សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 5, 2013

មន្ត្រី​បក្ស​ប្រជាជន​និង​បក្ស​សង្គ្រោះ​ជាតិ​ជួប​ចរចា​នៅ​រដ្ឋ​សភា

មន្ត្រី​ប្រជាជន សង្គ្រោះ​ជាតិ ៦១០
មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ចរចា​គ្នា​
នៅ​នា​រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១៣

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា ជួប​ពិភាក្សា​គ្នា​អំពី​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត នៅ​វិមាន​រដ្ឋ​សភា។

សមាសភាព​មន្ត្រី​ចូល​​ចរចា​មាន​ម្ខាង ៥​រូប។ មន្ត្រី​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មាន​លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សក់ សេដ្ឋា លោក កើត រិទ្ធ លោក សំ សឿន និងលោក ឡេង វី។ ចំណែក​ឯ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ រួម​មាន​លោក សុន ឆ័យ លោក គួយ ប៊ុនរឿន លោក អេង ឆៃអ៊ាង លោក យឹម សុវណ្ណ និង​លោក យ៉ែម បុញ្ញឫទ្ធិ។

No comments:

Post a Comment

yes