ឧត្ដមសេនីយ៍ ជា តារា ជា មន្ដ្រីយោធា
នៅក្រសួងការពារជាតិត្រូវបាន កម្លាំងនគរបាល នាយកដ្ឋាន ព្រហ្មទណ្ឌដឹក
នាំដោយលោកឧត្ដមសេនីយ៍ត្រី ង៉េង ជួ អនុ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ
សហ ការជាមួយ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការ មន
ចុះទៅឃាត់ខ្លួននៅភោជនីយដ្ឋានម្លប់ ស្វាយ ៩៩ ផ្លូវលេខ ១៧៣ សង្កាត់ទួល
ស្វាយព្រៃទី១ ខណ្ឌចំការមន កាលពីវេលា ម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី២៥ ខែមេសា
ឆ្នាំ២០១៤ ពីបទ បរិហារកេរ្ដិ៍ ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌ ក្រសួងមហា
ផ្ទៃបានឱ្យដឹងថា ការឃាត់ខ្លួនឧត្ដមសេនីយ៍ យោធា ជា តារា ពាក់ផ្កាយ១ នៅលើស្មា
បានធ្វើឡើង ដោយយោងតាមដីកាបង្គាប់ ឱ្យចាប់ខ្លួនរបស់ ព្រះរាជ អាជ្ញារង អមសាលា
ដំបូងរាជធានីភ្នំពេញ ឯក ឆេងហួត ក្រោយ ពីជននេះ ត្រូវបានតុលាការ សម្រេចផ្ដន្ទា
ទោស ដាក់ពន្ធនាគារចំនួន ៨ខែ ពីបទ បរិ ហារបង្កាច់កេរ្ដិ៍
ដែលធ្វើឡើងនៅរាជធានី ភ្នំពេញ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១០ កន្លងទៅ ។
មន្ដ្រីនគរបាលព្រហ្មទណ្ឌ បានបន្ដថា
ក្រោយការឃាត់ខ្លួន មន្ដ្រីយោធារូបនេះ ត្រូវបាននាំខ្លួន ទៅ សួរនាំបន្ដទៀត
នៅចំពោះ មុខចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្ដែ
មិនទាន់ដឹងពីលទ្ធផល នៅឡើយនោះ ទេ ៕
No comments:
Post a Comment
yes