សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 27, 2014

សមត្ថកិច្ចបើ​ក​ការ​បង្ក្រាបបាតុករ​​​របស់​វិទ្យុ​សំបុក​ឃ្មុំ

សមត្ថកិច្ច បើក​ការ​បង្ក្រាប​លើ អ្នក​គាំទ្រ​ ទាមទារ​ហ្វេ្រកង់ផ្សាយ របស់វិទ្យុសំបុកឃ្មុំ។
សមត្ថកិច្ច បើក​ការ​បង្ក្រាប​លើ អ្នក​គាំទ្រ​ ទាមទារ​ហ្វេ្រកង់ផ្សាយ 
របស់វិទ្យុសំបុកឃ្មុំ

នៅ​ម៉ោង ១០ ព្រឹក​ថ្ងៃ​ទី​២៧​មករា​នេះ កងកម្លាំង​ប៉េអឹម ប្រដាប់​ដោយ​ខែល និង​ដំបង បាន​បង្ក្រាប​លើ​ក្បួន​បាតុកម្ម​របស់ ​លោក​ម៉ម​ សូណង់ដូ នៅ​មុខ​ក្រសួង​ព័ត៌មាន លើ​កំណាត់​ផ្លូវ​ព្រះមុនីវង្ស​។ អាជ្ញាធរ បាន​ប្រើ​គ្រាប់​បែក​ផ្សែង និងវាយបង្ក្រាប បណ្តេញបាតុករ​ចេញ​ពី​មុខ​ក្រសួង​ព័ត៌មាន។ ​ក្បួន​បាតុកម្ម​របស់​លោក​ម៉ម​សូណង់ដូ បាន​ហែ​ចេញ​ពី​ស្ពាន​នាគ ជិត​ទី​លាន​​ប្រជាធិប​តេយ្យ កាត់​តាម​វត្តភ្នំ ឆ្ពោះ​ទៅ​ក្រសួង​ព័ត៌មាន នៅ​ម៉ោងប្រមាណជា ៩​ព្រឹក​។ កង​កម្លាំង​អាជ្ញាធរ ដែល​ជា​ក្រុម​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ បាន​រារាំង​ក្បួន​បាតុកម្ម នៅមុខ​ស្ថានទូត​អាមេរិក ជាប់​វត្តភ្នំ​។ តែ​ទប់​មិន​ជាប់​។

ក្រុម​​អ្នក​​គាំ​ទ្រ​លោក​ ម៉​ម​ សូណង់​ដូប្រមាន​ជា​ជាង​ ១០០​នាក់ នៅ​ព្រឹក​ថ្ងៃច័ន្ទ​នេះ ​បាន​ប្រ​មូល​ផ្ដុំ​​គ្នា ​​ធ្វើ​បាតុ​កម្ម​​នៅ​បរិវេណ​​ស្ពាន​​នាគ​ក្បែ​​ទី​លា​ន​​​ប្រ​​ជា​​ធិ​​ប​ តេយ្យ​។ ជាបាតុកម្ម​ ទាម​ទារ ឲ្យ​ក្រសូង​ព័ត៌មាន ផ្តល់​ ​ហ្វ្រេកង់​ផ្សាយ​ទូរទស្សន៍​និង​កម្លាំង​ផ្សាយ​បន្តវិទ្យុ​ សំបុក​ឃ្មុំ​តាម​បណ្ដា​ខេត្ត​។​
ក្រុម​​អ្នក​​តវ៉ា ​បាន​​លើក​​ប​ដា​រ​ និង​ស្រែក​​ទាម​​ទារ​ហ្វ្រ​កង់​​ទូ​រ​ទស្ស​ន៍​ និង​​កម្លាំង​​ផ្សា​យ​​តាម​​បណ្ដា​​ខេត្ត​​ ​នៅ​លើ​​ស្ពាន​​នាគ​​​ក្រោម​​​ការ​​ឃ្លាំ​​មើ​ល​​ ​​ ពី​​ក្រុម​អា​ជ្ញា​ធរ​​។

សូម​បញ្ជាក់ថា សាលារាជធានីភ្នំពេញ មិន​បាន​អនុញ្ញាត ចំពោះ​ការស្នើ​ធ្វើបាតុកម្ម​របស់​លោក ម៉ម សូណង់​ដូ​ ប្រធាន​វិទ្យុសំបុក​ឃ្មុំ ដែល​មានបំណង​ធ្វើ​ពិធី​ជួប​ជុំ​គ្នា​លើ​ទី​លាន​ប្រ​ជា​ធិបត​យ្យ​ និង​ដឹកនាំ​ក្បួនអ្នក​ត​វ៉ា​ ទៅមុខ​ក្រសួង​ព័ត៌មាន​ ដើម្បី​ទាមទារ​​ហ្វ្រេកង់ ​ផ្សាយ​ទូរទស្សន៍ និងកម្លាំង​ផ្សាយ​បន្ត​តាមបណ្ដា​ខេត្តនោះទេ​។


ជាមួយ​គ្នានោះ សាលា​រាជធានី បានបញ្ជាក់ថា ប្រសិន​បើ​មាន​ការ​ជួប​ជុំ​ហែក្បូន បាតុកម្ម​ណាមួយ​កើតឡើង នោះ​សាលារាជធានី នឹង​អនុវត្ត​តាម​ផ្លូវ​ច្បាប់ ហើយ​សមត្ថកិច្ច ក៏​នឹង​បំពេញ​ភារកិច្ច​របស់​ខ្លួន ដើម្បី​ការពារ​សន្តិសុខក្នុង​សង្គម​ផងដែរ៕

No comments:

Post a Comment

yes