សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 27, 2014

ការ​ចេញ​ប្រឆាំង​គ្នារបស់​អ្នក​គាំទ្រ​បក្ស​នយោយបាយនិង​ការ​ចល័ត​ទ័ព​ក្នុង​ក្រុងមិន​គួរ​ទេ​

កងកម្លាំងសមត្ថកិច្ច​របស់រដ្ឋាភិបា​ល កំពុងព្យាយាមទប់ស្កាត់ពលរដ្ឋ​មិនឱ្យចូលទៅទីលានប្រជាធិបតេយ្យ។
កងកម្លាំងសមត្ថកិច្ច​របស់រដ្ឋាភិបា​ល កំពុងព្យាយាមទប់
ស្កាត់ពលរដ្ឋ​មិនឱ្យចូលទៅទីលានប្រជាធិបតេយ្យ

ម្សិលមិញ អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​​ប្រឈម​គ្នា ជា​លើក​ទី២ នៅ​ក្រុង​កំពង់ចាម បន្ទាប់ពី​ការ​ប្រឈម​គ្នា​លើក​ទី១បាន​កើត​ឡើង​នៅក្នុង​ស្រុក​ស្អាង ខេត្តកណ្តាល។ ថ្វីបើ​ការ​ប្រឈម​ទាំង​ពីរលើក​តែងតែ​ត្រូវ​បានបញ្ចប់ ដោយ​​សម្បទាន​របស់​គ​ណ​បក្សប្រឆាំង​ក៏ដោយ ក៏​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​មន្ត្រី​សិទ្ធិ​មនុស្ស យល់ស្រប​គ្នា​ថា មិនគួរ​បន្ត​ឱ្យមាន​ការប្រឈមមុខគ្នា​បែបនេះ​ទៀត​ទេ ត្បិត​ការ​ចរចា​​នៅតែ​អាច​បន្តបាន ហើយ​ការប្រឆាំង​គ្នា​ក្នុងចំណោម​អ្នកគាំទ្រ និង​ការ​ចល័ត​ទ័ព​នៅ​ក្នុង​​ក្រុង​អាច​បណ្តាលឱ្យ​កម្ពុជា​ធ្លាក់​ទៅក្នុង​របប​គ្រប់គ្រង​ដោយ​យោធា៕

No comments:

Post a Comment

yes