សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 5, 2013

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំនិងខេត្តបាត់ដំបងបន្តយកជំនួយសប្បុរសធម៌ជូនពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់

លោក ម៉ែន សុថាវរិន្ទ្រ និងក្រុមការងារ យកជំនួយសប្បរសធម៌
ជូនពលរដ្ឋក្រីក្ររងគ្រោះដោយទឹកជំនន់


ស្តាប់សម្លេង


ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ធំ ដែលដឹកនាំដោយលោក ម៉ែន សុថារិន្ទ្រ តំ​ណាងរាស្រ្តជាប់ឆ្នោត និងជាប្រធានក្រុមការងារគណបក្សសង្គ្រោះខេត្ត លោក ស៊ុន ចាន់ធី ប្រធានប្រតិបត្តិគណបក្សខេត្ត អមតំណើរដោយក្រុមការងារគណបក្សខេត្ត និងស្រុកជា​ច្រើ​ន​រូបទៀត នៅថ្ងៃទី០៥ វិច្ឆិកា ២០១៣ បានយកជំនួយសប្បុរសធម៌ ដែលទទួលបានពីសប្បុរស​ជន និងសមាជិ សមាជិការ គណបក្សសង្គ្រោះជាតិ រដ្ឋអាត់ដូឡែត ប្រទេសអូស្ត្រាលី និង​ជំនួយយុវជនសាមគ្គីកូនខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសបារាំង បានយកទៅចែកជូន ដល់​ពលរដ្ឋក្រីក្រដែលរងគ្រោះដោយទឹកជំនន់ នៅឃុំកំពង់ស្វាយ និងឃុំជ័យ ស្ថិតនៅ ក្នុង​ស្រុក​កំពង់ស្វាយ ចំនួន៣៥០គ្រួសារ ដែលរួមមាន អង្ក ត្រី និងមី ជាដើម ។

បន្ទាប់មកលោក ម៉ែន សុថាវរិន្ទ្រ និងលោក ស៊ុន ចាន់ធី ក៏បានដឹកនាំក្រុមការងារបន្តដំណើរ ចុះចែកជំនួយដល់ពលរដ្ឋចំនួន២ឃុំទៀត គឺឃុំចំណាក្រោម និងឃុំម្សាក្រង ស្ថិតនៅក្នុងស្រុក ស្ទោង ចំនួន៣៥០ដូចគ្នា ។

ចំណែកនៅខេត្តបាត់ដំបងឯណោះវិញ កាលពីថ្ងៃទី០៤ វិច្ឆិកា លោក សោ ចាន់ដេត សមាជិក​ព្រឹទ្ធសភា ក៏បានដឹកនាំក្រុមការងារខេត្ត ចុះចែកជំនួយសប្បុរសធម៌ ជូនដល់ពលរដ្ឋក្រី​ក្ររង​គ្រោះដោយទឹកជំនន់នៅភូមិឱម៉ាល់ សង្កាត់ឱម៉ាល់ ក្រុងបាត់ដំបង ចំនួន៥០គ្រួសារ ផងដែរ ដែលជំនួយទទួលបានពីសប្បុរសជនខ្មែររស់នៅប្រទេសកាណាដា តាមរយៈលោកស្រី មូរ សុខហួរ តំណាងរាស្រ្តជាប់ឆ្នោត និងជាប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបាត់​ដំបង ។



សូមជំរាបថា បើទោះបីជាពេលនេះ ទឹកជំនន់បានស្រកអស់មួយចំនួនធំទៅហើយក្តី ក៏ប៉ុន្តែ​ទឹកជំនន់ នៅតែបន្តផ្តល់ផលវិបាកក្នុងការរស់នៅ និងការប្រកបរបប​ចិញ្ចឹមជីវិត​របស់បង​ប្អូន​ប្រជាពលរដ្ឋដដែល ហើយក្នុងនោះទឹកជំនន់ក៏បានបំផ្លាញផល​ដំណាំរបស់​ពលរដ្ឋ​អស់​ជា​ច្រើនហិតា និងបានឆក់យកជីវិតមនុស្សជាងមួយរយនាក់ ព្រមទាំងបានបំផ្លាញ​ហិត្ថារចនា​ស័ម្ពន្ធ​អស់ជា​ច្រើនទៀតផងដែរ ៕

No comments:

Post a Comment

yes