សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 30, 2013

លក់បាត់ទៀតហើយកោះទន្សាយ


គេហទំព័ររបស់គណបក្សប្រជាជនកម្ពុជាបានចោះផ្សាយថា កោះទន្សាយ ក្នុងខេត្តកែប ស្ថិតក្នុង​ផ្ទៃ​កោះសម្បទានទំហំ ៦៧,៩៥ ហិកតាត្រូវបានលក់ឲ្យទៅឲ្យក្រុមហ៊ុនន Pau Cham Group (មិនដឹង​ថា​ជា ក្រុមហ៊ុនយួនឬចិន) មានរយៈពេល ៩៩ ឆ្នាំ។

យើងមិនដឹងថាក្រុមហ៊ុននេះមានថវិការប៉ន្មានមកវិនិយោគ និងប្រើរយៈពេលប៉ុន្មានឆ្នាំនោះ​ទេ​
​ហើយ​បង់​ពន្ធជូនរដ្ឋប៉ុន្មានដែរ។ ជាពិសេសទៅទៀតយើងមិនដឹងថា នឹងមានប្រជាជន​ប៉ុន្មាន​រយ​គ្រួសារត្រូវបានគេបណ្តេញចេញ និងជាប់គុក ដោយសារតែការលក់កោះនេះផងដែរ។ 

ហើយអ្វីដែលរឹតតែកង្វល់ថែមទៀត គឺការថែរក្សាបរិស្ថាននៅលើកោះនោះតើអាចនឹង​មានការ​កាប់​បំ​ផ្លាញព្រៃឈើការបះពាល់មច្ឆាជាតិ ស្មៅសមុទ្រ និងប្រព័ន្ធអេកូឡូស៊ីបាតសមុទ្រដែរទេ ព្រោះថា​បើសិនជាក្រុមហ៊ុននោះជាក្រុមហ៊ុន យួនឬចិន គឺពិតជាស៊យធំហើយ ដោយសារអ្នករកស៊ី​មកពី​ប្រទេសទាំងនេះ មិនខ្វល់ពីរឿងនេះទេ។ លើសពីនេះបើសិនជាក្រុមហ៊ុននេះជារបស់យួន នោះ​នឹងរលាយហើយព្រោះ៩៩ឆ្នាំ ហើយនៅជាប់កម្ពុជាក្រោមដែលយួនកាន់កាប់ផង នោះពិតជា​គ្មាន​លទ្ធផលល្អទេ។


ប្រភពពី Facebook ខែ្មរ សុវណ្ណភូមិ 

No comments:

Post a Comment

yes