សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 12, 2013

គណបក្ស​ប្រឆាំង​ឲ្យ​អ្នក​នាំ​ពាក្យ​លោក ខៀវ កាញារីទ្ធ កែ​ពាក្យ​សម្តី

ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន

គណបក្ស​ប្រឆាំង​បាន​បញ្ជាក់​កាល​ពី​ម្សិលមិញ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ដោយ​រិះគន់​ការ​អត្ថាធិប្បាយ​មួយ​ថ្ងៃ​មុន​ដោយ​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ថា ការ​អះអាង​ជា​សាធារណៈ​របស់​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​រូប​នេះ​គឺ​បំផ្លើស​ការ​ពិត​ក្នុង​ន័យ​ញុះញង់​កេង​ចំណេញ​នយោបាយ។
លោក ខៀវ កាញារីទ្ធ ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​ផង​នោះ ពី​ថ្ងៃ​សៅរ៍​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា កិច្ច​ប្រជុំ​មួយ​បាន​ធ្វើ​ឡើង​រវាង​គណបក្ស​ទាំង​ពីរ​ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ​តាម​រយៈ «ការ​បែង​ចែក​តួនាទី​ក្នុង​សភា»។
នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ម្សិលមិញ គណបក្ស​សង្គ្រោះ​ជាតិ​ស្វែង​រក​ការ​បំភ្លឺ​ពី​ស្ថានភាព​នេះ និង​ហៅ​ការ​អត្ថាធិប្បាយ​នោះ «បំផ្លើស​ទាំង​ស្រុង»។
ក្នុង​ប្រកាស​ព័ត៌មាន​នេះ​គូស​បញ្ជាក់​ថា៖ «ការ​លើក​ឡើង​នេះ​គឺ​បំផ្លើស​ការ​ពិត​និង​ក្នុង​ន័យ​ញុះញង់​មាន​បំណង​កេង​ចំណេញ​នយោបាយ​។ គណបក្ស​សង្គ្រោះ​ជាតិ​សូម​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​ជួយ​ណែនាំ ឯកឧត្តម ខៀវ កាញារីទ្ធ ឲ្យ​កែ​តម្រូវ​ការ​និយាយ​ស្តី​ផ្ទុយ​ពី​ការ​ពិត​នេះ​»។ អត្ថាធិប្បាយ​របស់​លោក ខៀវ កាញារីទ្ធ ធ្វើ​ឡើង​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន បន្ទាប់​ពី​ពិធី​ចែក​សញ្ញាបត្រ​មួយ​ត្រូវ​បាន​រាយការណ៍​នៅ​លើ​គេហទំព័រ ដើម​អម្ពិល​ថា ជា​កិច្ច​ពិភាក្សា «បែង​ចែក​អំណាច​»គ្នា។

បើ​ទោះ​ជា​លទ្ធផល​ផ្លូវ​ការ​មិន​ទាន់​បាន​ប្រកាស​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​ថា​នឹង​មិន​មាន​រដ្ឋាភិបាល​ចម្រុះ​ទេ​។ ពិត​ណាស់ ការ​ថ្លែង​របស់​លោក ខៀវ កាញារីទ្ធ បាន​សង្កត់​ធ្ងន់​ថា «រហូត​មក​ដល់​ពេល​នេះ​ពុំ​មាន​ផែនការ​បង្កើត រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រឆាំង​ទេ»។
កាល​ពី​ថ្ងៃ​សុក្រ តំណាង​គណបក្ស​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​អំពី​របៀប​ដំណើរការ​ទៅ​មុខ​ជាមួយ​នឹង​ការ​ស៊ើប​អង្កេត​ចម្រុះ​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ហើយ​មួយ​ថ្ងៃ​ក្រោយ​មក​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ជួប​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ពិភាក្សា​អំពី​តួនាទី​ដែល​ពួក​គេ​អាច​ដើរ​តួ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​នេះ​បាន៕ 

No comments:

Post a Comment

yes