះឆ្នោត​ចំនួន​១៣ ក្នុង​ឃុំ​មួយ នៅ​ខេត្ត​ក្រចេះ​ដែល​ជា​ឆ្លើយ​តប​នឹង​ការ​ដោះ​ស្រាយ បណ្តឹង​របស់ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្តឹង​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។

មួយ​ថ្ងៃ​បន្ទាប់​ពី​បាន​ពិនិត្យ​សន្លឹក​ឆ្នោត និង​ឯក​សារ​ដើម​ពី​ការិយាល័យបោះ​ឆ្នោត​ចំនួន​១៣ ក្នុង​ខេត្ត​ក្រចេះនោះ ​ លោក​ សម រង្ស៊ី បាន​ពន្យល់ ក្នុង​អំឡុង​សន្និ​សីទ​​ព័ត៌​មាន​ថា ការ​ពិនិត្យ​សន្លឹក​ឆ្នោត និង​ឯក​សារ​ដើម​ពី​មណ្ឌល​បោះ​ឆ្នោត​ដទៃ​ទៀត​ ក្នុង​ខេត្ត​កណ្តាល ខេត្ត​បាត់​ដំបង ខេត្ត​សៀម​រាប និង​​រាជ​ធានី​​ភ្នំពេញ​ នឹង​ជា​នីតិវិធី​សំខាន់​មួយ ​ដើម្បី​បង្ហាញ​ភ័ស្តុ​តាង​ចោទ​ប្រកាន់​នូវ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​​ឆ្នោត។
យ៉ាងណាក៏ដោយ ទាំងលោក សម រង្ស៊ី និង​លោក កឹម សុខា ​បាន​ព្រមាន​ជា​ថ្មី​ម្តង​ទៀត​ថា បាតុកម្ម​ទូទាំង​ប្រទេស​នឹង​កើត​ឡើង ប្រសិន​បើ​ប្រជា​ជន​កម្ពុជា​មិន​ទទួល​បាន​យុត្តិ​ធម៌​ទេ​នោះ។
យោងតាម​ប្រក្រតិទិននៃ​ការបោះឆ្នោត ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មាន​រយៈពេល​តែ ២០ ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​ការ​ដោះ​ស្រាយ​ ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត កាលពីថ្ងៃទី ២៨​ ខែកក្កដា ឆ្នាំ២០១៣ កន្លង​ទៅ​នេះ។

No comments:

Post a Comment

yes