សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 1, 2013

កម្លាំង​ប៉ូលិស​​ប្រមាណ​២ពាន់នាក់ហ្វឹក​ហាត់​​យុទ្ធ​សាស្ត្រ​​ទប់​​ស្កាត់​​បាតុកម្ម​​


កម្លាំង​នគរបាល​​រាជធានី​ភ្នំពេញ ប្រមាណ​២ពាន់​នាក់ នៅ​​ថ្ងៃ​អាទិត្យ​ទី​០១​កញ្ញា​​​នេះ បាន​​ហ្វឹក​ហាត់​យុទ្ធ​សាស្ត្រ​​ការ​ពារ​​សន្តិ​សុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ នៅ​មជ្ឈ​មណ្ឌល​​សន្និបាទ​ និង​ព័ត៌មាន​កោះពេជ្រ ខណៈ​​បក្ស​ប្រឆាំង​​ប្រកាស​​ពី​​គម្រោង​​​ធ្វើ​​មហា​​បាតុ​កម្ម ប្រឆាំង​​លទ្ធផល​​បោះ​ឆ្នោត​។​
កញ្ញា សេង ម៉ូលីនី អ្នក​យក​ព័ត៌មានរបស់សំឡេងប្រជាធិបតេយ្យ ដែលបាន​ចុះយក​ព័ត៌មាន​នេះ រាយ​ការណ៍​មក​ថា​ ក្នុង​ពិធី​ហ្វឹក​ហាត់​នោះ កង​កម្លាំង​​នគរបាល​​​បាន​ឈរជា​ជួៗទៅ​តាម​ក្រុម​និមួយៗ​ដែលមក​ពី​ខណ្ឌ​ទាំង៩​ក្នុង​រាជ​ធានីភ្នំពេញ ដោយ​ក្នុង​ដៃមានកាន់​ខែល និង​ដំបង ព្រមទាំងពាក់មួក​សុវត្ថិ​ភាព​​ការ​ពារ​​ផងដែរ។ ក្រៅពីការ​ហ្វឹក​ហាត់​កង​កម្លាំង​​ការ​ពារ​ សមត្ថកិច្ច​ក៏​បាន​យក​រថយន្ត​ពន្លត់​អគ្គីភ័យ​ជា​ច្រើន​គ្រឿង​ មក​ធ្វើ​ការ​ហាត់សម​ផង​ដែរ។
បើតាម​មន្ត្រីនគរ​បាល​រាជធានីភ្នំពេញ ការហ្វឹកហាត់​របស់​កម្លាំង​នគរ​បាល​​នេះ ធ្វើឡើង​​ក្នុង​​បំណង​ធ្វើការ​ហ្វឹក​​ហាក់ បំប៉ន នូវ​​​មុខ​​ជំនាញ​​បន្ថែម​ទៀត ដល់​​មន្ត្រី​​ទាំង​នោះ ពី​ការងារ​រក្សា​ការ​ពារ​​សន្តិ​សុខ សុវត្ថិ​ភាព និង​សណ្តា​ប់​ធ្នាប់​សាធារណៈ​​សម្រាប់​​រាជធានី​​ភ្នំពេញ ។​

កាលពីដើម​ខែ​សីហា​នេះ ពហុកីឡាដ្ឋាន​​ជាតិ​​អូ​ឡាំ​ពិ​ច ក៏​ត្រូវបាន​គេ​យក​​ធ្វើជា​កន្លែង​ហ្វឹក​ហាត់ កង​រាជ​អាវុធ​ហត្ថ ប្រដាប់​​ដោយ​​ខែល ដំបង និង​អាវុធ​ផង​ដែរ ពី​​ជំនាញ​ទប់​ស្កាត់ និង​​ការ​ពារ​​សន្តិ​សុខ ពេល​​ផ្ទុះ​​បាតុកម្ម។​
យ៉ាងណា​ក៏​ដោយ ការហ្វឹកហាត់​នេះ ធ្វើឡើង​ស្របពេល​ដែល​​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ពិធីហាត់​សម​​ពី​របៀប​​ធ្វើ​មហា​បាតុកម្ម​​នៅ​ថ្ងៃ​ទី​១​​និង​​ថ្ងៃ​ទី​៤​ខែ​កញ្ញា នេះ នៅទីលានប្រជាធិបតេយ្យ មុន​​ធ្វើ​​មហា​​បាតុកម្ម​​នៅ​ទូទាំង​ប្រទេស​នា​ថ្ងៃទី​៧កញ្ញា៕


ប្រភពពី VOD

No comments:

Post a Comment

yes