គណប្រតិភូមកពីគណបក្សទាំងពីរ កំពុងត្រៀមបើកកិច្ចពិភាក្សាគ្នា
(រូបភាពដោយ តាំង វីដា)
គណៈប្រតិភូគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដែលមានម្ខាង៥រូប បានជួបគ្នានៅម៉ោង៩ព្រឹកថ្ងៃអង្គារនេះ នៅវិមានរដ្ឋសភា ដើម្បីពិភាក្សាដោយបិទទ្វាររកដំណោះស្រាយភាពទាល់ច្រកផ្នែកនយោបាយ។
ក្នុងកិច្ចពិភាក្សានៅព្រឹកនេះ ក្រុមការងារគណបក្សទាំងពីរ ពិភាក្សារកចំណុចសំខាន់ ដើម្បីជារបៀបវារៈ សម្រាប់ថ្នាក់ដឹកនាំកំពូលជួបគ្នានៅពេលខាងមុខ ដើម្បីស្វែងរកចំណុចឯកភាពរួម ដោះស្រាយវិបត្តិនយោបាយ។
សមាសភាពគណបក្សសង្គ្រោះជាតិរួមមានលោក ស៊ុន ឆ័យ លោក អេង ឆៃអ៊ាង លោក យ៉ែមប៉ុញ្ញឬទ្ធិ លោក គួយ ប៊ុនរឿន និង លោក យឹម សុវណ្ណ។ ចំណែកគណបក្ស ប្រជាជនកម្ពុជាមានលោក ព្រំ សុខា លោក សក់ សេដ្ឋា លោក កើត រិទ្ធ លោក សោម សឿន និងលោក ឡេង វី។
ឧបការីរងអាមេរិកពេលបញ្ចប់ ការបំពេញទស្សកិច្ចរបស់ខ្លួននៅកម្ពុជា នៅថ្ងៃចន្ទម្សិលមិញ លោក ស្កត់ ម៉ាសៀល បានជំរុញគណក្សទាំងពីរដែលមានសំឡេងនៅក្នុងរដ្ឋសភា បន្តពិភាក្សាដោយសន្តិវិធី ដោះស្រាយបញ្ហាដោយផ្អែកលើផលប្រយោជន៍ប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតជាធំ៕
No comments:
Post a Comment
yes