សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 2, 2014

លោកកឹមសុខាលើកឡើង​ពី​បញ្ហា​ជាប់​គាំង​នយោបាយ​ប្រាប់​តំណាងរាស្ត្រ​អូស្ត្រាលី​​

ជំនួបរវាងលោក កឹម សុខា និងតំណាងរាស្ត្រ អូស្ត្រាលី នៅស្នាក់
ការកណ្តាលបក្ស (រូបថត Facebook លោក កឹម សុខា)

​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជា​តិលោក កឹម សុខា នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​លើកយក​បញ្ហា​ជាប់គាំង​នយោបាយ​នៅ​កម្ពុជា ពិភាក្សា​ជាមួយ​តំណាងរាស្ត្រ​អូស្ត្រាលី ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឲ្យបាន​ឆាប់​។​
នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែ​មីនា ២០១៤ លោក​កឹម សុខា បាន​ជួប​ជាមួយ​លោក Martin Pakula តំណាងរាស្ត្រ Lyndhurst នៃ​ប្រទេស​អូស្ត្រាលី និង​លោក Greg Sword អតីត​ប្រធាន​គណបក្ស​ការងារ​របស់​ប្រទេស​អូស្ត្រាលី ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ជាប់គាំង​នយោបាយ​។ ក្នុងជំនួប​នោះ ក៏​មាន​លើក​ឡើង​ពី​ចលនា​សហជីព​ផងដែរ​។
​ក្រោយ​ការបោះឆ្នោត​ជាង​៧​ខែ​មកនេះ  គណបក្ស​សង្គ្រោះ​ជាតិ មិន​ទទួលស្គាល់​លទ្ធផល ដោយ​ចោទ​ថា គណបក្ស​ប្រជាជន​កម្ពុជា​លួច​បន្លំ​។  ការ​​មិន​ព្រម​ទទួលយក​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​បាតុកម្ម​ទាមទា​រ​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ និង គៀងគរ​សហ​គមន៍​​អន្តរជាតិ​ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ដែល​បង្កើត​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ចោទ​ថា រដ្ឋាភិបាល​បង្កើតឡើង​ដោយ​ខុសច្បាប់​៕

No comments:

Post a Comment

yes