ប្រជាសហគមន៍ការពារព្រៃឈើ និស្សិត និងអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងព្រះសង្ឃ ធ្វើពិធីបង្សុកូលឧទ្ទិសកុសល និងគោរពវិញ្ញាណក្ខន្ធ លោក ឈុត វុទ្ធី នៅខេត្តកោះកុង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤
ប្រជាសហគមន៍ការពារព្រៃឈើ និស្សិត និងអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងព្រះសង្ឃផង សរុបប្រមាណជាង ១០០នាក់ មកពីគ្រប់ទិសទី បានជួបប្រមូលផ្តុំគ្នានៅក្នុងខេត្តកោះកុង ធ្វើពិធីបង្សុកូលឧទ្ទិសកុសល និងគោរពវិញ្ញាណក្ខន្ធ លោក ឈុត វុទ្ធី ជាអតីតសកម្មជនព្រៃឈើក្នុងឱកាសគម្រប់ខួបពីរឆ្នាំនៃការបាញ់សម្លាប់រូបលោក កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។
នៅក្នុងឱកាសនោះដែរ អ្នកចូលរួមទាំងអស់បានធ្វើសេចក្តីថ្លែងការណ៍រួមមួយ ដោយប្រកាសមិនទទួលស្គាល់លទ្ធផលស៊ើបអង្កេតរបស់សមត្ថកិច្ចលើករណីបាញ់សម្លាប់ លោក ឈុត វុទ្ធី កន្លងមកនោះទេ និងទាមទារសុំឲ្យមានការស៊ើបអង្កេតឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ៕
No comments:
Post a Comment
yes