សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 5, 2013

គណៈប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជានិង​សង្គ្រោះ​ជាតិ​មិន​ហាន​ប្រាប់​លទ្ធផល​ប្រជុំ​​

គណៈប្រតិភូគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ​(រូបថតដោយ តាំង វីដា)

គណៈប្រតិភូ​គណបក្សនយោបាយ​ទាំងពីរ នៅ​ព្រឹក​ថ្ងៃ​អង្គារនេះ ចំណាយពេល​អស់​ជាង ៣​ម៉ោង​សម្រាប់​កិច្ចពិភាក្សា ប៉ុន្តែ​មិន​ហ៊ាន​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ទេ គឺ​រង់ចាំ​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​រៀងៗ​ខ្លួន​ជា​មុន​សិន​។​
​នៅ​ម៉ោង​៩​ព្រឹក​នេះ គណៈប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ម្ខាង​៥​រូប បាន​ជួបគ្នា​នៅ​វិមាន​រដ្ឋ​សភា ដើម្បី​បើក​កិច្ច​ពិភាក្សា​ដោយ​បិទទ្វារ រក​ដំណោះស្រាយ​ភាពទាល់ច្រក​ផ្នែក​នយោបាយ​។​
​ក្រោយពី​បញ្ចប់​កិច្ចពិភាក្សា អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា គណបក្ស​ទាំង​ពីរ បាន​ជជែក​ច្រើន​ពាក់ព័ន្ធ​នឹង​ការងារ​បោះឆ្នោត និង​បាន​ព្រមព្រៀង​រាយការណ៍ ការផ្លាស់ប្តូរ​យោបល់​ទៅវិញទៅមក​នេះ ទៅកាន់​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ​។​
​លោក យឹម សុវណ្ណ អះអាងថា កិច្ចពិភាក្សា​នេះ មិនបាន​មាន​ការលើកឡើង​ពាក់ព័ន្ធ​នឹង ការចូលរួម​ប្រជុំ​សភា​របស់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការបែងចែក​តួនាទី​មុខតំណែង​នោះទេ​។​

​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ព្រំ សុខា តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​មានប្រសាសន៍​ថា កិច្ចប្រជុំ​ចរចា​នេះ គឺ​បាន​ផ្តោត​សំខាន់​លើ​ការកែទម្រង់​ការបោះឆ្នោត ដូច​ដែល​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រមព្រៀង​គ្នា កាលពី​កិច្ចប្រជុំ​ចរចា​ថ្នាក់​កំពូល កាលពី​ថ្ងៃ​ទី​១៦ និង​ទី​១៧ ខែកញ្ញា​កន្លងទៅ​។​
យ៉ាងណាក៏ដោយ ក្រុម​ការងារ​បច្ចេកទេស​គណបក្ស​ទាំង​ពីរ បានប្រកាស​ព្រមព្រៀងគ្នា​ថា នឹង​ជួប​គ្នា​ម្តងទៀត នៅ​ចុង​សប្តាហ៍​នេះ តែ​មិន​ទាន់​កំណត់​ថ្ងៃ​ពិតប្រាកដ​នៅឡើយ​ទេ​៕

No comments:

Post a Comment

yes