សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 27, 2014

អាជ្ញាធររាជធានីភ្នំពេញបង្ក្រាប​ក្រុម​បាតុករ​នៅមុខ​ក្រសួង​ព័ត៌មានបណ្តាល​ឲ្យបុរសពីរនាក់​​​​រង​របួស​​ក្បាល​

ការ​បំបែករបស់​ក្រុម​សមត្ថកិច្ច​ទៅ​លើ​បាតុករ​នៅមុខ​ក្រសួង​ព័ត៌មាន
(រូបថត ឡាយ សាមាន)

នារីម្នាក់​នេះ រង​របួស​ដោយសារ​ត្រូវ​គ្រាប់បែកផ្សែង / រូបថត ឡាយ សាមាន​

ទី​បំផុត​ទៅ សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ប្រមាណ ៥០០​នាក់ បាន​បង្ក្រាប​ទៅលើ​ក្រុម​បាតុកម្ម​របស់​លោក​ម៉ម សូណង់ដូ ប្រធាន​​វិទ្យុ​សំបុក​ឃ្មុំ នៅ​មុខ​ក្រសួង​​ព័ត៌មាន ដោយ​ប្រើ​ខែល ដំបង និង​​បាញ់​គ្រាប់​បែកផ្សែង​ទៅលើ​ហ្វូង​បាតុករ​។
នៅ​ម៉ោង​ប្រមាណ ១០:០៨​នាទី​ព្រឹក​នេះ កម្លាំង​សមត្ថកិច្ច​ប្រមាណ ១០០០​​នាក់ បាន​ប្រើប្រាស់​គ្រាប់​បែកផ្សែង​បាញ់​ទៅលើ​ក្រុម​បាតុករ ដើម្បី​បំបែក​ការតវ៉ា​របស់​ពួកគេ​​នៅ​មុខ​ក្រសួង​ព័ត៌មាន ក្នុង​ខណ្ឌ​ដូនពេញ បណ្តាល​ឲ្យ​បាតុ​ក​រ​ខ្លះ ពុល​គ្រាប់​បែកផ្សែង​។​
នៅ​ក្នុង​ការបង្ក្រាប​នោះ ក៏​មាន​ក្រុម​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ ដែល​ពាក់មួក​ការពារ​ពណ៌​ខ្មៅ បាន​ចូលរួម​បង្ក្រាប ដោយ​​បាន​វាយ​បុរស​ម្នាក់​ឈ្មោះ សុខ លី ជា​អ្នករត់​ម៉ូតូឌុប មកពី​ខេត្ត​កំពង់ចាម និង​បុរស​ម្នាក់​ទៀត បណ្តាលឲ្យ​រងរបួស​​ក្បាល​។ បើ​តាម​អ្នក​ដែល​ឃើញ​ហេតុការណ៍​នេះ បុរស​ឈ្មោះ សុខ លី នោះ គ្រាន់តែ​ជា​អ្នករត់​ម៉ូតូឌុប​ហើយ​ឈប់​ចត​នៅក្បែរ​ក្រសួង​ព័ត៌មាន​នោះ មិនមែន​ជា​ក្រុម​បាតុករ​ដែល​ចូលរួម​បាតុកម្ម​ជាមួយ​លោក​ម៉ម សូណង់ដូ​នោះ​ទេ​។​ ចំណែកម៉ូតូរបស់លោក ក៏ត្រូវ​បានក្រុម​សន្តិសុខ​ទាំងនោះ វាយកម្ទេច​ផង​ដែរ។

ការបង្ក្រាប​នេះ ធ្វើឡើង​នៅពេល​ដែល​ក្រុម​បាតុករ​ប្រមាណ ៣០០០​នាក់ ដែល​ដឹកនាំ​ដោយ​លោក​ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ នៅ​ម៉ោង​៩:២០​នា​ទីនេះ បាន​ហែ​ក្បួន​ពី​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ ទៅ​កាន់​ក្រសួង​ព័ត៌មាន ទាមទារ​បង្កើត​ហ្វ្រេ​កង់ ទូរទស្សន៍ និង​ដំឡើង​កម្លាំង​ផ្សាយ​វិទ្យុ​សំបុក​ឃ្មុំ​បន្ត​ទៅ​តាម​ខេត្ត​៕
កែតម្រូវ៖ សមត្ថកិច្ចបំបែកបាតុករនៅខាងមុខក្រសួងព័ត៌មាននៅព្រឹកថ្ងៃចន្ទនេះ មានប្រមាណជា៥០០នាក់មិនមែន១០០០នាក់ ដូចការ​ចុះផ្សាយ​លើ​ក​មុន​ទេ។


No comments:

Post a Comment

yes